Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្តកំពង់ចាម ឃាត់ខ្លួន​សង្ស័យ​៦​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

spot_img

​កំពង់ចាម ​៖ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ចាត់​បញ្ជា​ឱ្យកម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​ជំនាញ​អធិការដ្ឋាន​ស្រុក​កោះសូទិន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ជីវ សេង​រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន បើក​កិច្ចប្រតិបត្តិការ ប​ង្រា្ក​ប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​បាន ០១​ករណី​ដោយ​ប្រើ​វិធាន​រដ្ឋបាល​ចំហ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ ស្រី​១​នាក់ ស្ថិតនៅ​ចំណុច​ភូមិ​ដំណាក់​ព្រីង​កើត ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្តកំពង់ចាម នៅ​ថ្ងៃទី​១៩ ខែ​១១ ឆ្នាំ​២០១៩ ។​

​លោកស្នងការ​នគរបាល​ខេត្តកំពង់ចាម បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​៦​នាក់​នោះ រួមមាន​៖​ទី​១-​ឈ្មោះ​ធឿន សួរ ភេទ​ប្រុស សញ្ជាតិ​ខ្មែរ អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ព្រីង ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្តកំពង់ចាម (​ជនសង្ស័យ​ខាងលើ​មាន​ដីកាចាប់ខ្លួន​លេខ​៦៦ ចុះ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៨ ចេញ​ដោយ​លោក​ឡុ​ច ឡៅ ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​), ទី​២-​ឈ្មោះ​ឈួន ផា ភេទ​ប្រុស សញ្ជាតិ​ខ្មែរ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ដំណាក់​ព្រីង ស្រុក​កោះសូទិន ខេត្តកំពង់ចាម​, ទី​៣-​ឈ្មោះ​ឈុន ស៊ា​ង​ហ៊ឺ ភេទ​ប្រុស សញ្ជាតិ​ខ្មែរ អាយុ​ឆ្នាំ​៤៤ រស់នៅ​ភូមិ​មាន ឃុំ​មាន ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​, ទី​៤-​ឈ្មោះ​ខែម ភឿន ភេទ​ប្រុស សញ្ជាតិ​ខ្មែរ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​មៀន ឃុំ​មៀន ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​, ទី​៥-​ឈ្មោះ​ចាប សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ សញ្ជាតិ​ខ្មែរ នៅ​ភូមិ​មៀន ឃុំ​មៀន ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ និង​ទី​៦-​ឈ្មោះ​លាង លីហ្សា ភេទ​ស្រី ជាតិខ្មែរ អាយុ​២៨​ឆ្នាំ នៅ​ភូមិ​មៀន ឃុំ​មៀន ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។​

​ដកហូត​វត្ថុតាង​រួមមាន​៖​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​ថ្នាំញៀន​ចំនួន​២៤​កញ្ចប់​, ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង​, ម៉ូតូ​ចំនួន​២​គ្រឿង ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​១​គ្រឿង និង​ថង់​វេច​ខ្ចប់​មួយចំនួនធំ​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×