Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​កីឡាការិនី​ម្ចាស់ផ្ទះ​កម្ពុជា​យកឈ្នះ​​គូប្រកួត​បើកឆាក​ជាមួយ​ក្រុម Latvia ១៣-៣

spot_img

​ភ្នំពេញ​៖ នៅក្នុង​ការប្រកួត​បើកឆាក ជើងឯក​ប៉េតង់​ពិភពលោក​យុវជន និង​ស្ដ្រី លើក​ទី​១៧ ឆ្នាំ​២០១៩ នៅ​កម្ពុជា គឺ​ក្រុម​ម្ចាស់ផ្ទះ​កីឡាការិនី​កម្ពុជា​បាន​យកឈ្នះ​ក្រុមកីឡា​ការិនី​នៃ​ប្រទេស Latvia ដោយ​លទ្ធផល​បច្ចេកទេស ១៣​ទល់​៣​ពិន្ទុ លើ​វិញ្ញាសា​នារី​៣​នាក់​ទល់នឹង​៣​នាក់​។​

​លើ​វិញ្ញាសា​នារី​៣​នាក់​ទល់​៣​នាក់​នេះ គឺ​ក្រុម​កីឡាការិនី​កម្ពុជា មាន​៤​នាក់ គឺ​កីឡាការិនី កែ ឡេង អ៊ុក ស្រីមុំ អ៊ុន ស្រី​យ៉ា និង​កែវ សុ​វណ្ណា ដោយ​ការប្រកួត​ចាប់​ផ្តើមដំបូង គឺ​គូប្រកួត​បើក​ការនាំ​មុខមុន​លើ​ក្រុម​ម្ចាស់ផ្ទះ ប៉ុន្តែ​នៅពេល​គ្រូបង្វឹក​ផ្លាស់ប្តូរ​កីឡាការិនី កែ ឡេង ដែលជា​ម្ចាស់​មេដាយមាស​ជើង ឯក​ពិភពលោក​៣​សម័យកាល​ជាប់ៗ​ឲ្យ​ចូល​ជំនួស កែវ សុ​វណ្ណា ធ្វើ​ឲ្យ​ក្រុម​កម្ពុជា​វាយបក​យកឈ្នះ​ដាច់​ពិន្ទុ​ឆ្ងាយ​លើ​គូប្រកួត​វិញ ១៣​ទល់​៣​ពិន្ទុ​។​

​នេះ​គឺជា​ការចាប់ផ្តើម​ដ៏​ល្អ​មួយ ប៉ុន្តែ​ដើម្បី​ឲ្យ​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើមបាន​មេដាយមាស គឺ​ត្រូវការ​ឈ្នះ​ការប្រកួត​ជាច្រើន​ទៀត​។ ចំពោះ​ក្រុម​កីឡាការិនី​កម្ពុជា​ផ្សេងទៀត ត្រូវ​ជួប​ប្រកួត​ជាមួយ ក្រុម​ស្ត្រី​ទួរគី ស្រប​ពេលដែល​ក្រុមយុវជន​កម្ពុ​ជាទី​១​ជួប​ក្រុមយុវជន​អង់គ្លេស និង​ក្រុមយុវជន​កម្ពុ​ជាទី​២ ជួប​ក្រុមយុវជន​ប្រទេស Latvia​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក​យុវជន និង​ស្ដ្រី លើក​ទី​១៧ ដែល​កម្ពុជា​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ​ទី​១​របស់​ខ្ល​នេះ​ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ ដោយមាន​ក្រុមយុវជន និង​កីឡាការិនី​មកពី​៤៩​ប្រទេស រួមទាំង​ម្ចាស់ផ្ទះ​កម្ពុជា ដែល​បាន​ចូលរួម​ប្រកួតប្រជែង​មេដាយ ដែលមាន​ត្រឹមតែ​៦​វិញ្ញាសា​ប៉ុណ្ណោះ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×