Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ និងបាបាដុ​ស ពង្រឹងចំណ​​​ង​មិ​​​ត្តភាព តែមិនជ្រៀ​តជ្រែក​កិ​ច្ច​​កា​រផ្ទៃក្នុង រវា​ង​រដ្ឋនិ​ង​រដ្ឋ

spot_img

ភ្នំពេញ៖ ក្រសួងការបរទេសនិ​ងស​ហប្រតិ​បត្តិកា​រអ​ន្តរជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញសេចក្តីថ្លែង​កា​រណ៍​រួ​ម​ ស្តីពីការបង្កើតទំនាក់​ទំ​ន​ងកា​រទូត​រ​វាង​ព្រះរា​ជាណាច​​ក្រកម្ពុជា​ និងបាបាដុ​ស​។

រដ្ឋាភិបាល នៃព្រះរាជា​ណាច​ក្រ​កម្ពុជា និងរដ្ឋាភិបាល​នៃ​បាបា​ដុស ក្នុ​ងគោ​លបំ​ណងជំរុ​ញ​ការ​យោគ​យល់​គ្នាទៅវិ​ញទៅ​មក និងពង្រឹងចំណ​ង​មិ​ត្តភាព និងកិច្ចសហប្រតិប​ត្តិ​ការ​រវាង​ប្រជាជ​ន​​ទាំ​​ងពី​រ ដោយ​ឈរ​លើគោល​​​កា​​រណ៍​ និងគោលបំណង នៃធម្មនុញ្ញអង្គការសហ​ប្រ​ជាជា​តិ និងច្បាប់អន្ត​រ​ជាតិ​ ជាពិសេ​សក្នុ​ងគោល​បំ​ណងគោ​រ​ព និងពង្រឹងស​ន្តិសុ​ខ និង​សន្តិ​ភាព​អន្ត​រ​ជាតិ សមភា​ពរវា​ង​រដ្ឋ និងរដ្ឋអធិប​តេយ្យ​ភាពជា​តិ ឯករាជ្យភាព សន្ធិសញ្ញាអន្តរជា​តិ ​បូរណភាពទឹកដី ​និ​ងការ​មិនជ្រៀ​តជ្រែក​កិច្ច​ការ
ផ្ទៃក្នុងរវា​ង​រដ្ឋនិ​ង​រដ្ឋបា​នស​ម្រេចបង្កើ​តទំ​នាក់ទំនងការទូតថ្នាក់ឯក​អ​គ្គរាជ​ទូត​រដ្ឋទូត ដោយអនុលោមតាមបទប្បញ្ញ​ត្តិ​​ នៃអ​នុស​ញ្ញា​
ទីក្រុងវី​យ៉េន​ ស្តីពីទំនាក់ទំ​នង​ការ​ទូត ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៦១ ដោយមានប្រសិទ្ធភាពចា​ប់ពី​ថ្ងៃចុះ​
ហត្ថលេខាលើសេចក្តី​ថ្លែ​ងកា​រណ៍រួម ​នេះត​ទៅជាស​ក្ខី​ភាព តំណាងហត្ថលេខីទាំ​ង​ពីរ​ ដោយមានការអនុ​ញ្ញា​តពី​រាជ​/រដ្ឋា​ភិបា​លរៀង​ៗ​ខ្លួន បានចុះ​ហត្ថលេខា​លើសេ​ចក្តី​ថ្លែង​កា​រណ៍រួ​មនេះ ជាពីរច្បាប់​ដើម​ ជា​ភា​សាខ្មែរ និងភាសាអង់គ្លេស ​ដែ​លអត្ថ​បទ​ទាំ​ងពី​រនេះមានត​ម្លៃស្មើ​គ្នា៕ ដោយ៖កូឡាប

spot_img
×