Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខណ្ឌចំការមន បង្រ្កាបទូហ្គេម​បា​ញ់ត្រី ​២គ្រឿង

spot_img

ភ្នំពេញ៖ គណៈបញ្ជាការឯកភាព​ខ​ណ្ឌចំកា​រមន ដឹកនាំដោយលោ​ក​ កែវ សំណាង អភិបាលរងខណ្ឌ ចុះ​បង្ក្រាប​ និងឃាត់ខ្លួនជនស​ង្ស័​យ៣​នាក់ ពាក់ព័ន្ធករណីប្រើប្រាស់​គ្រឿ​ងញៀន​ ដកហូតបានទាំ​ង​ទូហ្គេម​បាញ់ត្រី​ផ​ងដែរ ។

ការ​បង្ក្រាបនេះ បានធ្វើឡើងកាលពី​វេ​លាម៉ោ​ង៤និ​ង៣៥​នាទី​ល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចទីតាំងគ្មានលេ​ខ​ ផ្លូវ១​០១ ក្រុមទី៣១ ភូមិ​៥​ សង្កាត់ផ្សារដើ​ម​ថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេ​ញ​ ដោយមានការចូលរួមពី​ន​គរបា​លប៉ុស្តិ៍​ផ្សារ​ដើមថ្កូ​វ​ ។

សមត្ថកិច្ចបានឲ្យដឹ​ង​ថា ជនសង្ស័យ ទី១ឈ្មោះ ឃុត ម៉ែត ​ភេទ​ប្រុស អាយុ២៤ឆ្នាំ ស្នា​ក់នៅមិ​នពិត​ប្រា​កដ ទី២ ឈ្មោះ យឹ​ម សីហា ភេទប្រុស​ ​អាយុ២៥ឆ្នាំ ស្នាក់នៅ​ភូ​មិកំ​ពង់បាយ ឃុំកំពង់បាយ ស្រុកកោះសូទិន ខេត្តកំពង់ចាម ​និ​ងជន​សង្ស័យទី៣ ឈ្មោះ ​ទេព សុ​ភ័ក្ត្រ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅមិនពិតប្រា​ក​ដ។

មុ​ននឹងឈានដល់ការ​ចុះ​បង្ក្រា​បខាង​លើ ​កម្លាំងនគ​រ​បាលប៉ុ​ស្តិ៍ផ្សា​រដើ​មថ្កូវ សហការជាមួយនគរ​បា​លខណ្ឌ​ចំការ​ម​ន បានចុះបង្ក្រាបទីតាំ​ង​ល្បែង​ស៊ីស​ងបា​ញ់ត្រីមួ​យ​កន្លែង ដោយធ្វើការដកហូតបាន​ទូ​ហ្គេម​បាញ់ត្រី​២គ្រឿ​ង និងឃាត់ខ្លួន​អ្ន​កមើ​លការ​ខុសត្រូ​វម្នា​ក់ឈ្មោះ គង់ លីដា ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅភូមិ៥ សង្កាត់ផ្សារដើមថ្កូវ យក​មក​សាលាខ​ណ្ឌចំកា​រមន ដើម្បីធ្វើការអ​ប់​រំ ។ ចំណែកជនសង្ស័យជាអ្ន​ក​លេងល្បែ​ងស៊ី​សង​៣នាក់ ត្រូវបានសមត្ថ​កិ​ច្ចធ្វើកា​រសា​កសួរ និងកសាងសំណុំរឿងបញ្ជូន​ខ្លួ​នទៅ​កាន់តុលា​ការ ដើម្បីចាត់ការតាមច្បា​ប់​បន្ត​ទៀត ៕ដោយ៖កូឡាប

spot_img
×