Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូពីរគ្រឿងពន្លះគ្នាពេ​ញញ​ទំហឹង តាមបណ្ដោយផ្លូវ​លំ​ បណ្ដាលឲ្យរងរបួសធ្ង​ន់៣នាក់ នៅស្រុកស្វាយទាប

spot_img

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស៣នាក់​បានរង​របួស​ធ្ងន់ ដោយសារជួបគ្រោះ​ថ្នា​ក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ ដែលធ្វើ​ដំណើ​រ​បញ្ច្រាសទិសគ្នា។ ករណីនេះបានកើតឡើ​ង​កាលពី​វេលា​ម៉ោ​ង១៩និង០៥នា​ទីយប់ ថ្ងៃអង្គា​រ ទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិថ្លុកព្រី​ង ឃុំពពែត ស្រុកស្វាយទាប ខេត្ត ស្វាយរៀង។

យោងតាមសមត្ថកិច្ចបាន​ឲ្យដឹងថា៖ នៅមុនពេលកើតហេតុ​មា​នម៉ូ​តូមួយ​គ្រឿង ម៉ាក វ៉េវ ពណ៌ ខ្មៅ គ្មានផ្លាកលេខ បើកបរ ដោយស្មោះ សោម ធី ភេទប្រុស អាយុ39ឆ្នាំ រស់នៅភូមិថ្លុកព្រីង ឃុំ​ពពែ​ត ស្រុកស្វាយទាប ខេត្តស្វាយរៀង រង​របួស​ដាច់​ជង្គង់ និងអ្នករួមដំណើ​រ​ម្នាក់ទៀ​ត មានឈ្មោះ ខៀវ យ៉យ ភេទប្រុស អាយុ 16ឆ្នាំរស់នៅភូមិឃុំ​ជាមួយ​គ្នា​ គ្មានមួកសុវ​ត្ថិ​ភាព របួសពក​ក្បា​ល បានធ្វើដំណើរពីត្បូ​ង​ទៅជើ​ង។ លុះមកដល់ចំណុចកើត​ហេ​តុខា​ង​លើ ស្រាប់តែមានម៉ូតូមួយគ្រឿង​ទៀ​ត ម៉ាកសង់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ក្រចេះ ​1C4270 បើកបរដោយ​ឈ្មោះ​ ​ទឹម សាម៉ៃ ភេទប្រុស អាយុ ឆ្នាំ25 រស់នៅភូមិថ្លុកព្រីង ​ឃុំ​ពពែ​ត ស្រុកស្វាយទាប ខេត្តស្វាយរៀង គ្មានមួកសុវត្ថិ​ភា​ព ​មកពីទិ​ស​ខាងជើ​ងទៅ​ត្បូង​បញ្ច្រាសទិសគ្នា បានបុកម៉ូតូខាងលើពេ​ញ​ទំហឹ​ង រងរបួសធ្ងន់ ដាច់ក្បាលជង្គង់​ និងក្បាលរង​រ​បួស​ធ្ងន់ទាំ​ង៣នា​ក់តែម្ត​ង។

បច្ចុប្បន្នជនរងគ្រោះ​ទាំ​ងបីនាក់​បានបញ្ជូនទៅព្យាបា​ល​នៅមន្ទីរពេទ្យ​ជីភូ ចំណែកម៉ូតូទាំងពីរគ្រឿ​ង​ ត្រូវបានសមត្ថ​កិ​ច្ចយ​កមក​រក្សា​ទុកនៅ ប៉ុស្ដិ៍នគរបាល​រ​ដ្ឋបា​លព​ពែត ៕ដោយ៖ វ៉ៃកូ

spot_img
×