Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមបាល់ទាត់​កម្ពុជា ចាញ់ ហុងកុង ០​ទល់​២ , គោព្រៃ​កម្ពុជា មិនទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​

spot_img

​ភ្នំពេញ ​៖​ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ប្រកួត​ចាញ់​ក្រុម​ហុងកុង​០​ទល់​២ នាយ​បើ​ថ្ងៃទី​១៩​វិច្ឆិកា ក្នុងជំនួប​ទី​៥ សម្រាប់​ពូ​ល C វគ្គ​ជម្រុះ​ជុំ​ទី​២​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២ សម្រាប់​ប្រទេស​ក្នុង​ទ្វីបអាស៊ី​(2022 FIFA World Cup Qualification-AFC) និង​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី​(2023 AFC Asian Cup Qualificayion) ។​

ការប្រកួត​ដែល​ចាប់ផ្ដើម​ឡើង​ដោយ​ក្រុម​ទាំ​២​ហាក់ដូចជា​មានឱកាស​ទៅវិញទៅមក​ដូចគ្នា​នោះ ស្រាប់តែ​នៅ​នាទី​២១​ក្រុម​ហុងកុង​មានឱកាស​រកបាន​មួយ​គ្រាប់​ដោយ​កីឡាករ James Stephen Gee Ha ។​ការនាំ​មុខ​មួយ​គ្រាប់​មុននេះ​បាន​រក្សា ទុក​រហូត​ចប់​តង់​ទី​១ ។​

មកដល់​តង់​ទី​២​កម្ពុជា​បាន​បាត់បង់​កីឡាករ​មួយរូប​គឺ​កីឡាករ​សឿ​យ​វិសាល ដែល​បង្កកំហុស​រហូត​បានទទួល​កាត​លឿង ចំនួន​២​មក​នោះ​។ ការបាត់បង់​កីឡាករ​មួយរូប​បែបនេះ ធ្វើ​ឲ្យ​ក្រុម​កម្ពុជា​ហាក់ដូចជា​ទន់ ហើយ​ក្រុម​ហុងកុង បាន​បង្កើន​ការគាបសង្កត់​កាន់តែខ្លាំង ។​

៧​នាទី​ទៀត​ចប់​ការប្រកួត​គឺ​នាទី​៨៣ កីឡាករ​Roberti Junior រ​ប់​ហុងកុង​បាន​ទាត់​បាល់​បញ្ចូល​ទី​របស់​ក្រុម​កម្ពុជា​​បន្ថែម​មួយគ្រា​ប់​ទៀត ដែលជា​គ្រាប់​ចុងក្រោយ​ធ្វើ​ឲ្យ​កម្ពុជា​ចាញ់​ក្រុម​ម្ចាស់ផ្ទះ ០ ទល់​២ បន្ទាប់​ជំនួប​ក្នុង​ជើង​ទី​១ លទ្ធផល​ស្មើ​គ្នា​១​ទល់​១​នោះ ៕ ដោយ​៖​កូ​ឡាប​

spot_img
×