Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនាក់ទំនង​អន្តរជាតិ​របស់ លោ​ក កឹម សុខា ដើម្បី​ជាតិ គឺ​ប្រទេស​និង​ប្រជាពលរដ្ឋ​

spot_img

ភ្នំពេញ​៖ ​នៅ​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា នេះ លោក​កឹម សុខា បានទទួល​ជួប​លោក Philippe Kridelka ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​រាជាណាចក្រ​បែ​ល​ហ្សិ​ក (Belgium) និង លោកស្រី Satu Suikkari-Kleven ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ហ្វាំ​ង​ឡង់ (Finland) ដែលមាន​ស្ថាន​ឯកអគ្គរដ្ឋទូត​នៅ​ទីក្រុង​បាងកក ដែល​ទទួលបន្ទុក​រាជា​ណា​ចក្រ​ថៃឡង់​ដ៏ ព្រះរាជាណាចក្រ​កម្ពុជា និង ម៉ី​យ៉ាន់​ម៉ា។

​ឯកអគ្គរាជទូត​-​ឯកអគ្គរដ្ឋទូត​តំណាង​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ដែល​ក៏​ជា​សមាជិក​សហភាព​អឺរ៉ុប បាន​សម្តែង​ការគួរសម ជម្រាបសួរ​សុខទុក្ខ និង​សំណេះ​សំ​ណាយ​ជាយ​មួយ​លោក​កឹម សុខា ដើម្បី​ផ្លាស់ប្តូរ​យោបល់​គ្នា​អ្វី​ដែលមាន​សារសំខាន់​និង​ប្រយោជន៍​ដល់​ប្រទេស​និង​ប្រជាពលរដ្ឋ​ខ្មែរ​។

​ឯកអគ្គរាជទូត​-​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ទាំងពីរ​បាន​សម្តែង​ការកោតសរសើរ​ចំពោះ​លោក កឹម សុខា អំពី​ភាពជា​គំរូ​របស់លោក​ក្នុងការ​តស៊ូ​ដោយ​អត់ធ្មត់ អហិង្សា និង​សន្តិវិធី​។​

​ខ្ញុំ​នៅចាំ​យ៉ាងច្បាស់​អំពី​បំណងប្រាថ្នា​ធំ​ពីរ​របស់ លោក កឹម សុខា ក្នុង​ជីវភាព​នយោបាយ​របស់​លោក គឺ ១) ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​ជីវភាព​រស់នៅ​ល្អប្រសើរ​រស់នៅ​ដោយ​ថ្លៃថ្នូរ​និង​កិត្តិយស និង ២) ចង់​ឲ្យ​មានការ​គោរព​និង​ការពារ​សិទ្ធិមនុស្ស​របស់​ប្រជាពលរដ្ឋ​ខ្មែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×