Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម រំពឹងថា​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​វៀតណាម​កាន់តែ​ល្អ​បន្ថែមទៀត និង​រួមគ្នា​អភិវឌ្ឍ​នៅតាម​បណ្តោយ​ព្រំដែន​

spot_img

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​រំពឹងថា​ទំនាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា​ជាមួយ​ប្រជាជន និង​និង​ប្រទេស​វៀតណាម កាន់តែ​ល្អប្រសើរ​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​ជាពិសេស​ទៅទៀត​នោះ រួមគ្នា​អភិវឌ្ឍ​នៅតាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រីកចំរើន​បន្ថែម​ទៀតផង​ដែរ ។​

​ថ្លែង​នៅក្នុង​កិច្ច​ជំនួប​ជាមួយ​លោក លី វ៉ាន់​ហុង សមាជិក​គណៈកម្មាធិកា​រប​ក្ស និង​ជា​លេខា​បក្ស​ខេត្ត​ហូ​វ​យ៉ាង ប្រទេស​វៀតណាម នា​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី​បាន​លើកឡើងថា ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រជាជន​និង​ប្រទេស​វៀតណាម គឺមាន​មកជា​យូរលង់​ណាស់​មកហើយៗ​ទំនាក់ទំនង​នេះ​គឺ​នឹង​កាន់តែ​រីកលូតលាស់​បន្ថែមទៀត​លើ​គ្រប់​វិស័យ ។​

​សម្តេច​បាន​បន្តថា តាមរយៈ​នៃ​កិច្ចព្រមព្រៀង​នៃ​ប្រទេស​ទាំងពីរ សម្តេច​រំពឹងថា នៅតាម​ខ្សែបន្ទាត់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​និង​វៀតណាម​នឹង​រក្សាបាន​នូវ​សុខសន្តិភាព និង​មាន​ភាព​រីកចម្រើន​បន្ថែ​ម​ទៀត ដើម្បី​ផលប្រយោជន៍​រួម​របស់​ប្រជាជន​និង​ប្រទេស​ទាំងពីរ ។​

​ថ្លែង​នៅក្នុង​កិច្ច​ជំនួប​នោះដែរ លោក លី វ៉ាន់​ហុង បាន​ឯកភាព​ទៅនឹង​ការលើកឡើង​របស់​សម្តេច​ក្រឡា​ហោម ស ខេង ហើយ​លោក​នឹង​ខិតខំ​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រជាជន​ខេត្ត​របស់លោក​មាន​ទំនាក់ទំនង​ល្អ ជាមួយ​ប្រជាជន​កម្ពុជា​បន្ថែមទៀត​ផងដែរ ។

​លោក លី វ៉ាន់​ហុង បានលើកឡើង​ទៀតថា ក្នុងនាម​លោក​ជា​ថ្នាក់ដឹកនាំ​មួយ​រួម​នៅ​ខេត្ត​ហូ​វ​យ៉ាង លោក​សន្យាថា នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​ប្រជាជន​និង​ប្រទេស​កម្ពុ ជា​ជានិច្ច​មិន​ថា​កាលៈទេសៈ​ណា​នោះឡើយ ៕​ដោយ​៖​កូ​ឡាប​

spot_img
×