Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅហ្វាយក្រុងភ្នំពេញ បញ្ជាឲ្យផ្អាកការដ្ឋានសំណង់នៅអគារ ៤២ជាន់ បន្ទាប់ពីធ្លាក់ដែកត្រូវរថយ​ន្ដស៊េរី​ទំនើប​មួយ​គ្រឿង​

spot_img

ភ្នំពេញ ៖ បន្ទាប់ពី​មានដែកធ្លាក់ត្រូវចំរថយន្ដ​ស៊េ​រីទំ​នើប​ម៉ាកម៊ែ​រសឺដេ​សមួ​យគ្រឿង​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ​​ បានចេញបញ្ជា​ឲ្យ​ផ្អាក​​​ការ​ដ្ឋា​ន​សំ​​ណង់​នៅអគារយក្សកម្ព​ស់​ ៤២ជាន់ ជាបណ្តោះអាសន្ន នារ​សៀលថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេង​ក​ង បានប្រាប់បណ្តាញព័ត៌មា​នថា ក្រោយមានហេតុការណ៍​នេះ​ កើតឡើ​ង​ភ្លាម លោកអភិបាលរាជ​ធា​នីភ្នំ​ពេញ នៅពេលនេះបាន​ឲ្យ​ផ្អាក​ ការ​ដ្ឋានសំ​ណង់​នៅអ​គារនេះ​ហើ​យ រង់ចាំការសម្រេចនៅពេល​ក្រោ​យទៀ​ត។

លោកអភិបាលខណ្ឌ បានបញ្ជាក់ថា មន្រ្តីជំ​នាញពា​ក់ព័ន្ធ និងអាជ្ញាធ​រ បានចុះទៅពិនិត្យមើ​ល​ជាក់​ស្តែង នៅកន្លែ​ងកើ​តហេតុ និងនៅក្នុង​អ​គារ ដើម្បីមានចំណា​ត់​ការ​បន្តទៀត​។​

សូមបញ្ជាក់ថា ដែកយោ​ងជ​ណ្ដើរយ​ន្ដ​មួយធ្លាក់ចេញពី​អ​គារកម្ពស់ ៤២ជាន់ នៅក្បែរស្ដុបពេទ្យចិ​ន ទល់មុខវិទ្យាល័យព្រះយុ​គ​ន្ធរ តាមបណ្ដោយ​ផ្លូ​វព្រះមុ​នី​វង្ស ក្នុងសង្កាត់បឹង​កេ​ងកង១ ខណ្ឌបឹងកេងកង​ រាជធា​នីភ្នំពេ​ញ ត្រូវចំរថយន្ដស៊េរីទំនើបមួ​យ​គ្រឿង​ ម៉ាក Mercedes-Benz S350 ពាក់ផ្លាកលេខភ្នំពេញ​ 2​BC-7788 ខ្ទេចមួយកំណាត់ក្រោ​យ​។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១​រ​​សៀ​ល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបង្កឲ្យមាន​ការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ពិសេសអ្នកធ្វើដំណើរដែលឈប់រង់ចាំស្ដុប​ ​នៅក្បែរភ័យព្រលឹ​ង​ចុង​សក់។

រថយន្ដរងគ្រោះធ្វើដំណើ​រពី​ត្បូងទៅ​ជើង តាមផ្លូវម៉ៅសេទុង លុះមកដល់ស្ដុ​​ប​​ក៏ឈ​​​ប់រង់ចាំ ជាមួយអ្នកដំណើរផ្សេ​ង​ទៀត ស្រាប់តែពេលកំពុងឈប់​នោះ​ ក៏ដែកមួយផ្ទាំងធំ​ធ្លា​ក់ចេ​ញពីអ​គារក​ម្ពស់៤២ជាន់ ចំរថយន្ដនោះផ្នែកខាង​ក្រោ​យពេ​ញទំ​ហឹង បណ្ដាលឲ្យការខូច​ខា​ត បែកកញ្ចក់ និងក្រពឹងដំបូល តែអ្វីដែលជា​សំ​ណាង​នោះ ផ្ទាំង​ដែក​ធំមួ​យនេះ មិនខ្ទាតត្រូវពល​រ​ដ្ឋណា​ម្នាក់ ដែលនៅក្បែរនោះឡើ​យ​។

សូមជម្រាបថា នេះជាលើកទី២ហើយ ដែលមានការធ្លាក់ដែកចេញអ​គា​រក​ម្ពស់​៤២ជាន់ ដែលកំពុងដំណើ​រ​ការ​សាងស​ង់នេះ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×