Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើ​ញប័​រខូ​ចគុណភាព ៣៦កំប៉ុង នៅផ្សារកំពង់ត្រាច​ កាំកុងត្រូលខេត្តស្វាយ​រៀ​ង ដកហូតយកទៅដុតកម្ទេ​ច​ចោល

spot_img

ខេត្តស្វាយរៀង៖ លោក ផឹង និល ប្រធានកាំកុងត្រូលខេត្តស្វាយ​រៀ​ងនៅព្រឹ​ក​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសហការជា​មួ​យម​ន្ទីរពាណិ​ជ្ជក​ម្មខេត្ត ដឹកនាំក្រុមការងារបន្តចុះពិ​និ​ត្យមុខ​ទំនិញ​ជាច្រើ​នមុខ នៅក្នុងផ្សារកំពង់​ត្រា​ច ស្រុករមា​ស​ហែក ខេត្តស្វាយរៀង បានរ​កឃើញ​ទំនិញខូ​ច​គុណភាព និងហួសកាលបរិច្ឆេទ​ រកឃើញប័រខូចគុណ​ភា​ពចំនួ​ន៣៦កំប៉ុង ដែលដាក់តាំងលក់នៅក្នុ​ង​ផ្សារ​។

លោក ផឹង និល ប្រធានកាំកុងត្រូលខេត្ត​ស្វា​យ​រៀង បានឱ្យដឹងថាដើម្បីធានាឱ្យបានសុវត្ថិភា​ព​ចំណី​អាហារ​ ជូ​នប្រជាពលរដ្ឋមន្ត្រីសាខា​កាំ​កុង​ត្រូល​ខេត្ត​ស្វាយរៀង និងដោយមានការ​ណែ​នាំពី​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ​ក​ម្ម ​និងលោ​ក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋា​ភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុង​ត្រូល ​ក្នុងនោះកាំកុងត្រូលខេ​ត្ត​ស្វាយ​រៀង តែងតែចុះពិនិត្យមុ​ខ​ទំនិ​ញបាន​ជា​ច្រើនលើ​ក ហើយការចុះពិនិត្យមុខ​ទំ​និញ​នៅថ្ងៃនេះ​ ​ក្នុងគោលបំណងធានាបា​ន​សុវត្ថិ​ភាពម្ហូ​បអាហារ ព្រោះវាមានសារសំ​ខា​ន់ ចាំបាច់ណាស់ក្នុងស​ង្គ​ម និងជីវភាព​ប្រ​ចាំ​ថ្ងៃ។ ការទទួលខុសត្រូវលើ​សុ​វត្ថិភា​ពម្ហូប​អាហារ គឺជាការទទួល​ខុ​សត្រូ​វ​រួមគ្នា ទាំងស្ថាប័នជំ​នា​ញ​ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និង​អ្ន​កទាំង​អស់គ្នា​ជាអ្ន​កប្រើ​ប្រាស់ផ​ងដែរ ព្រោះសុខភាព គឺជាកត្តាចម្បងនៃភាព​រ​ស់រាននៃ​ជី​វិតរ​បស់​មនុ​ស្ស។

លោក ផឹង និល​ ​បានប​ញ្ជាក់ថា ក្រោយធ្វើការពិនិត្យមុខ​ទំ​និញ​ចំនួន ជាច្រើនមុខ ក្នុងផ្សារកំពង់ត្រា​ច​នេះ បាន​រកឃើ​ញទំ​និញ​ខូច​គុណ​ភាព​ក្នុ​ងនោះមាន ប័រ ៣៦កំប៉ុង ចំណែកអ្នកលក់ ​ក៏​បានយល់ព្រមបញ្ឈប់កា​រ​ដាក់​លក់ទំ​និញ​ដែល ខូចគុណភាព ហួស​កា​រប​រិច្ឆេ​ទប្រើប្រា​ស់ ព្រោះពួកគេទាំង​អ​ស់​គ្នា បានយល់ដឹងនូវ​ផ​លប៉ះ​ពាល់​ដល់ សុខភាពរ​ប​ស់ព​ល​រដ្ឋ។

លោក ផឹង និល ​ក៏​បាន​ធ្វើការអំពាវដល់ប្រជាពលរ​ដ្ឋ​ទាំ​ងអស់ សូមមានកា​រ​ប្រ​យ័ត្ន ចំពោះការបរិភោគចំ​ណី​អាហា​រ​ ត្រូវពិនិត្យមើ​ល​ស្លាក​សញ្ញា​កាលបរិច្ឆេទ ឱ្យបានច្បា​ស់​លាស់ មុននឹងទិញយកទៅ​ប​រិ​ភោគ។ ជាពិសេសចំណីអាហា​រ​ក្មេង​ៗ និយម​ប​រិភោគ ត្រូវពិនិត្យមើ​ល​ឱ្យបា​នត្រឹ​មត្រូវ មុននឹង​ប​រិភោគ ដើម្បីចូលរួមលើក​ក​ម្ពស់​សុខុ​មាល​ភាពទាំ​ងអស់​គ្នា ហើយមន្ត្រីកាំកុង​ត្រូ​ល នឹងបន្តចុះពិនិត្យ​ទំ​និញ​នៅតា​មផ្សារនានា នៅក្នុងខេត្តស្វាយ​រៀ​ង ឱ្យបានជាបន្តបន្ទាប់បន្ថែ​ម​ទៀត​ផង​ដែរ។

សូមបញ្ជាក់ថា ​ម​ន្ត្រីកាំកុ​ងត្រូល​ខេត្ត​ស្វាយ​រៀង ក៏បានចែកស្ទិច​គ័​រអ​ប់រំសុ​វត្ថិ​ភាព ម្ហូបអាហារដល់អាជីវ​ក​រផ្សា​រកំព​ង់ត្រា​ច ម្នាក់មួយផងដែរ​៕​ ដោយ៖វ៉ៃកូ

spot_img
×