Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កា​រដេ​ញថ្លៃផាស៊ីស​​ត្ត​ឃាត​និង​ផាស៊ីផ្សារ​ទូទាំង​ខេ​​ត្តតាកែវ ត្រូវបានបញ្ច​​ប់ តែក្នុង​នោះគេ​​​សង្ស័​យថា​ មានការត្រូវរ៉ូវ​​គ្នា ការបង់ពន្ធចូលមក​​​រ​​​ដ្ឋ​​មា​​នកា​​​រ​​ថយ​ចុះ

spot_img

តាកែវ៖ ដេញថ្លៃទីតាំងសត្តឃាតនិងផា​ស៊ីផ្សា​រប្រចាំ​ឆ្នាំ២០២០ នៅក្នុងខេត្តតាកែវធ្វើដូចខ្លាចគេ​ដឹ​ង ​សង្ស័យត្រូវ​រ៉ូវគ្នាហើ​យមើល​ទៅ ។ ការដាក់ឲ្យមានការដេញថ្លៃទីតាំងស​ត្ត​ឃាត​ និងផាស៊ីផ្សារ​នៅទូរទាំងខេត្តតាកែវបានឡើ​ង​ នៅសាខាពន្ធ​ដា​ខេត្ត​តាកែវ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។


ប្រជាពលរដ្ឋដែលជាអ្នកចង់​បា​នទី​តាំង​សត្តឃា​តដូ​ចគ្នា សូមមិនបញ្ចេញឈ្មោះបា​ន​លួច​បង្ហើ​បឲ្យដឹងថា ការដេញថ្លៃ ដដែលៗជារាងរា​ល់ឆ្នាំ​ គឺ​តែងតែបានទៅលើបុគ្គ​ល ដែលមានសមត្ថ​ភា​ពអែ​បអប​មួយ​រូប ក្នុងខេត្តតាកែ​វ​ ដែលនៅពីក្រោយខ្ន​ង​ក្រុមហ៊ុ​ន​តូចៗ ដែលត្រូវជាសាច់ញា​តិ​បង​ប្អូន ចូលមកបង្រ្គ​ប់​ឯក​សារ ក្នុងការដេញថ្លៃចុះម​ក​ក្រោម​ ដើម្បីបន្ថ​យទៅ​និងកា​រ​បង់ពន្ធ​ចូលរ​ដ្ឋ ។
សកម្មភាពនេះត្រូវបា​នប្រ​ជាព​លរដ្ឋដែលជាអ្នកដេញថ្លៃ​ ច​ង់បានទីតាំងសត្តឃាត​ដូ​ចគ្នា សូមមិនបញ្ចេញឈ្មោះ ​ស្នើ​សុំឲ្យលោក អ៊ូច ភា អភិបាលខេត្តតាកែវ និង​លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំ​ងអំ​ពើ​ពុករ​លួយ​ ជួយពិនិត្យលើ​ស​កម្ម​ភាព បើក​ឲ្យមានការដាក់ដេ​ញថ្លៃផាស៊ីផ្សារ​ និងផាស៊ីទីតាំ​ងស​ត្តឃាត​ទាំង១​០ស្រុក នៅក្នុងខេត្តផង ​ជៀ​សវាង​មាន​ការ​ឃុតឃិតគ្នា​ តាមរយៈខ្សែបណ្តោយ​បែ​ងចែក​ភាគ​រយ ធ្វើឲ្យបាត់ប​ង់​នៅចំណូលរប​ស់រ​ដ្ឋ តែកើនឡើងនៅចំណូលតា​ម​ហោប៉ៅខោរ​ប​ស់មន្ត្រី​ខិលខូ​ចទៅវិ​ញ​ ៕ដោយ៖ តាកែវ

spot_img
×