Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​មេដាយមាស​៣​ជំនាន់ កីឡាការិនី កែ ឡែ​ង ឈរ​លេខ​១ ​ក្នុងចំណោម​កីឡាការិនី ៤៣​ប្រទេស វិញ្ញាសា​វាយយក​ពិន្ទុ​

spot_img

​ភ្នំពេញ​៖ ម្ចាស់​មេដាយមាស​ជើងឯក​ពិភពលោក​កីឡា​ប៉េតង់​៣​ជំនាន់​ជាប់ៗ​គ្នា វីរ​កីឡាការិនី​ដ៏​ឆ្នើម​របស់​កម្ពុជា កែ ឡេង ធ្វើបាន​យ៉ាង​ល្អ​បំផុត នៅក្នុង​ការប្រកួត​លើ​វិញ្ញាសា​វាយយក​ពិន្ទុ (Shooting) វគ្គ​ជម្រុះ​ជុំ​ទី​១ នា​ល្ងាច​ថ្ងៃទី​១៩ ខែវិច្ឆិកា នៃ​ព្រឹត្តិការណ៍​ប៉េតង់​ជើងឯក​ពិភពលោក​យុវជន និង​ស្ត្រី លើក​ទី​១៧ នៅ​កម្ពុជា​។​

​អ្នកស្រី កែ ឡេង ធ្វើបាន​យ៉ាង​ដោយ​សម្រេច​ក្នុង​ពិន្ទុ​៣៨ ហើយ​បាន​ឈរ​នៅលើ​តារាង​ចំណាត់ថ្នាក់​លេខ​១ នៅលើ​កីឡាការិនី​តំណាង​ជាតិ​នីមួយ​ចំនួន​៤២ ដោយ​វិញ្ញាសា​វាយយក​ពិន្ទុ​ផ្នែក​នារី​នេះ គឺ​កម្ពុជា​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ទី​១ និង​រង់ចាំ​ការប្រកួត​នៅ​វគ្គ​ជា​បន្តទៀត​។ យោងតាម​តារាង​ពិន្ទុ​របស់​គណៈកម្មការ​បច្ចេកទេស​ពិភពលោក​បាន​ឲ្យ​ដឹងថា អ្នកស្រី កែ ឡេង របស់​កម្ពុជា មាន​៣៨​ពិន្ទុ លេខ​១ លើ​ចំណាត់ថ្នាក់​លេខ​២ ដែល​គ្រប់គ្រង​ដោយ​កីឡាការិនី Homniam Ranu មកពី​ប្រទេស ន័​រ​វែ​ស ដែលមាន​៣៧​ពិន្ទុ លេខ​៣ មកពី​ឡាវ កីឡាការិនី Bivilak Thepphakan ៣៦​ពិន្ទុ និង​ចំណាត់ថ្នាក់​លេខ​៤ មកពី​មី​យ៉ាន់​ម៉ា កីឡាការិនី Thin Cherry Thet ដែលមាន​៣៤​ពិន្ទុ​។ សម្រាប់​ចំ​ណាត​ថ្នាក់​ពី​លេខ​១ ដល់ លេខ​៤ មិនត្រូវ​ប្រកួត​ជម្រុះ នា​ថ្ងៃទី​២០ វិច្ឆិកា ទៀត​ទេ ដោយ​រង់ចាំ​ការប្រកួត​នៅ​វគ្គ​ក្រោយ​ទៀត ខណៈ​កីឡាការិនី ពី​លេខ​៥ ដល់​លេខ​២៣ ត្រូវ​ប្រកួត​ជម្រុះ នៅ​ថ្ងៃទី​២០ វិច្ឆិកា ស្អែក​នេះ​។​

​ដោយឡែក វិញ្ញាសា​វាយយក​ពិន្ទុ​ដូចគ្នា ផ្នែក​យុវជន កីឡាករ​កម្ពុជា​វាយ​បាន​២៨​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១២ ដែល​ត្រូវ​ឆ្លងកាត់​ការប្រកួត​វគ្គ​ជម្រុះ​ស្អែក​នេះ នៅក្នុង​ចំណោម ១៣​ប្រទេស​។ ចំពោះ​៤​ប្រទេស ដែល​ជាប់​វគ្គ​ជម្រុះ​ជុំ​ទី​១​នេះ គឺមាន​ម៉ា​ដា​ហ្គា​ស្កា មាន​៤៤​ពិន្ទុ លេខ​២ ម៉ូ​ណា​កូ ៤១​ពិន្ទុ លេខ​៣ អ៊ីតាលី ៣៨​ពិន្ទុ និង​លេខ​៤ ស៊ុយអែត ៣៥​ពិន្ទុ​។​

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក​យុវជន និង​ស្ដ្រី លើក​ទី​១៧ ដែល​កម្ពុជា​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន​នេះ ចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ ដោយមាន​ក្រុមយុវជន និង​កីឡាការិនី​មកពី​៤៩​ប្រទេស មាន​កីឡាករ កីឡាការិនី​សរុប ៤៤៩​នាក់ មាន​៨០​ក្រុម រួមទាំង​ម្ចាស់ផ្ទះ​កម្ពុជា ដែល​បាន​ចូលរួម​ប្រកួតប្រជែង​មេដាយ ដែលមាន​ត្រឹមតែ​៦​វិញ្ញាសា​ប៉ុណ្ណោះ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×