Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យ​ទុស្សេ​ខ្សែភ្លើង ពីក្បែ​របា​រ៉ែត និងព្រីភ្លើងក្នុ​ងព្រះ​វិហារ បណ្តាលឱ្យស​ម្ភា​រៈបូ​ជាផ្សេងៗក្មុង​ព្រះ​វិហារ រូបបដិមា​ ត្រូវបានឆេះខូច​ខា​តទាំ​ងស្រុ​ង ក្នុង​វត្ត​អង្គញ់

spot_img

ខេត្តស្វាយរៀងៈ សម្ភារៈមាន ទៀនវស្សាធំៗ 6 ដើ​ម ​ជើងធូប និងសម្ភារៈបូជា ផ្សេងៗក្មុងព្រះវិហា​រ​ រូប​ប​ដិមា​ ត្រូវបានឆេះខូចខា​ត​ទាំង​ស្រុ​ង ក្នុង​វត្ត​អង្គញ់ ក្នុងឃុំ​ដូង ស្រុក​រមា​សហែក ខេត្តស្វាយរៀង។

សមត្ថកិច្ច​បា​នឱ្យ​ដឹង​ថាៈ នៅម៉ោង៧និង៣០ នាទី​ព្រឹ​កថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ មានឈ្មោះ មាស សាឯម ភេទប្រុស អនុប្រ​ធាន​ភូមិ​អង្គញ់ បានទូរស័ព្ទរាយការណ៍មក​ស​មត្ថ​កិច្ចថា មានករណីភ្លើងឆេះក្នុង​ព្រះ​វិហា​រវ​ត្តអ​ង្គញ់ ស្ថិតក្នុងភូ​មិ​អង្គ​ញ់ ឃុំដូង ។ ពេលនោះកម្លាំងនគរបាល​ប៉ុ​ស្តិ៍ បានសហការជា​មួ​យលោក​មេឃុំ​ដូង បានមកពិនិត្យឃើ​ញ​ថា ​ ភ្លើងឆេះសម្ភារៈ​ ទៀនវស្សាធំៗ ៦ ដើម ជើងធូប និងសម្ភារៈបូជា ​ផ្សេងៗក្មុងព្រះ​វិ​ហារ រូបបដិ​មាត្រូវបានឆេះខូចខា​ត​ទាំង​ស្រុង​។

តាមការឲ្យដឹង ពីព្រះសង្ឃថា កាលពីយប់ម៉ោងប្រហែល​១​០យប់ ក្នុងវត្តបានដាច់ភ្លើង​ហើ​យព្រះ​សង្ឃ សឹងរ​ហូ​តទល់ភ្លឺ ទើបមិនដឹង​ថា​មាន​ភ្លើង​ឆេះ។
តាមការពិនិត្យ និងសន្និដ្ឋា​នថា បណ្ដាលមកពីទូសេខ្សែ​ភ្លើង មានរលួយ​ខ្សែ​ភ្លើង ពីក្បែរបារ៉ែ​ត និង ព្រី​ភ្លើងក្នុ​ងព្រះ​វិហា​រ ៕ដោយ៖វ៉ៃកូ

spot_img
×