Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូបង្រៀនម្នាក់ស្រវឹងស្រា បើកបរមិនប្រកាន់ស្តាំ បុកកូន​សិស្សប​ណ្តាលឱ្យ​មនុ​ស្ស៣​នាក់រងរ​បួសធ្ង​ន់ និងស្រាល ស្រុករមាសហែក

spot_img

ខេត្តស្វាយរៀងៈ បុរសម្នាក់ដែលគេស្គាល់ថា មា​នមុខរបរជា​គ្រូ​បង្រៀន បានរងរបួស ហើយដោយ​ឡែ​កក្មេងស្រី​ចំនួន២នាក់ បានរ​ងរ​បួស​ធ្ងន់​និងស្រាល នៅក្នុងករណីគ្រោះថ្នាក់ច​រា​ច​រណ៍មួយ រវាង​ម៉ូតូ​និង​ម៉ូតូ ដែលបានកើតឡើងកាល​ពី​វេលាម៉ោង១៧និង២០ល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងទិសដៅបញ្ច្រាសទិសគ្នា លើផ្លូវជាតិលេខ13 ក្រា​លកៅស៊ូ ចន្លោះគីឡូម៉ែ​ត្រ​លេខ35-36ត្រង់ចំណុចភូមិចុងអូរ​ ​ឃុំកំព​ង់ត្រា​ច ស្រុករមាសហែក​ ​ខេត្តស្វា​យ​រៀង​។

សមត្ថកិច្ចបានឱ្យដឹងថាៈ ជនរ​ងគ្រោះ ទី១ ឈ្មោះអ៊ុំ សារ៉ុម ភេទប្រុស អាយុ39ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិក្អាម ​ឃុំ​អង្គប្រ​ស្រែ ជាអ្នកបើកម៉ូតូម៉ាកហុង​ដា​វ៉េវ​ ពណ៌ក្រហម ពាក់ផ្លាកលេខស្វាយរៀង1M.​1​444 បើកពីទិសខាងជើង ទៅត្បូង ​ពាក់​មួកសុ​វ​ត្ថិភាព។ ទី២ ឈ្មោះស៊ុន វិច្ឆិកា ភេទស្រី អាយុ16ឆ្នាំ​ ​មុខរប​រសិ​ស្ស រស់នៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ​ជា​អ្នក​បើក​ម៉ូតូម៉ា​កហុង​ដាវ៉េវ ពណ៌ទឹកសមុទ្រ គ្មាន​ផ្លាក​លេខ បើកពីទិសខា​ង​ត្បូង មកជើង ដឹកមនុស្សរួម​ដំ​ណើរ​ ១នាក់​ ឈ្មោះប៉ឹង​ សារ៉េត ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រៃក្រឡាញ់ ​ឃុំ​កំពង់​ត្រា​ច ពុំ ពាក់មួក​សុ​វត្ថិភា​ពទាំង​២​នាក់​។

ប្រភពដដែលបាន​បន្តថាៈ ករណីនេះគ្រោះថ្នាក់មនុស្ស២​ ​នាក់​ ប្រុស១នាក់ ធ្ងន់១នាក់ គឺឈ្មោះប៉ឹង សារ៉េត បាន​ប​ញ្ជូនម​កព្យាបាល​នៅម​ន្ទីរ​ពេទ្យខេ​ត្តស្វា​យរៀង។ ដោយឡែកម៉ូតូទាំង២គ្រឿ​ង​ ត្រូវ​បាន​ស​មត្ថកិច្ច យកមករក្សាទុកនៅអធិការ​ដ្ឋា​ននគ​របា​លស្រុក​រមាស​ហែ​ក។ ហើយមូលហេតុដែល​ប​ណ្តាលឱ្យ​មា​នករណីគ្រោះថ្នាក់ចរាចរ​ណ៍​នេះ កើត​ឡើង គឺបណ្តាលមកពីម៉ូតូហុង​ដា​វ៉េវ​ ពាក់ផ្លាកលេខ​ស្វា​យរៀង​ 1M.1444 បើកពុំប្រ​កាន់ស្តាំ​ និងស្ថិតក្នុងស្ថានភា​ព​ស្រវឹង៕ដោយ៖ វ៉ៃកូ

spot_img
×