Sunday, September 19, 2021

បុណ្យសមុទ្រ​លើ​កទី៨ ជុំទី២ នឹងរៀបចំឡើងនៅខេត្ត​កំ​ពត ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ

ខេត្តកំពត៖ ពិ​ធីបុណ្យ​សមុ​ទ្រ​លើកទី៨ ជុំទី២ នឹងរៀបចំឡើងនៅ​ខេ​ត្តកំ​ពត និងមានរយៈពេល៣ថ្ងៃ​ ​ចាប់ពីថ្ងៃ​ទី​២០-២២ ខែធ្នូ ឆ្នាំ២០១៩។

ពិធីបុណ្យនេះ មន្ត្រីរដ្ឋបាលខេត្តព្រះសី​ហ​នុ​ បានឲ្យដឹងថា ការងារត្រៀមរៀបចំបុណ្យ​ស​មុ​ទ្រ ដែលខេត្តកំ​ព​ត រៀបចំធ្វើម្ចា​ស់​ផ្ទះ ​គឺបានដំណើការស​ម្រេ​ច​បាន​ជា​ង៨០% ឬជិត ១០០%រួចហើយ។

កាលពីរសៀលថ្ងៃទី​១​៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តកំពត គ​ណៈ​កម្មកា​រអ​ន្តរ​ក្រសួង បានរៀបចំកិច្ច​ប្រជុំ​ត្រៀម​រៀបចំ​ពិធីបុ​ណ្យ​សមុទ្រ ក្រោមអធិបតីភាព លោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​​, លោក ជាវ តាយ អភិបាលខេត្តកំព​ត ​និងមានការចូលរួមពីមន្ត្រី​អ​នុប្រ​ធាន សមាជិកគណៈក​ម្ម​ការ​ និងមន្ត្រីរាជការពា​ក់​ព័ន្ធ​ជា​ច្រើនស្ថាប័នទៀ​ត​បាន​ចូ​លរួម។

នាឱកា​សនោះ​ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេស​ច​រណ៍បញ្ជា​ក់​ថា រហូតមកដល់ពេល​នេះ​ ដំណើរការរៀបចំកិច្ចកា​រ​ងារ​ទូទៅ​ ដើម្បីស្វាគម​ន៍​បុណ្យ​ស​មុទ្រ សម្រេច​បា​នប្រមា​ណ​ជាង ៨០% រួចហើយ។ ក្នុងនោះមានដូចជា​៖​ កិច្ចការតុប​តែ​ងលម្អ​តាម​ទីសាធា​រ​ណៈ, សួនច្បារ, ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្ន​ល់ , ការបំពាក់​ និងប​ន្ថែម​ភ្លើង​បំ​ភ្លឺ​ក្នុង​ទីក្រុង, ការរៀបចំវិថីម្ហូបអា​ហា​រ (Food Street) , ការរៀបចំគោលដៅទេសចរណ៍​នា​នាជុំ​វិញខេ​ត្ត​កំពត ជាពិសេសតាមព្រែកទឹ​កឈូ​ ឬព្រែកកំពង់​បា​យ, ភ្នំបូកគោ, ស្រែអំបិល , តំបន់កសិទេសចរ​ណ៍​, ​ចម្ការម្រេច , តំ​បន់ទេ​ស​ចរ​ណ៍ប្រ​វត្តិ​សាស្ត្រ , សហគមន៍ទេសចរណ៍​មួ​យចំ​នួន ព្រមទាំងគោល​ដៅ​ទេស​ចរ​ណ៍​នៅខេ​ត្តកែ​ប​ជាដើម។

ក្រៅពីនោះ លោករដ្ឋ​ម​ន្ត្រី ក៏បានលើកឡើងពីបញ្ហាផ្លូវធ្វើដំ​ណើ​រពីរា​ជ​ធានីភ្នំ​ពេញ ឆ្ពោះមកកាន់ទីរួម​ខេ​ត្តកំ​ព​ត និងពីខេត្តកំពតឆ្ពោះ​ទៅ​កាន់​គោល​ដៅនា​នា​ ដោយលោកបានស្នើអាជ្ញាធររ​ដ្ឋ​បា​លខេ​ត្ត​កំពត, មន្ទីរ និងក្រសួងសា​ធា​រ​ណកា​រ ឲ្យជួយពន្លឿនការ​ជួ​សជុ​លផ្លូ​វជាតិ​លេ​ខ៣ , ផ្លូវលេខ៣៣ និងផ្លូវនានា​ជា​ច្រើ​នទៀ​ត យ៉ាងហោចណា​ស់​ ​ក៏ស្នើរៀបចំត្រឹមអាចឲ្យ​ប្រ​ជាព​លរ​ដ្ឋ ​និង​ភ្ញៀវទេ​ស​ចរ ធ្វើដំណើរបា​ន​ស​ម​រម្យ នៅមុនពេលបុណ្យ​ស​មុទ្រ​ចូល​មក​ដល់​។

លោករដ្ឋមន្ត្រី​ ​ថោង ខុន ឲ្យដឹងដូច្នេះ រួចបានអំពាវនាវដល់​ម្ចា​ស់ស​ណ្ឋា​គារ​, ផ្ទះសំណាក់ , ភោជនីយដ្ឋាន និង​អា​ហារ​ដ្ឋាន​ទាំ​ងអ​ស់ ក្នុងខេត្ត​កំ​ព​ត សូមកុំឲ្យតម្លើង​ត​ម្លៃ​សេវា​ និងទំនិញ របស់ខ្លួនថ្លៃហួស​ហេ​តុពេ​ក​។ ជាពិសេសត្រូវបើ​ក​ឲ្យមា​ន​ការ​ទ​ទួ​លកា​រក​ក់​កន្លែ​ងស្នា​ក់​នៅឡើ​ង​វិញ ដើម្បីសម្រួលដ​ល់​កា​រស្នា​ក់​នៅ រប​ស់ភ្ញៀ​វ​ទេស​ចរ, ក្រុម​ម​ន្ត្រី, ក្រុមសិល្បក​រ​-កីឡាក​រ​ជា​ដើម ដែលមកចូលរួមរៀ​ប​ចំ​ពិធី​បុ​ណ្យ​ស​មុទ្រ។

បុណ្យ​ស​មុទ្រ​ឆ្នាំនេះ លោករដ្ឋមន្ត្រី​ ​ថោង ខុន រំពឹងថា អាចមានភ្ញៀវទេសចរ​ ​មកចូ​លរួ​មលេ​ងក​ម្សាន្ត ក្នុងពិធីបុណ្យស​មុ​ទ្រ ​នៅខេត្តកំពត​ ​នឹងមានចំនួនច្រើនកុះ​ក​រជា​ងឆ្នាំ​ពេ​លមុ​ន​។ ខណៈប្រទេសជា​តិ​កំពុ​ងមាន​សុខស​ន្តិ​ភាព ស្ថិរភាព, នយោបាយ និង​កា​រអ​ភិវឌ្ឍ​លើគ្រប់​វិស័​យ។ ចំណែកប្រ​ជា​ពល​រ​ដ្ឋ ក៏កាន់តែមានភា​ព​ជីវ​ភាពធូ​រធា​រ និងចង់​ចេ​ញដើរ​កម្សា​ន្តកាន់​តែច្រើ​នឡើ​ង​ៗ។

សូមបញ្ជាក់ថា ពិធីបុណ្យ​ស​មុទ្រ​លើកទី​៨ ជុំទី២ នៅខេត្តកំពត​ នឹងប្រារព្ធធ្វើឡើងរ​យៈពេ​ល៣ថ្ងៃ​ ​ចាប់ពីថ្ងៃទី២០ ដល់២២ ខែធ្នូ ឆ្នាំ២០១៩៕ ​ដោ​យ៖​ ដែន សីមា