Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​តា​លី​បង់​ដោះលែង​ចំណាប់ខ្មាំង​អា​មេ​រិច និង​អូស្ត្រាលី ជា​ថ្នូរ​នឹង​ការដោះលែង​សមាជិក​ជាន់ខ្ពស់​ខ្លួន ៣​រូប

spot_img

​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​ក្នុងប្រទេស​អាហ្គានីស្ថាន បានធ្វើ​ការដោះលែង​ចំណាប់ខ្មាំង​អា​មេ​រិច និង​អុ​ស្ត្រា​លី​ចំនួន ២​នាក់​ជា​ថ្នូរ​នឹង ការដោះលែង​សមាជិក​ជាន់ខ្ពស់​របស់​ខ្លួន​ចំនួន ៣​នាក់​។

​ចំណាប់ខ្មាំង​ប​ជ្ឍិ​ម​ប្រទេស​ទាំងពីរ​នោះ​មាន​ឈ្មោះថា Kevin King ជា​ជនជាតិ​អា​មេ​រិច និង Timothy Weeks ជា​ជនជាតិ​អូស្ត្រាលី​។ ពួកគេ​ត្រូវបាន​ដោះលែង ៣​ឆ្នាំ​ក្រោយពេល​ត្រូវបាន​ចាប់ជំរិត​នៅ​ខាងក្រៅ​សកលវិទ្យា​ល័យ​អា​មេ​រិច នៅក្នុង​រដ្ឋធានី​កា​ប៊ុល ប្រទេស​អាហ្គានីស្ថាន ដែល​នៅ​សកល​វិទ្យាល័យ​នោះ ពួកគេ​ធ្វើជា​សាស្ត្រាចារ្យ​។​

​ចំណែក​សមាជិក​ជាន់ខ្ពស់​ក្រុម​តា​លី​បង់ ៣​រូប​បានធ្វើ​ដំណើរ​ពី​ប្រទេស​អាហ្គានីស្ថាន​ទៅដល់​ប្រទេស​កាតា​ហើយ ដែលជា​ផ្នែក​មួយ​នៃ​ការដោះដូរ​។​

​មន្ត្រី​អាហ្គានីស្ថាន​បាន​និយាយថា កិច្ចព្រមព្រៀង​ដោះដូរ​មនុស្ស​នោះ​គឺមាន​គោលបំណង​ចាប់ផ្តើម​ចរចារ​ជាថ្មី​ជាមួយនឹង​ក្រុម​តា​លី​បង់​។​

​ប្រធានាធិបតី​អាហ្គានីស្ថាន Ashraf Ghani បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ការសម្រេចចិត្ត​នោះ​មានការ​លំបាក​ខ្លាំងណាស់ ប៉ុន្តែ​វា​មាន​សារៈសំខាន់ និង​ជា​ឥរិយាបទ​មនុស្សធម៌​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC

spot_img
×