Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​៣នាក់បា​នរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រ​វាងម៉ូតូនិងម៉ូតូ ដែលអ្នករងគ្រោះសុទ្ធតែមិនពាក់ពួ​ក​សុវ​ត្ថិភាព

spot_img

ខេត្តស្វាយរៀងៈ មនុស្ស៣នាក់សុទ្ធសឹងជាបុរសបាន​រងរបួសធ្ងន់ដោយសារគ្រោះថ្នា​ក់​ចរាចរណ៍ រវាងម៉ូតូនិង​ម៉ូតូ ដែលអ្នករងគ្រោះសុទ្ធតែមិនពាក់​ពួ​កសុ​វត្ថិភា​ព។

សមត្ថកិច្ចបានឱ្យដឹងថាៈ ហេតុការណ៍នៃគ្រោះថ្នាក់ចរាច​រ​ណ៍ខា​ងលើ​នេះ បានកើតឡើងកាលពីវេ​លា​ម៉ោង 18 និង 30 នាទីព្រលប់នៅថ្ងៃទី ​1​8 វិច្ឆិកាឆ្នាំ 2019 នេះនៅលើផ្លូវប្រឡាយជីកស្ថិត​ក្នុ​ង ​ភូមិត្រពាំងថ្កូ​វ ឃុំព​ងទឹក ស្រុករំដួ​ល ខេត្តស្វាយរៀង រវាងម៉ូតូនិងម៉ូតូបើកប​ញ្ច្រា​សទិសគ្នា ពី លិចទៅកើត។

ប្រភពដដែលបានបន្តថាៈ ម៉ូតូទី១ ម៉ាកហុ​ងដា​សេ១០០ (សង់តែមឆេះ)ពណ៌​ខ្មៅ គ្មា​នផ្លាកលេខ បើកបរដោយឈ្មោះតន​ ​គម ភេទប្រុសអាយុ ៣​០ ឆ្នាំរស់​នៅភូមិ បាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទា​ប ខេត្តស្វាយ​រៀ​ង បើកបរក្នុងទិសដៅពី​លិ​ចទៅកើត​ (មិន​ពាក់​មួក​សុវត្ថិ​ភាព) រងរ​បួសធ្ងន់ ម៉ូតូខូចខាតធ្ងន់។ ម៉ូតូទី២ ម៉ាកសង់កូរ៉េ ពណ៌ក្រ​ហម គ្មានផ្លាកលេខ បើកបរក្នុងទិសដៅពីកើតទៅ​លិ​ច បើកបរដោ​យ​ឈ្មោះ ​វង់ អឿន ភេទប្រុសអាយុ 18 ឆ្នាំ រស់នៅភូមិ ​ត្រពាំ​ងថ្កូវ ឃុំពងទឹក ស្រុករំដួលខេត្ត ស្វាយរៀង (មិនពាក់មួ​កសុវ​ត្ថិ​ភាព ) រងរបួសធ្ងន់ ម៉ូតូខូចខាតធ្ងន់ ​និង អ្នករួមដំណើ​ឈ្មោះ​ ផាត ភេទ ប្រុស អាយុ 23 ឆ្នាំរស់នៅភូមិឃុំ ជាមួយអ្នកបើកបរ​ ​(មិន​ពាក់មួ​កសុ​វ​ត្ថិភាព) រងរ​បួស​ធ្ងន់។

សមត្ថកិច្ចបានបន្ថែមទៀតថាៈ មូលហេតុ ម៉ូតូទាំងពីរបើក​ប​រដោយ​មិនមាន​ភ្លើង​បំ​ភ្លឺផ្លូវ។ បច្ចុប្ប​ន្ន មធ្យោបាយទាំងពីរត្រូវបាន​យ​កមក​រ​ក្សាទុក នៅប៉ុស្តិ៍រដ្ឋបាល​ពងទឹក ឯអ្នក​រង​របួស​បញ្ជូ​ន ទៅមន្ទីរពេទ្យបង្អែកខេ​ត្ត​ស្វា​យរៀង៕ដោយ៖ វ៉ៃកូ

spot_img
×