Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំ​កម្ពុជា​និង​មី​យ៉ាន់​ម៉ា បាន​រិះរក​វិធី​ធ្វើយ៉ាងណា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​

spot_img

​ភ្នំពេញ​៖ នៅ​រសៀល ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​U Henry Van Thio អនុ​ប្រធានាធិបតី​នៃ​សាធារណៈរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នៅ​វិមាន​សន្តិភាព​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​លោក​U Henry Van Thio ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២ (2nd Asia Pacific Summit) ដែលជា​ព្រឹត្តិការ​ប្រវត្តិសាស្ត្រ​បង្ហាញ​ពី​សាមគ្គីភាព​ក្នុងចំណោម​ប្រជាជាតិ​អាស៊ី​ប៉ាស៊ីហ្វិក​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ក៏បាន​បង្ហាញ​អំពី​សាមគ្គីភាព​រវាង មី​យ៉ាន់​ម៉ា និង​កម្ពុជា​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ផងដែរ​។ ជាមួយគ្នា​នោះ​លោក​U Henry Van Thio បាន​មានប្រសាសន៍ថា ពិតជា​រីករាយ​ណាស់​ដែល បានមក​ចូលរួម​ក្នុង​វេទិកា​អាស៊ី​ប៉ាស៊ីហ្វិក​នេះ ហើយ លោក​បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សូម​អបអរសាទរ​ចំពោះ​ជោគជ័យ​ក្នុងការ​ប្រព្រឹត្តទៅ​នៃ​កិច្ចប្រជុំ​កំពូល​នេះ​។ ទន្ទឹមនឹងនេះ​លោក​U Henry Van Thio បាន​រំលឹក​ពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​-​មី​យ៉ាន់​ម៉ា គឺថា​ឆ្នាំក្រោយ​ជា​ខួប ៥៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត នៃ​ប្រទេស​យើង​ទាំង លើសពីនេះ​ទៀង​ដែរ​ក្រៅពី​ទំនាក់ទំនង​ទេ្វ​ភាគី គឺ​ប្រទេស​យើង​ទាំងពីរ​ក៏មាន​កិច្ចទំនាក់ទំនង​ក្នុង​តំបន់​និង​កិច្ចសហប្រតិបត្តិការ​ក្នុង​អាស៊ាន រួមទាំង​កិច្ចប្រជុំ​កំពូល​ផ្សេងទៀត​ជាច្រើន​ផងដែរ​។​

​នៅក្នុង​កិច្ច​ពិភាក្សាគ្នា​នេះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បាន​រិះរក​វិធី​ធ្វើយ៉ាងណា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត លើ​វិស័យ​វប្បធម៌ និង​ទេសចរណ៍ ។ កម្ពុជា​-​មី​យ៉ាន់​ម៉ា មាន​កិច្ចព្រមព្រៀង​មួយចំនួន​ហើយ និង​បាន​ខិតខំ​អនុវត្ត​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​លើ​ការហោះហើរ​ត្រង់ ព្រោះ​កន្លងមក​ការហោះ​ហើយ​ត្រង់​មិនមាន​ភ្ញៀវ​គ្រប់គ្រាន់ ហើយ​ក៏បាន​ផ្អាក​ទៅវិញ​។

​ក្នុង​វិស័យ​អប់រំ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានស្នើ​ឲ្យ​ជំរុញ​ការផ្លាស់ប្តូរ​និស្សិត តាមរយៈ​ការផ្ដល់​អាហារូបករណ៍ គ្នា​ទៅវិញទៅមក​។ កន្លងមក ក្នុងការ​បំពេញ​ទស្សនកិច្ច របស់លោក​ជំទាវ អុង​សាន ស៊ូ​ជី​រាជរដ្ឋាភិបាល​កម្ពុជា បានផ្ដល់​អាហារូបករណ៍ ដល់​មី​យ៉ាន់​ម៉ា​ចំនួន​១០ ហើយ​សូម​ឲ្យ​ភាគី​មី​យ៉ាន់​ម៉ា ពិនិត្យ​ឆ្លើយតប ដើម្បី​ឲ្យ​មាន​កិច្ចព្រមព្រៀង​ជាមួយគ្នា លើ​បញ្ហា​នេះ​។ ដោយសារ​នៅ​ឆ្នាំក្រោយ មី​យ៉ាន់​ម៉ា នឹងធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក លើក​ទី​៣ លោក​U Henry Van Thio បាន​អញ្ជើញសម្ដេច​តេ​ជោ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​។ ទន្ទឹមនឹងនេះ សម្តេច​មានប្រសាសន៍ថា នឹង​អញ្ជើញ​ទៅ​ចូលរួម ដើម្បី​បង្ហាញ​ពី សាមគ្គីភាព​ប្រជាជាតិ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក៏ដូចជា​ចូលរួម​ក្នុង​ការកសាង​សន្តិភាព សម្រាប់​តំបន់​ផងដែរ​។ ជាមួយគ្នានេះ​ផងដែរ លោក​U Henry Van Thio បាន​ថ្លែង​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​សន្យាថា​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ និង​សូម​ជូនពរ​សម្ដេច​តេ​ជោ មាន​សុខ​ភាពល្អ ជោគជ័យ​ចំពោះ​ការដឹកនាំ​កម្ពុជា​បន្តទៀត​។ ទន្ទឹមនឹងនោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ចំពោះ​លោក​ប្រធានាធិបតី ក៏ដូចជា​លោកស្រី អុង​សាន ស៊ូ​ជី ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×