Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ភ្ជង់ ក ជនរងគ្រោះ ឆក់យក​កាបូប និង​ប្លន់​យក​ម៉ូតូ​កង់​បី PassApp ១​គ្រឿង​ទៅ​បាត់ ដោយ​សុវត្ថិភាព​

spot_img

​ស្រុក​ខ្សាច់កណ្តាល​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​រាយការណ៍​ព័ត៌មាន​ពី​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយមាន​ជនសង្ស័យ​ម្នាក់​មាឌធំ​បាន​យក​កាំបិត​ចុង​ស្រួច​ភ្ជង់ ក ជនរងគ្រោះ​​ឆក់​យក​​កាបូប និង​ម៉ូតូ​កង់​បី PassApp ០១ គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព​។ កើតហេតុ​កើត​ថ្ងៃ អង្គារ​ទី​១៩ វិច្ឆិកា ២០១៩​ម៉ោង​១​និង​១៦​នាទី ចំណុច​ផ្លូវជាតិ​លេខ​៨ ភូមិ​ព្រៃ​ចាស់ ឃុំ វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​

​ជនរងគ្រោះ​០២​នាក់​(​ប្តី​ប្រពន្ធ​) ១.​ឈ្មោះ អាន សុ​ភ័​ក្រ ភេទ ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ រត់​(Pass App) មាន​ទី​លំ​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​(​ប្តី​) ។ ២.​ឈ្មោះ ជ សុវណ្ណ​ឌី ភេទ​ស្រី​អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ មេផ្ទះ នៅ​ភូមិ ឃុំ ជាមួយ​ឈ្មោះ អាន សុ​ភ័​ក្រ (​ប្រពន្ធ​)​។​

​ជនសង្ស័យ ០១ នាក់ មិន​ស្គាល់​អត្តសញ្ញាណ​មាឌ ធំ កំពស់​ប្រហែល​១,៨០ ម៉ែត្រ សម្បុរ ស ពាក់​អាវយឺត​ខ្មៅ​ដៃខ្លី ពាក់​អាវធំ​ពណ៌​ខ្មៅ​ពី​ក្រៅ មាន​មួក​គ្របពីលើ​។​

​សំភារៈ​បាត់បង់​៖ ម៉ូតូ​កង់​បី PassApp ០១ គ្រឿង ពណ៌ ស គ្មាន​ផ្លាកលេខ កាបូប​លុយ​០១ ក្នុង​កាបូប​លុយ​មាន ទូរស័ព្ទ​ចំនួន​២​គ្រឿង និង​ប្រាក់រៀល​៥​ម៉ឺន​រៀល​។​

​នគរបាល​ប្រាប់​ពីស​ភាព​រឿងហេតុ​នេះ​ថា ជនរងគ្រោះ អាន សុ​ភ័​ក្រ ប្រកបមុខរបរ​រត់​PassApp ហើយ​កន្លងមក​ជនរ​ង​គ្រោះ​ធ្លាប់​ដឹក ជនសង្ស័យ​ជាច្រើនលើក​មកហើយ ។ នៅ​ថ្ងៃទី​១៨ វិច្ឆិកា ២០១៩​ម៉ោង​២៣​និង​៣០​នាទី​ជនរងគ្រោះ បាន​ដឹក​ជនសង្ស័យ​១​នាក់​មិន​ស្គាល់ឈ្មោះ និង​ម្នាក់ទៀត​មកជា​មួយ​ជនសង្ស័យ​មិន​ស្គាល់ឈ្មោះ​ដែរ រួមទាំង​ប្រពន្ធ​របស់ខ្លួន​ដឹក​ចេញពី​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ ថា​ទៅ​វិមាន​ឈ្នះៗ ពេលទៅដល់​វិមាន​ឈ្នះៗ ជនសង្ស័យ​ឲ្យ​ឌុប​បន្ត ទៅ​ស្ពាន​ព្រែក​តា​មាក់ ពេលមកដល់​ស្ពាន​ព្រែក​តា​មាក់ ប្រាប់​ឲ្យ​ឌុប​បន្ត​ទៅមុខទៀត ពេលទៅដល់​កន្លែងកើតហេតុ​ជនសង្ស័យ​បាន​ឲ្យ​ជនរងគ្រោះ​ឈប់ PassApp ជនសង្ស័យ​ម្នាក់​មាឌធំ​បាន​យក​កាំបិត​ចុង​ស្រួច​ភ្ជង់ ក ជនរងគ្រោះ​ឈ្មោះ ជ វណ្ណឌី ជា​ប្រពន្ធ ហើយ​វាយ​ត្រូវចំ​មុខ ជាច្រើន​ដៃ រួច​ឆក់យក​ការ​បូ​ប​លុយ ប្តី​ឃើញ​ដូច​នោះ​ក៏​ប្រគល់​PassApp​ឲ្យ​ទៅ​ជនសង្ស័យ រួច​ជនសង្ស័យ​ជិះ​ទៅ​ទិសខាងកើត​សំដៅទៅ​ស្រុក​ពារាំង​ចំណែក​ជន​ម្នាក់ទៀត​ដែល​មកជា​មួយ​ជនសង្ស័យ មិនបាន​ទៅជា​មួយ​ជនសង្ស័យ​នោះទេ​។​

ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ និង​ម្នាក់​មកជា​មួយ​ជនសង្ស័យ បាន​ហៅ ឡាន​ដឹកស្រូវ​ជិះ​តាមរក​ជនសង្ស័យ តែ​រក​មិន ឃើញ ក៏​ជិះឡាន​ដឹក​ឥដ្ឋ​ត្រឡប់មក​ព្រែ​កតា​មាក់​វិញ ហើយ​ចូល​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​ខ្សាច់កណ្តាល​(PM) ។​

​ករណីនេះ កងរាជអាវុធហត្ថ​ស្រុក​កំពុង​បន្ត​ចំណាត់ការ តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ ឯ​ផ្នែក​ជំនាញ​នគរបាល​​យុត្តិធម៌​ស្រុក បាន​បន្ត​ចុះ​សហការ​ស្រាវជ្រាវ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​ផងដែរ ៕​ដោយ​៖​កូ​ឡាប​

spot_img
×