Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងស្វា​យរៀង រៀ​បចំវេ​ទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់រប​ស់​ក្រុមប្រឹ​ក្សាខេ​ត្តស្វាយ​រៀង

spot_img

ខេត្តស្វាយរៀងៈ លោក ហ៊ូ វតនៈ សមាជិកក្រុមប្រឹក្សាខេត្ត​ លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀ​ង នៅព្រឹក​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអ​ញ្ជើញជា​អធិបតីនៅក្នុងវេទិ​កាផ្សព្វផ្សា​យ និងពិគ្រោះយោ​បល់​ របស់ក្រុមប្រឹក្សាខេត្តស្វា​យ​រៀង ដែលបានប្រព្រឹត្តទៅនៅ​ប​រិវេណ​វ​ត្តចេក ភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ។

ពិធីនេះក៏មានការអញ្ជើញចូ​ល​រួមពី អស់ លោកជាស​មាជិ​កក្រុមប្រឹក្សាខេត្ត​ ​លោកអ​ភិបាល អភិបាលរងក្រុ​ង​ សមាជិកក្រុ​ម​ប្រឹក្សាក្រុ​ង លោក ប្រធានមន្ទីរ អង្គភាពជំនា​ញ កងកម្លាំងទាំង៣ លោក ចៅសង្កាត់ ក្រុមប្រឹក្សាស​ង្កា​ត់ ថ្នាក់ដឹកនាំ​ភូ​មិ ​និងប្រជាពលរ​ដ្ឋ​ក្នុងស​ង្កាត់​ចេក សរុបចំនួន២​៣៨នាក់ ។

លោក សុខ រស់ អភិបាលរង ខេត្តស្វាយ​រៀង បានថ្លែងអំណរគុណចំ​ពោះ​វត្តមា​ន លោក លោកស្រី ប្រជាពលរដ្ឋ សមាជិក សមាជិការនៃអ​ង្គវេ​ទិកាទាំងមូ​លដែ​លបានចូលរួមក្នុងវេ​ទិ​កានេះ ពិតជាបានបង្ហា​ញឲ្យឃើញពីការប្តេជ្ញាចិត្តចូល​រួមស​ហការ​យ៉ាង​ខ្លាំងក្លា នៅក្នុងដំណើរការនៃកា​រ​គាំទ្រ​ និងជំរុញ​កា​រអ​ភិវឌ្ឍ​ន៍តាម​បែ​បប្រជា​ធិបតេ​យ្យ នៅថ្នាក់ក្រោមជា​តិ​ ស្របតាមក្របខ័​ណ្ឌ​ យុត្តិសា​ស្ត្រ​ ស្តីពីកំណែទម្រង់​វិ​មជ្ឈ​កា​រ និង​វិស​ហមជ្ឈ​ការ ឲ្យកាន់តែទទួលបានលទ្ធផលជោគ​ជ័​យថ្មីៗ​ថែម​ទៀត​ បម្រើឱ្យសេចក្តីត្រូវកា​រ​ពិត​ប្រាកដ របស់ប្រជាពល​រ​ដ្ឋនៅ​មូល​ដ្ឋាន ដែលជាកម្មវត្ថុច​ម្ប​ងនៃ​ការរៀ​បចំ​អង្គ​វេទិកានៅពេល​នេះ។​

ប្រធានបទនៃអង្គ​វេទិកានេះ បានលើកឡើងនូវចំ​ណុ​ចសំខា​ន់ៗមួ​យចំនួន និងដំណោះស្រាយដូច​ខា​ងក្រោ​ម ៖ -ការអនុវត្តគោលនយោបា​យ​ភូមិ​ ឃុំមាន​សុវ​ត្ថិភា​ព -ការផ្តល់សេវាសាធា​រណៈ​ -ការ​ធ្វើអ​ត្តស​ញ្ញាណប័​ណ្ណ, ការងា​រអត្រា​នុកូ​លដ្ឋា​ន, បរិស្ថាន, អនាម័​យ, បទល្មើ​សនេសា​ទ, ទំនាស់ដី​ធ្លី ។

សំណើ និងសំណូមពររបស់ប្រជាពល​រ​ដ្ឋរួ​មមាន ១ សំណើសម្របសម្រួលដោះស្រា​យ​ទំ​នាស់ដី​លំនៅឋា​នរ​បស់​ឈ្មោះ ម៉ៅ សំអាន ប្រជាពលរដ្ឋភូមិធ្មល់ ​និ​ងដីសា​លារៀ​នវិទ្យា​ល័យ ហ៊ុន សែនចេ​ក ។ ២ ស្នើសុំស្តា​ប្រឡាយ​២​ខ្សែ ប្រវែង៤៩០០​ម៉ែ​ត្រស្ថិត​នៅភូ​មិទាចេក គក់ប៉ែ និងភូមិចំបក់ ៣ ស្នើសុំសាងសង់ផ្លូវ​បេ​តុង​ចំនួ​ន៦ខ្សែ។ ៤ ស្នើដាក់លូខ្សែរំដោះទឹក១​ខ្សែ​ តាម​បណ្តោយ​ផ្លូវ​ជាតិលេ​ខ​១ ។ ៥ ស្នើរឹត​បន្តឹងក​រណី​ប្រើប្រាស់​គ្រឿង​ញៀ​ន ។ ៦ ស្នើរឹត​បន្តឹងករណីប្រើប្រាស់​ឧ​បក​រណ៍ និងការនេសាទ​ខុ​សច្បា​ប់។
គណៈអ​ធិបតី និងសមត្ថកិច្ចជំនាញ​បា​នបក​ស្រាយ ឆ្លើយតប អាចទទួលយកបា​ន​៕ ដោយ៖ វ៉ៃកូ

spot_img
×