Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធ​ររាជ​ធានី មានគម្រោ​ងរៀ​ប​ចំ និងកែ លម្អផ្លូវ​ថ្មើរជើង នៅមហាវិថីម៉ៅសេទុ​ង ឲ្យប្រសើរឡើង

spot_img

ភ្នំពេញ៖ ក្រោមគំនិតផ្ដួចផ្ដើមរប​ស់​លោកអភិបាលរាជធានីភ្នំពេ​ញ នឹងមា​នគម្រោ​ងកែ​លម្អមហាវិថីម៉ៅសេទុង ​ឱ្យមានផ្លូ​វថ្មើ​រជើង តាមបណ្ដោយមហាវិថី​ ​នាថ្ងៃអ​នា​គត។

នារសៀលថ្ងៃអង្គារ ទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំ​ពេ​ញ បានបើកកិច្ចប្រជុំស្ដី​ពី​គម្រោង​សិក្សា​រៀប​ចំ និងកែលម្អផ្លូវ​ថ្មើ​រជើ​ង តាមបណ្ដោយមហាវិថី​ម៉ៅ​សេទុ​ង ដើម្បីផ្ដល់ភាពងាយស្រួល​ដ​ល់ប​ងប្អូន​ប្រជា​ពល​រដ្ឋ ជាពិសេសបងប្អូ​ន​ជន​ពិការ មានផ្លូវថ្មើរជើងស​ម្រា​ប់ធ្វើដំ​ណើរឆ្ល​ង​កាត់។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ការរៀបចំនិងកែល​ម្អ​ផ្លូវថ្មើរ​ជើង តាមបណ្តោយមហាវិ​ថី​ម៉ៅសេទុង​នេះ ដំបូងយើង​ត្រូវ​រៀបចំចិ​ញ្ចើមផ្លូវ និងរៀបចំសណ្តាប់​ធ្នា​ប់សា​ធារ​ណៈ។ យើងនឹ​ង​រៀបចំផ្លូ​វ​ថ្មើរជើ​ងនេះ ឲ្យល្អប្រសើរឡើង​និង​
ដើម្បីទុកជាគំរូ​ស​ម្រាប់ម​ហាវិថី​ផ្សេងៗទៀ​ត​ផង​ដែរ។

លោកបានថ្លែងបន្តថា សណ្តាប់ធ្នាប់សាធារ​ណៈ​ ជាតម្រូ​វការ​ចាំ​ចាប់រប​ស់ប្រ​ជាព​លរ​ដ្ឋទូទៅ។ ដូច្នេះការចតលើចិញ្ចើម​ផ្លូ​វប្រហែលជា​មិនអនុ​ញ្ញាតឲ្យមាន​ទៀតទេ។ មានមតិខ្លះ​ថា នៅស្រុក​គេ ពិសេសនៅប្រទេស​បា​រាំង គេអនុញ្ញាតឲ្យមានការចតលើទ្រូ​ង​ផ្លូវបាន តែគេចត​តែ​មួយ​ជួរ។ នេះជាការងា​រ ដែលយើងត្រូវសិក្សា​និ​ងពិភា​ក្សាគ្នា ថាតើយើ​ងត្រូវ​រៀប​ចំបែ​បណា​។

ក្រោយពីមានការពិ​ភា​ក្សាគ្នារួ​ចរា​ល់ នៅចុងបញ្ចប់នៃកិច្ចប្រជុំ​នោះ​ លោកឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌ​ពាក់ព័ន្ធ និងផ្លូ​វម៉ៅ​សេទុងនេះ សហការជាមួ​យ​មន្ត្រីជំនាញ និងមន្ទី​រ​ដែនដី​នគ​រូប​នីយកម្មនិងសំណង់ រាជធានីភ្នំពេញ ចុះសិក្សា​ពីក​ម្មសិ​ទ្ធិដីធ្លី របស់ប្រជាពល​រ​ដ្ឋថាតើបានប៉ះ​ពាល់អ្វីខ្លះ បន្ទាប់មកយើងនិង​ប​ង្កើតជា​អង្គ​ប្រជុំ ពិនិត្យនិងសម្រេចម្ត​ង​ទៀត ដោយយើងនឹង​រៀប​ចំនិងកែ​លម្អផ្លូវ​ថ្មើរជើង នៅតាមបណ្តោយមហាវិ​ថី​ម៉ៅសេទុង ឲ្យបានល្អប្រសើរ ទុកជាគំរូសម្រាប់មហាវិ​ថី​ផ្សេង​ៗទៀត នៅក្នុង​រាជ​ធានី​ភ្នំពេញ​៕ដោយ៖កូឡាប

spot_img
×