Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស្ទូចអីវ៉ាន់ខ្វះប​ច្ចេក​ទេស បណ្តា​លឲ្យបាក់​ដង​ស្ទូចស​ង្កត់​លើកខ្សែ​ភ្លើង​ ទ្រេតប​ង្គោល​ភ្លើង២ដើ​ម

spot_img

ភ្នំពេញៈ បង្គោលភ្លើង២ដើមបាន​បា​ក់ត្រឹមគ​ល់នឹងខ្សែ​ភ្លើ​ង បានដា​ច់ធ្លា​ក់រា​យប៉ាយ បន្ទាប់ពីរថយន្តស្ទូចអីវ៉ាន់មួយគ្រឿង បានស្ទូ​ចសម្ភា​រលើកចំណុះបណ្តាលឲ្យបាក់​ដ​ងស្ទូចសង្កត់ កាលពីវេលាម៉ោង៨នឹង៤០ នា​ទី​ ព្រឹកថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយហេតុការណ៍នេះស្ថិត​នៅក្នុ​ងការ​ដ្ឋាន​ជួស​ជុលស្ថា​នីយ៍​តូតាល់ ផ្លូវ៣១០ កែងមហាវិថី ព្រះ​មុ​នីវង្ស សង្កាត់បឹ​ងកេ​ងក​ង១ ខណ្ឌបឹងកេងក​ង​ ។

បើតាមសម្តីកម្មករដែលប​ម្រើ​ការនៅ​ក្នុងកា​រដ្ឋា​ន ខាងលើបានឲ្យដឹងថា មុនកើតហេតុរថយន្តស្ទូចមួ​យ​គ្រឿង​ ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ផ្លាកលេ​ខ ភ្នំពេញ 3E-4137 បានមកស្ទូច​អីវ៉ា​ន់ចេញពីក្នុងការដ្ឋាន​ ប៉ុន្តែដោ​យសា​រ​ស្ទូចអីវ៉ាន់លើសចំណុះក៏បណ្តាលឲ្យបាក់ដងស្ទូចសង្កត់លើខ្សែភ្លើ​ង​ដាច់​រាយ​ប៉ាយ​ នឹងធ្វើឲ្យប​ង្គោលភ្លើងចំនួ​ន​២ដើ​មទ្រេត ហើយបុរសជាកម្មករម្នាក់​បា​នរង​​របួស​ស្រា​ល ។

ក្រោយមានករណីនេះស​ម​ត្ថកិច្ច​នគរបាលប៉ុស្តិ៍បឹងកេង​ក​ងទី​១ បានចុះមក​ដ​ល់ទី​តាំងកើតហេតុ សហកា​រជា​មួយ​សមត្ថ​កិច្ចជំនាញ ចុះមកពិនិត្យជាក់ស្តែងឃើ​ញថា​ ប៉ះពាល់ដល់សម្បត្តិសា​ធា​រណៈ​ ទើបសម្រេចអូស ​យករថយន្តស្ទូចនោះទៅរក្សាទុក​នៅ​ការិយា​ល័​យ ចរាចរណ៍ផ្លូវគោ​ក នៃស្នងការដ្ឋាននគរបា​ល​រាជ​ធានីភ្នំ​ពេ​ញ រង់ចាំដោះតាមផ្លូវច្បាប់​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×