Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហ៊ានអាមេរិច ២នាក់ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅអាហ្គានីស្ថាន

spot_img
ទាហ៊ានអាមេរិចចំនួន២នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅប្រទេសអាហ្គានីស្ថាន នៅថ្ងៃពុធនេះ។ នេះបើតាមការបញ្ជាក់របស់ក្រុមសម្ព័ន្ធដែលដឹកនាំដោយអង្គការណាតូ។
សេចក្តីប្រកាសបានបញ្ជាក់ថា​ “មូលហេតុនៃការធ្លាក់យន្តហោះនោះកំពុងស្ថិតក្រោមការស៊ើបអង្កេត​ប៉ុន្តែរបាយការណ៍បឋម មិនបានបញ្ជាក់ថា វាត្រូវបានធ្លាក់ដោយការវាយប្រហាររបស់សត្រូវនោះឡើយ”។

នៅពេលជាមួយគ្នានេះដែរ ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលអាហ្គានីស្ថាន និងសម្ព័ន្ធណាតូ បានអះអាងថា អ្នកប្រយុទ្ធរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះមួយគ្រឿងនៅភាគខាងកើតនៃខេត្ត Logar។

អ្នកនាំពាក្យរបស់ក្រុមតាលីបង់ឈ្មោះ Zabiullah Mujahid បានសរសេរនៅលើបណ្តាញសង្គម Twitter ថា យន្តហោះរបស់អាមេរិចបានព្យាយាមវាយប្រហារទៅលើទីតាំងនៃតំបន់ Pangram ស្ថិតក្នុងស្រុក Charkh ខេត្ត Logar។

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៧ ក៏មានយន្តហោះរបស់ក្រុមសម្ព័ន្ធណាតូ បានធ្លាក់នៅក្នុងខេត្តខាងលើ នៃប្រទេសអាហ្គានីស្ថានផងដែរ បណ្តាលឲ្យទាហ៊ានអាមេរិច ៦នាក់ និងបុគ្គលិក ១ម្នាក់ស្លាប់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Xinhua

spot_img
×