Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញចូលរួមរំលែ​ក​ព្រះ​មរ​ណទុក្ខ និងគោរពព្រះវិញ្ញាណ​ក្ខ​ន្ធ សម្តេចរាជបុត្រី​ ​ព្រះរៀម នរោត្តម បុប្ផាទេវី

spot_img

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៩រោច ខែ​កក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេ​នា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ច​ក្រ​កម្ពុជា បានអញ្ជើញចូលរួម​រំ​លែក​ព្រះមរ​ណទុក្ខ និងគោរពព្រះវិញ្ញាណ​ក្ខ​ន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលព្រះអង្គបានយាងសោ​យ​ទិវ​ង្គតកាលថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុងព្រះជន្ម ៧៧ព្រះវស្សា ដោយព្រះរោគាពាធ​។​

ស្ថិតក្នុងវេលាដ៏សោ​ក​ស​ង្រេង​នេះ សម្តេចតេជោ​នា​យក​រ​ដ្ឋ​មន្ត្រី និងមន្ត្រីនៃរាជរដ្ឋាភិ​បា​លទាំងអ​ស់ បាន​សម្តែ​ង​នូវ​សមានទុក្ខដ៏ក្តុ​ក​ក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត​ ​និងសូម​ព្រះ​បរ​មរា​ជា​នុញ្ញាត ចូលរួមរំលែក​នូ​វ​ព្រះម​រណ​ទុ​ក្ខជាមួយ អង្គសម្តេចម៉ែ ​និ​ងព្រះករុ​ណា​ ព្រះបាទ សម្តេចព្រះបរម​នា​ថ​ ន​រោ​ត្តម សីហមុនី ព្រះមហាក្សត្រនៃ​ក​ម្ពុជា ព្រមទាំង​ញា​តិ​វង្សា​នុ​វង្ស ចំពោះការបាត់បង់ស​ម្តេ​ចរា​ជ​បុត្រី នាពេលនេះ។​

សម្ដេចតេជោនា​យ​ក​រដ្ឋមន្ត្រី បានចាត់ទុកការ​សុ​គត​រ​បស់​សម្តេច​រាជ​បុ​ត្រីព្រះ​រៀម គឺជាការបាត់បង់នូ​វ​ឥស្ស​រ​ជន​ខ្មែរ ដ៏ឆ្នើមមួយព្រះអង្គ ដែល​បា​នលះ​បង់ព្រះបញ្ញាញាណ​ ​និងព្រះកាយពល ពេ​ញ​មួយ​ព្រះជ​ន្មរ​បស់​ស​ម្តេច ដើម្បីបុព្វហេតុជាតិមា​តុ​ភូ​មិ និងប្រជាព​ល​រដ្ឋ តាមរយៈស្នាព្រះហស្ត​ក្នុ​​ងកា​​រកា​រពារ ថែរក្សា និងអភិវឌ្ឍ សិល្បៈ​ ​វប្ប​ធម៌ ប្រពៃណីជាតិ ពិសេស​កេ​រដំ​ណែលវ​ប្ប​ធម៌ របាំអប្សរាខ្មែរ មានតម្លៃជាប្រវត្តិ​សា​ស្ត្រ​ ដែលត្រូវបាន​អ​ង្គការ យូណេស្កូទទួល​ស្គា​ល់​ និងដាក់បញ្ចូលជា​ស​ម្ប​ត្តិបេ​តិ​កភ​ណ្ឌពិភពលោក។

សូមលំឱនកាយ​ឧ​ទ្ទិសបួងសួងដល់ដួ​ង​ព្រះវិ​ញ្ញាណ​ក្ខ​ន្ឌ សម្តេ​ច​រា​ជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី សូមព្រះអង្គទ្រ​ង់​ យាងទៅកាន់​ព្រះ​បរ​ម​សុ​គិតភព កុំបីឃ្លៀងឃ្លា​ត​ឡើយ៕ដោយ៖កូឡាប

spot_img
×