Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ា​ឡាវ​និង​កម្ពុជា​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា ហើយ​​ក៏​អាច​សហប្រតិបត្តិការ ក្នុងការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន អំពើ​ភេរវកម្ម គ្រឿងញៀន

spot_img

​ភ្នំពេញ​ ៖ ​អនុ​ប្រធានាធិបតី​ប្រទេស​ប៉ា​ឡាវ បាន​ថ្លែងថា ប៉ា​ឡាវ​និង​កម្ពុជា បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា ហើយ​​យើង​ក៏​អាច​សហប្រតិបត្តិការ​គ្នា​បាន​ក្នុងការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន អំពើ​ភេរវកម្ម គ្រឿង​ញៀន ហើយ​ក្រៅពីនោះ​យើង​ក៏​អាច​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស រួមទាំង​ការចែក​រំលែក​បទពិសោធ​ន៏​ឲ្យ​គ្នា​ទៅវិញទៅមក​ទៀតផង​។​

​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩​នេះ បន្ទាប់ពី​អញ្ជើញ​បើក “​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី ២” នៅ​វិមាន​សន្តិភាព​រួចហើយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​បន្ត​ជាមួយនឹង លោក​រ៉េ​នុ​ល អ៊ុ​ល​ឡោ​ច (Raynold B.Oilouch) អនុ​ប្រធានា​ធិបតី និង ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ប្រទេស​ប៉ា​ឡាវ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍ និង​អរគុណ​ចំពោះ លោក Raynold B.Oilouch ដែល​បាន​អញ្ជើញ​ចូលរួម​នៅក្នុង កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី ២ ដែល​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុងថ្ងៃនេះ​។ សម្ដេច​តេ​ជោ បាន​ចាត់ទុកថា នេះ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​ទាំងពីរ ដែល​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា ហើយ​សង្ឃឹមថា​ប្រទេស​យើង​ទាំងពីរ​មាន​ទំនាក់ទំនង​ដ៏​ល្អ​ចាប់ពី​ថ្ងៃនេះ​តទៅ​។

​លោក​អនុ​ប្រធានាធិបតី នៃ​ប្រទេស​ប៉ា​ឡាវ លោក Raynold B.Oilouch បាន​សម្ដែង​នូវ​សេចក្តី​រីករាយ​យ៉ាងខ្លាំង​ដែល​បាន​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ សម្ដេច​តេ​ជោ ជាពិសេស​ដែល​បាន ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នា​ថ្ងៃនេះ​។ លោក​បាន​មានប្រសាសន៍ថា​តាមរយៈ​ការចូលរួម​របស់លោក​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ថ្ងៃនេះ នឹង​បើកឱកាស​ឲ្យ​ប្រទេស​យើង​ទាំងពីរ​ចាប់ផ្ដើម​មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​ផ្សេងៗ​ជាច្រើន​ដែល​អាចធ្វើ​ទៅបាន​នៅពេល​ខាងមុខ​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នេះ​គឺជា​ឱកាស​ដ៏​ល្អ​ដែល​ប្រទេស​យើង​ទាំងពីរ​អាច​ចាប់ផ្ដើម​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ដូចជា​កិច្ចសហប្រតិបត្តិការ​ដែល​អាចធ្វើអោយ​ស្របទៅនឹង​អ្វីដែល​ប្រទេស​ទាំងពីរ​មាន​។ សម្ដេច​តេ​ជោ​ក៏បាន​ផ្ដួចផ្ដើម​នូវ​គំនិត​ថា​ប្រទេស​យើង​ទាំងពីរ​គួរតែមាន​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ​ស្ដីអំពី​ការពិគ្រោះ​យោបល់​រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ចាប់ផ្ដើម​ឲ្យ​ក្រសួងការបរទេស​ទាំង​ពីរ​ពិភាក្សាគ្នា​រក​វិធី​ណា ដែល​អាច​សហប្រតិបត្តិ​ការ​គ្នា​បាន ដូចជា​ការចុះ​អនុ​ស​សា​រណៈ​នៃ​លើកលែង​ទិដ្ឋាការ និង​លិខិតឆ្លងដែន ហើយ​បន្ទាប់មក​យើង​អាច​ចុះហត្ថលេខា​លើ​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះដែរ សម្តេច​តេ​ជោ ក៏​អញ្ជើញលោក​ប្រធានាធិបតី និង​លោកស្រី​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ណាមួយ​ដែល​អាចធ្វើ​ទៅបាន​នាពេល​ខាងមុខនេះ​។

​លោក​Raynold B.Oilouch អនុ​ប្រធានាធិបតី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្ដេច​តេ​ជោ ហើយ​គាត់​សន្យាថា​នឹង​រង់ចាំ​នូវ​ការពិភាក្សាគ្នា​រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​យើង​ទាំងពីរ ហើយ​លោក​បាន​មានប្រសាសន៍ថា យើង​ក៏​អាច​សហប្រតិបត្តិការ​គ្នា​បាន​ក្នុងការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន អំពើ​ភេរវកម្ម គ្រឿងញៀន ហើយ​ក្រៅពីនោះ​យើង​ក៏​អាច​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស រួមទាំង​ការចែករំលែក​បទពិសោធ​ន៏​ឲ្យ​គ្នា​ទៅវិញទៅមក​ទៀតផង​។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ដែរ​ថា កម្ពុជា​ក៏​អាចមាន​ផលិតផល​ខ្លះ​ដើម្បី​ធ្វើ​ការនាំ​ចេញទៅ​ប្រទេស​ប៉ា​ឡាវ​ផងដែរ ពីព្រោះ​ប៉ា​ឡាវ ក៏​ជាទី​ផ្សារ​មួយ​ដ៏​ល្អ​សម្រាប់​ទំនិញ​កម្ពុជា​។

​ក្នុងឱកាស​នោះ​ជួបពិភាក្សា​ការងារ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជំរាប​ពី​បំណង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ា​ឡាវ​នៅពេល​ខាងមុខ​ផងដែរ ដើម្បី​ចាប់ផ្ដើម​ជំរុញ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​អោយមាន​សកម្ម​ភាពរស់រវើក​ឡើង ។ ជាមួយគ្នា​នោះ លោ​កម​អនុ​ប្រធានាធិបតី​ប៉ា​ឡាវ ក៏បាន​ជំរាបជូន​សម្ដេច​តេ​ជោ​ផងដែរ អំពី​កិច្ចប្រជុំ​កំពូល​មួយចំនួន ដែល​ប្រទេស​ប៉ា​ឡាវ នឹង​រៀបចំ​ធ្វើ​ដូចជា កិច្ចប្រជុំ​ស្ដីអំពី​មហាសាគរ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំក្រោយ​នៅ គឺ​នៅ​ខែសីហា ឆ្នាំ​២០២០ ខាងមុខ និង​កិច្ចប្រជុំ​កំពូល​នៃ​ស្ត្រី​ទី​១​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ដើមខែ​ធ្នូ ២០១៩ ខាងមុខនេះ​។ នៅក្នុង​ឱកាស​នេះដែរ លោក Raynold B.Oilouch បាន​គោរព​អញ្ជើញ សម្តេច​តេ​ជោ​អញ្ជើញ​ចូលរួម​ផងដែរ​។ ជាការ​ឆ្លើយតប​សម្ដេច​បាន​មានប្រសាសន៍ថា បើសិនជា សម្តេច មិន​រវល់​ទេនោះ គឺ​សម្តេច​នឹង​អញ្ជើញ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នោះ​មិនខានឡើយ​៕ ដោយ​៖​កូ​ឡាប​

spot_img
×