Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប សេចក្តីណែនាំ ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សម្រាប់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​

spot_img

ភ្នំពេញ​៖ សេចក្តីប្រកាស​ព័ត៌មាន​លេខ ០៣ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ស្តី​ពី​សេចក្តីណែនាំ អំពី​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សម្រាប់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី​២៤​ខែ​កុម្ភៈ​។​

​សេចក្តីណែនាំ​លេខ​០០១ ដែល​ចុះហត្ថលេខា​ដោយ លោក ស៊ិក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប កាលពី​ថ្ងៃ​ទី​៨​ខែ​មករា​ឆ្នាំ​២០១៨ បាន​សង្កត់ធ្ងន់​ជាអាទ៍​ថា ៖ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​បរិយាកាស​នយោបាយ​ល្អ ស្ងប់ស្ងាត់​អព្យាក្រឹត​និង​យុត្តិធម៌​ក្នុង​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨ ប្រធាន គ​ធ​.​ខ​ប ត្រូវ​ធ្វើការ​យ៉ាង​យកចិត្តទុកដាក់​បំពេញ​ការងារ​ឲ្យបាន​ល្អ និង​ត្រូវមាន​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ក្នុង​មួយ​សប្តាហ៍​ម្តង ឬ​អាច​ច្រើន​ជាង​នេះ​ប្រសិនបើ​មាន​ការចាំបាច់​៕ ដោយ​៖​កូឡាប​

spot_img
×