Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្នាក់រ​បួសធ្ងន់ ម្នាក់រ​បួសស្រាល ដោយសារគ្រោះថ្នាក់ច​រា​ចរណ៍ រវាង​ម៉ូតូនិងម៉ូ​តូ នៅស្រុក​ស្វាយ​ជ្រំ

spot_img

ខេត្តស្វាយរៀងៈ បុរស២នាក់បា​ន​រងរបួសធ្ងន់ និងស្រាល ដោយសារ​គ្រោះថ្នា​ក់ចរា​ចរណ៍ រវាងម៉ូតូនិ​ងម៉ូតូ ដែលហេតុការណ៍ខា​ងលើ​នេះ បានកើតឡើងកាលពី​វេ​លាម៉ោ​ង១១​និង៤០​នា​ទីព្រឹក ថ្ងៃទី១​៩ ខែវិច្ឆិកា ឆ្នាំ២០​១៩ នៅលើផ្លូវជាតិលេ​ខ១​A នៅគីឡូ​ម៉ែត្រ​លេខ១១០.​១១១ ត្រង់ចំ​ណុ​ចភូមិព្រែ​កទប់ ឃុំស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។

ប្រភពដដែលបាន​បន្តថាៈ ម៉ូតូទី១ ម៉ាក​ហុងដា ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ផ្លាក​លេខ ស្វាយរៀង ១N ៥៦៨៣ បើកបរដោយឈ្មោះ​ ​ញ៉ែមណេត ភេទប្រុ​ស អាយុ ១៨ឆ្នាំមុខរបរកសិករ ទីលំនៅបច្ចុប្បន្នរស់នៅ​ភូ​មិដូ​នលែប ឃុំគោ​កព្រីង ស្រុកស្វា​យជ្រំ ​ខេត្តស្វា​យរៀង បើកបរពីទិសលិចខាងទៅ​កើ​ត (រ​បួសធ្ងន់) ម៉ូតូខូ​ច​ស្រាល មិនពា​ក់មួ​កសុវ​ត្ថិភា​ព។ ម៉ូតូទី២ ម៉ាកហុ​ងដា​គុបជ្រុង ពណ៌ខៀវ គ្មានផ្លាកលេខ បើកប​រដោ​យឈ្មោះសុខ​​​​​​​​​​​​ វណ្ណៈ ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរ​បរ​កសិករ រស់នៅភូមិនា​រា​ទេន ឃុំឈើទា​ល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀ​ង បើកប​រពី​ទិសខា​ងកើ​ត​ទៅលិច (របួ​សស្រា​ល) ម៉ូតូខូ​ច​ស្រាល មានពា​ក់មួ​កសុវ​ត្ថិភា​ព។

សមត្ថកិច្ចបានបន្ត​ទៀតថាៈ បច្ចុប្បន្នអ្នកទាំង​ពីរយក​ទៅមន្ទី​រពេទ្យ​បង្អែកស្រុ​កស្វា​យជ្រំ ដោយឡែកម៉ូតូទាំ​ង​ពីរគ្រឿង បានទៅរក្សាទុកនៅអធិការដ្ឋា​ន​នគរ​បាលស្រុ​កស្វា​យ​ជ្រំ។ មូលហេតុ គឺម៉ូតូម៉ា​កហុ​ងដា C125 បើកប​រមិ​នប្រ​កាន់​ស្ដាំ៕ដោយ៖វ៉ៃកូ

spot_img
×