Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​បង់​ក្លា​ដែ​ស និង​កម្ពុជា បានរួម​ចំណែក​ក្នុងការ​ចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី

spot_img

​ភ្នំពេញ​៖ ​នៅ​ថ្ងៃទី​២០ វិច្ឆិកា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​​​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​បន្ត​ជាមួយ លោក ស្រី​Shirin Sharmin Chaudhury ប្រធានសភា​ប្រទេស​បង់​ក្លា​ដែ​ស​។​

​ក្នុងជំនួប​នោះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អរគុណ​លោកស្រី​ដែល​បាន​ដឹកនាំ​ប្រតិភូ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​កម្ពុជា​។ វត្តមាន​របស់លោក​ស្រី គឺ​បានបង្ហាញ​ពី​មិត្តភាព​និង​សាមគ្គីភាព​រវាង​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក និង​ផ្ដល់​កិត្តិយស​ដល់​ប្រទេស​កម្ពុជា ព្រមទាំង​បាន​ចូលរួមចំណែក​ដល់​ការពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​

​លោកស្រី​បាន​មានប្រសាសន៍​អំពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​បង់​ក្លា​ដេ​ស និង​កម្ពុជា​ដែលមាន​ការវិវឌ្ឍ​ទៅមុខ​យ៉ាង​ល្អ ហើយ​លោកស្រី​ក៏បាន​អរគុណ​ប្រទេស​កម្ពុជា ជាពិសេស​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ក៏ដូចជា សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បានរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​កន្លងទៅនេះ ដែល​ទទួលបាន​ជោគជ័យ ជាពិសេស​ជំរុញ​យន្តការ​នៃ​កិច្ចប្រជុំ និង​ធ្វើ​ឲ្យ​កាន់​តែមាន​សារៈសំខាន់​ដល់​ការពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ទូលំទូលាយ​នៅក្នុង​តំបន់​ផងដែរ​។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អរគុណ​ដល់​គណៈប្រតិភូ​របស់​ប្រទេស​បង់​ក្លា​ដេ​ស​ដែល​បាន​ចូលរួម​នាំមក​នូវ​ជោគជ័យ​ដល់​កិច្ចប្រជុំ​ទាំងមូល​។ សម្តេច​តេ​ជោ ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា យើង​ត្រូវតែ​រក​មធ្យោបាយ​ធ្វើយ៉ាងណា​ជំរុញ​យន្តការ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​នេះ អោយ​កាន់តែ​ស៊ីជម្រៅ​ជាង​មុន ហើយ​ជាពិសេស​ទៀត​ប្រធានបទ​ដែល​បាន​លើក​យកមក​ពិភាក្សា​នៅពេលនេះ​មាន​លក្ខណៈ​សំខាន់ ជាពិសេស​ការប្រមូលផ្តុំ​ធ្វើយ៉ាងណា​ឱ្យ​គណបក្ស​យោ​បាយ​ពី​បណ្ដា​ប្រទេស​ក្របខណ្ឌ​អាស៊ី​ប៉ាស៊ីហ្វិក ជំរុញ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​។​

ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា នេះ​ជាការ​ប្រសើរ​ដែល​លោកស្រី​បាន​ជួប​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​សភា និង​សភា ហើយ​សម្ដេច​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ប្រទេស​ទាំងពីរ​កន្លង​មក​បាន​ចុះ​កិច្ចព្រមព្រៀង​មួយចំនួន​ផងដែរ ដែល​ទី​១​គឺ​នៅពេលដែល សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​បង់​ក្លា​ដេ​ស​កាលពី​ឆ្នាំ​២០១៤ និង​មួយទៀត នៅពេលដែល លោកជំទាវ​នាយករដ្ឋមន្ត្រី បង់​ក្លា​ដែ​ស មក​បំព​ញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៧​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍​បញ្ជាក់​ផងដែរ​ថា ប្រទេស​ទាំងពីរ​បានរួម​ចំណែក​ក្នុងការ​ចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី ហើយ​ជាពិសេស​ទៀត សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា ប្រទេស​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​គួរតែ​ធ្វើយ៉ាងណា​សហការគ្នា​នៅក្នុង​កិច្ចខិតខំ​ធ្វើយ៉ាងណា​ចូលរួមចំណែក​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ពហុភាគី​ក្នុង​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​បច្ចុប្បន្ន​មាន​និន្នាការ​ទៅរក​ឯកតោភាគី​។

​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​មេគង្គ​គង្គារ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្នើឱ្យ​លោកស្រី​ជម្រាបជូន​លោកស្រី​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស ពី​ការស្នើសុំ​ក្នុង​ក្របខ័ណ្ឌ​មេគង្គ​គង្គារ ហើយ​សម្ដេច​តេ​ជោ​កំពុងធ្វើការ​ជាមួយ​បណ្តា​ប្រទេស​ដែលជា​សមាជិក​នៃ​យន្តការ​កិច្ចសហប្រតិបត្តិការ​មេគង្គ​គង្គារ​នេះ ដើម្បី​ស្នើសុំ​បញ្ចូល​ប្រទេស​បង់​ក្លា​ដែ​ស ដូច្នេះ​ត្រូវ​រង់ចាំ​ការឆ្លើយតប​ពី​បណ្ដា​ប្រទេស​ដែលជា​សមាជិក​នៃ​គណៈកម្មការ​នេះ​សិន ប៉ុន្តែ​កម្ពុជា​នឹង​បន្ត​ខិតខំ​ជួយ​ក្នុង​កិច្ចការ​ដ៏​សំខាន់​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×