Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង ជួយ​ដល់​ប្រទេស​ទី​ម័​រ​ខាងកើត ដើម្បី​ក្លាយជា​សមាជិកសមាគម​អាស៊ាន​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា កន្លងមក​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​ដល់​ប្រទេស​ទី​ម័​រ​ខាងកើត ដើម្បី​ក្លាយជា​សមាជិកសមាគម​អាស៊ាន ហើយ​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ ប្រទេស​វៀតណាម ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ប្រទេស​ទី​ម័​រ​ខាងកើត អាច​នឹង​ក្លាយជា​សមាជិក​ថ្មី​មួយទៀត​របស់​អាស៊ាន ហើយ កម្ពុជា​អាចជួយ​ទី​ម័​រ​ខាងកើត​ក្នុង​ការកសាង​សមត្ថភាព ដើម្បី​ឲ្យ​ទី​ម័​រ​ខាងកើត ក្លាយជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នា​ថ្ងៃ​អនាគត​ខាងមុខនេះ​។​

​នៅ​ថ្ងៃទី ២០ វិច្ឆិកា​នេះ សម្តេច​អគ្គ​មហា​សេ​នប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​បន្ត​ជាមួយ លោក​ខេ​រ៉ា​ឡា ហ្សា​ណា​ណា ហ្គូ​ស​ម៉ៅ (Kay Rala Xanana Gusmao) អតីត​ប្រធានាធិបតី​ទី​ម័​រ​ខាងកើត​។​

​ក្នុងជំនួប​នេះ​លោក Gusmao បាន​កោតសរសើរ​ពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​សឹង​មិនគួរ​ឲ្យ​ជឿ ព្រោះ​លោក​ធ្លាប់បាន​មកកាន់​កម្ពុជា​ជាច្រើនលើក​ហើយ ហើយ​ពេលនេះ​បាន​សង្កេតឃើញថា កម្ពុជា​មានការ​រីកចម្រើន​ដ៏​អស្ចារ្យ​។ លោក បាន​បន្ថែមថា សន្តិភាព​នៅ​កម្ពុជា​គឺជា​សន្តិភាព​ពិត ដែលជា​គំរូ​ដ៏​ល្អ សម្រាប់​ប្រទេស​ដទៃទៀត នៅ​ទូទាំង​ពិភពលោក​។ លោក Kay Rala Xanana Gusmao បាន​បញ្ជាក់ថា លោក​ជា​បេសកជន​ពិសេស​មួយរូប នៃ​ក្រុម G7+ ហើយ​នៅ​ដើមឆ្នាំ​២០២០​ខាងមុខនេះ នឹងមាន​កិច្ចប្រជុំ​ជាន់ខ្ពស់ នៅ​ប្រទេស​រូ​វ៉ាន់ដា ទ្វីបអាហ្វ្រិក​។ លោក​បន្តថា ទិដ្ឋភាព​នៅ​អាហ្វ្រិក និង​នៅ​អាស៊ី​ប៉ាស៊ីហ្វិក មានការ​ខុសគ្នា​ច្រើន​។ លោក​បន្តថា ប្រទេស​តំបន់​អាហ្វ្រិក ពិតជា​ត្រូវការ​ជំនួយ​ក្នុងការ​បង្រួប​ង្រួ​ម​ប្រទេស​ក្នុង​តំបន់ ពី​ប្រទេស​នានា​ជាច្រើន ជាពិសេស​ពី​ប្រទេស​កម្ពុជា​តែម្តង​ដែល​បាន​ឆ្លងកាត់ របប​គ្រប់គ្រង​ប្រទេស​ជាច្រើន​ជំនាន់ រហូត​មាន​សន្តិភាព​និង​ការរីកចម្រើន​មកដល់​សព្វថ្ងៃនេះ​។​

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា កន្លងមក​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​ដល់​ប្រទេស​ទី​ម័​រ​ខាងកើត ដើម្បី​ក្លាយជា​សមាជិកសមាគម​អាស៊ាន ហើយ​សម្តេច​សង្ឃឹមថា នៅ​ឆ្នាំ​២០២០​ខាងមុខនេះ ក្នុងឱកាស​ប្រទេស​វៀតណាម ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ប្រទេស​ទី​ម័​រ​ខាងកើត អាច​នឹង​ក្លាយជា​សមាជិក​ថ្មី​មួយទៀត​របស់​អាស៊ាន​។ ទន្ទឹមនឹង​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា កម្ពុជា​អាចជួយ​ទី​ម័​រ​ខាងកើត​ក្នុង​ការកសាង​សមត្ថភាព ដើម្បី​ឲ្យ​ទី​ម័​រ​ខាងកើត ក្លាយជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នា​ថ្ងៃ​អនាគត​ខាងមុខនេះ​។​

​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ ឆ្នាំ​២០២០ នៅ​រូ​វ៉ាន់ដា នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់ថា នៅពេល​មានការ​អញ្ជើញ​ជា​ផ្លូវការ សម្តេច​នឹង​ពិចារណា​ចូលរួម​ចែករំលែក ពីបទ​ពិសោធន៍​របស់​កម្ពុជា ហើយ​កម្ពុជា​ក៏​អាច​រៀនសូត្រ ពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀតផង​ដែរ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អាច​នឹង​ភ្ជាប់​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​រ៉ូ​វ៉ាន់ដា ក្នុងពេល​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ខាងលើ​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×