Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​បើក​ការប្រកួត​ជា​ផ្លូវការ ការប្រកួត​កីឡា​​ប៉េតង់​ជើងឯក​ពិភពលោក​យុវជន និង​ស្ត្រី លើក​ទី​១៧

spot_img

​ភ្នំពេញ​៖ ការប្រកួត​កីឡា​ប៉េតង់​ពិភពលោក​យុវជន និង​ស្ត្រី លើក​ទី​១៧ ឆ្នាំ​២០១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ ត្រូវបាន​ប្រកាស​បើក​ពិធី​ជា​ផ្លូវការ នៅ​ល្ងាច​ថ្ងៃទី​១៩ ខែវិច្ឆិកា​នេះ ក្រោម​វត្តមាន​លោ​កស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត និង​លោក លោក Claude Azema ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ​(FIPJP) និង​ក្រុម​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​មកពី​៤៩​ប្រទេស​។​

​លោក ស សុខា បាន​ថ្លែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ក្នុងនាម​ក្រុមគ្រួសារ​ពិភពលោក​ទាំងមូល ដែល​បានមក​ជួបជុំគ្នា​នៅថ្ងៃនេះ​។ នេះ​ជា​កិត្តិយស​ដ៏​ធំធេង សម្រាប់​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​នេះ ដែល​ចាប់ពី​ថ្ងៃទី​១៩​រហូតដល់​ថ្ងៃទី​២៣​ខែវិច្ឆិកា​។ លោក​សម្តែង​ការដឹងគុណ​ចំពោះ​ប្រធាន​សហព័ន្ធ​ប៉េតង់​អន្តរជាតិ (FIPJP) គណៈកម្មាធិការ​បច្ចេក​ទេស​អន្តរជាតិ និង​ប្រទេស​ចំនួន ៤៩ ផ្សេងទៀត​ដែល​បានផ្តល់​ឱ្យ​យើង​នូវ​ឱកាស និង​ភាពជឿជាក់​លើ​ពួកយើង ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ដល់​អ្នក​ទាំងអស់គ្នា​នៅទីនេះ​ក្នុងប្រទេស​កម្ពុជា​។ យើង​នឹង​មិនដែល​ភ្លេច​ការគាំទ្រ​ពី​សហ​ម្ចាស់ផ្ទះ​រដ្ឋាភិបាល​របស់​យើង​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​ដឹកនាំ ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​ហង់​ជួន ណា​រ៉ុ​ន រួមជាមួយ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ម្ចាស់​ឧបត្ថម្ភ​របសខ្លួន​។​

«​ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រតិភូ​គ្រូបង្វឹក និង​កីឡាករ​ទាំងអស់ ដែល​មកពី​៤៩ ប្រទេស (៨០​ក្រុម​) មក​ផ្ទះ​របស់​យើង​។ នេះ​គឺជា​កំណត់ត្រា​ថ្មី​មួយ ដែល​បង្ហាញ​ពី​ការរីកចម្រើន​ជា​វិជ្ជមាន​នៃ​ល្បែង​ប៉េតង់​នៅ​កម្ពុជា​លើ​ឆាក​អន្តរជាតិ ដោយ​កម្ពុជា​ក្រោម​ការដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដោយ​ឈរលើ​មូលដ្ឋាន​សន្តិភាព​ស្ថិរភាព​នយោបាយ និង​វឌ្ឍនភាព​លើ​គ្រប់​វិស័យ​របស់​រដ្ឋាភិបាល​»​។​

​លោក​សុខ សប្បាយ​ណា អគ្គលេខា​ការ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា និង​ជា​គណៈកម្មការ​ប្រតិបត្តិ​ការរៀបចំ​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក​យុវជន និង​ស្ត្រី​លើក​ទី​១៧​នេះ​បាន​អនុវត្ត​ការងារ​នេះ​អស់​រយៈពេល​ប្រមាណ​៨​ខែ កន្លងមក ដោយបាន​សិក្សា​ពី​ទីតាំង ការ​រចនា ការកែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​ទីលាន​ប្រកួត ការហ្វឹកហាត់​ចំពោះ​គណៈកម្មការ​បច្ចេកទេស កីឡាករ និង​កីឡាការិនី ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក​នាពេលនេះ និង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ​។

​ជើងឯក​ពិភពលោក​យុវជន និង​ស្ត្រី លើក​ទី​១៧​នេះ ត្រូវបាន​ចែកចេញជា​៦​វិញ្ញាសា រួមមាន​៖ វិញ្ញាសា​យុវជន (​វាយយក​ពិន្ទុ និង​៣​ទល់​៣) វិញ្ញាសា​ស្ត្រី (​វាយយក​ពិន្ទុ និង​៣​ទល់​៣) វិញ្ញាសា សមាគម (៣​ទល់​៣​យុវជន និង​៣​ទល់​៣​ស្ត្រី​) ដែល​ទទួលបាន​ការចូល​រួម​ចំនួន ៤៩​ប្រទេស ៨០​ក្រុម ស្មើនឹង​៤៤៩​នាក់ និង​អ្នកគាំទ្រ​អន្តរជាតិ ចំនួន ៧៩​នាក់ សរុប ៥២៨​នាក់​៕​ដោយ​៖​កូ​ឡាប​

spot_img
×