Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីលីពីន ហាមឃា​ត់កា​រជ​ក់​បារី​អេឡិច​ត្រូនិច និងចាប់ខ្លួនអ្នក​ប្រើ​ប្រាស់​

spot_img

ប្រទេសហ្វីលីពីន នឹងធ្វើ​ការកំ​ណ​ត់ថា ការប្រើប្រាស់ និងការនាំចូលបារីអេឡិ​ច​ត្រូវ​និច គឺជាអំ​ពើខុស​ច្បាប់ និងធ្វើការចាប់ខ្លួនអ្ន​ក​ដែ​លប្រើ​ប្រា​ស់វា។ នេះបើតាមការប្រកាស​រ​បស់លោ​កប្រធា​នា​ធិ​បតី ដូធឺតេ នៅយប់ថ្ងៃអង្គា​រ​។

ការប្រកាសបែបនោះរបស់លោក​កើ​ត​ឡើង ក្រោយពេលមានការសួរសំណួរនៅ​ក្នុងសន្និសីទ អំពីរបាយ​ការ​ណ៍ ដែលបញ្ជាក់អំពីករណីទីមួយ​ នៃ​ជំងឺរលាកសួតទាក់ទងទៅ​នឹ​ងការ​ប្រើប្រាស់​បា​រីអេ​ឡិ​ចត្រូវនិច នៅក្នុងប្រទេស​។​​

លោកបានថ្លែងដូច្នេះថា “​ខ្ញុំនឹងធ្វើការហាម​ឃា​ត់​វា ទាំងការប្រើប្រាស់ និងកា​រនាំ​ចូល។ ដឹងថាមកពីមូល​ហេ​តុ​អ្វី​ទេ? ពីព្រោះវាមានជាតិ​ពុ​ល ហើយរដ្ឋាភិបាលមានសិទ្ធិអំ​ណា​ចចេ​ញវិធា​នការ ដើម្បីការពារសុ​ខ​ភាព និងផលប្រយោជន៍​សា​ធារ​ណៈ”​។

លោកក៏បានបញ្ជាឲ្យអ្នក​អ​នុវត្ត​ច្បាប់ ចាប់ជនទាំងឡា​យ​ណាដែ​លជ​ក់បា​រី​អេឡិចត្រូ​វនិ​ច នៅទីសាធា​រណៈ​ផង​ដែរ។

សូមបញ្ជាក់ថា លោកដូធឺ​តេ​ វ័យ ៧៤ឆ្នាំ ធ្លាប់ជាអ្នកញៀនជក់បា​រី​ខ្លាំង ប៉ុន្តែគាត់បានផ្តាច់បារី ​នៅ​ពេលដែលគាត់មានជំ​ងឺ​ស្ទះសរ​សៃ​ឈាម​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia.

spot_img
×