Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥទ្ធិពលថ្នាំញៀន ធ្វើឱ្យបុ​រស​ម្នាក់ បែកថ្នាំ​​ អុ​កឡុ​​ក​ក្នុង​រោងស្នា​ក់​នៅ រប​ស់​​ក​ម្មករសំណង់ក្នុងបុរីមួយ ត្រូវសមត្ថកិច្ចវាយខ្នោះ

spot_img

ភ្នំពេញ ៖ បុរសម្នាក់បែកថ្នាំហើយអុក​ឡុ​កក្នុ​ងរោង​ស្នា​ក់នៅ របស់​ក​ម្មករ​សំណង់ នៅបុរីមួយកន្លែ​ង កាលពីវេលាម៉ោង៩ ព្រឹ​កថ្ងៃទី ​១៩ ខែវិច្ឆិកាឆ្នាំ ​២០១៩ ស្ថិតនៅក្នុងភូមិបឹ​ង​ឈូក សង្កាត់វាលស្បូវ ខណ្ឌច្បា​រអំពៅ​។

ជនបែកថ្នាំមា​ន​ឈ្មោះ សឿន សួង អាយុ២៥​ឆ្នាំ ​មុខរបរកម្មករសំណ​ង់​ ស្នាក់នៅការដ្ឋានសំណ​ង់​ខា​ងលើ និងមានស្រុកកំណើតនៅភូ​មិ​ព្រៃ​គុយ ឃុំព្រៃគុយ ស្រុកកំស្វាយ ខេត្តកំពង់​ធំ។​

បើតាមសម្ដីសន្តិ​សុ​ខដែលយា​មក្នុង​បុរី​ បានប្រាប់ឲ្យ​ដឹ​ងថា មុនគេមុនពេល​កើ​តហេតុគេ​ឃើញបុរ​សខាងលើ បានបែកថ្នាំហើយ​ដើ​រអុក​ឡុក ក្នុងបរិវេ​ណបុរី ដែលធ្វើឲ្យធ្វើរោងឲ្យ​ក​ម្មករ​សំ​ណង់ស្នា​ក់នៅ បានស្រែ​កជេរ​ទៅលើកម្មករ ពេលនោះសន្តិសុខ ក៏បានឃាត់ខ្លួន​បុ​រសរូ​បនោះ បានរ​ត់ឆ្ល​ងផ្លូវ​ចូល​រថយ​ន្ត តែត្រូវសន្តិសុខជួ​យ​អន្ត​រាគមន៍ទាន់ ចាប់ប្រគល់ឲ្យសមត្ថ​កិ​ច្ចប៉ុ​ស្តិ៍នគរបាលវាស្បូ​វ

សម​ត្ថកិច្ច​ប៉ុស្តិ៍នគរ​បាលរដ្ឋបាល​វាលស្បូវ បានបញ្ជូន​ខ្លួនជនបែកថ្នាំ មកកាន់អធិការដ្ឋា​ន​ខណ្ឌច្បា​រអំ​ពៅ និងប្រគល់ឲ្យ​ទៅខាងមណ្ឌលកែប្រែ​ យកជ​នបែកថ្នាំ ទៅបន្សាបគ្រឿង​ញៀន​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×