Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​នៅក្នុង​ក្រុង​កំពង់ឆ្នាំង ឡើងមក​ធ្វើ​ផ្ទះ​រស់នៅ​លើគោក តែ​បែ​ត្រី​ចិញ្ចឹម​នៅក្នុង​ទន្លេ តែ​ត្រូវ​រុះ​ដំបូល​ចេញ និង​រុះរើ​បង្គន់​អនាម័យ​ចេញ​

spot_img

​ខេត្តកំពង់ឆ្នាំង​៖ ក្នុង​ផែនការ​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក ឲ្យ​ឡើងគោក​នៅក្នុង​ក្រុង​កំពង់ឆ្នាំង គឺ​នៅក្នុង​ទន្លេ មានផ្ទះ​ទឹក ដែលមាន​បែរ​ចិញ្ចឹម​ត្រី​នៅ​ពីក្រោម​ជាង​២០០​ខ្នង តាម​ផែនការ​តម្រូវអោយ​អ្នករស់នៅ​លើ​បែ​ត្រី​ទាំងអស់នោះ​ឡើង មក​រស់នៅ​លើគោក​វិញ គឺ​អនុញ្ញាតអោយ​ទុក​បែ​ត្រី​ចិញ្ចឹម​នៅក្នុង​ទន្លេ តែ​ត្រូវ​រុះ​ដំបូល​ចេញ និង​បង្គន់​អនាម័យ​ចេញ​ផងដែរ ។

​ផែនការ​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ជាង​២​ពាន់​ខ្នង​ឡើងគោក​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ជិត​បញ្ចប់​ហើយ ដោយ​បច្ចុប្បន្ន​នេ អាជ្ញាធរខេត្ត​កំពុង​ជំ​រុញអោយ​ក្រុមហ៊ុន​ទទួល​ម៉ៅការ​ចាក់ដី​រៀបចំ​ទីតាំង​ភូមិ​ថ្មី​មួយ​នៅក្នុង​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ អោយបាន​រួចរាល់​នៅក្នុង​រដូវប្រាំង​ឆ្នាំ ២០១៩ និង​ឆ្នាំ​២០២០​ខាងមុខនេះ ដើម្បី​រៀបចំ​អោយ​ប្រជាពលរដ្ឋ​ដែល​បាន​បម្លាស់​ទី​ផ្ទះទឹក​ឡើង គោក​មក​សង់ផ្ទះ​រស់នៅ​ជុំគ្នា​នៅក្នុង​ភូមិ​ថ្មី​ដែល​កំពុង​រៀបចំ​ខាងលើនេះ ។​

​លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរង​ខេត្ត​និង​ជា​ប្រធាន គណៈកម្មការ​បន្លាស់​ទី​ផ្ទះទឹក​ក្រុង​កំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃទី​១៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៩ នេះ បាន​ថ្លែ​ថ​ថា អនុវត្តន៍​តាម​ផែនការ​បន្លាស់​ទី​ផ្ទះទឹក កន្លងមក​តាម​សំណើរ​របស់​អាជ្ញាធរខេត្ត ប្រមុខ​រាជរដ្ឋាភិបាល​បានធ្វើ​អនុប្រយោគ​កាត់​ដី​លិច ទឹក​នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ចំនួន​៤០​ហិកតា​ប្រគល់អោយ​អាជ្ញាធរខេត្ត រៀបចំ​ទីតាំង​ភូមិ​ថ្មី​មួយ សំរាប់​ផ្តល់​ដី​ជូន​ប្រជាពលរដ្ឋ​បន្លាស់​ទី​ផ្ទះទឹក​ជាង​២ ពាន់​គ្រួសារ មាន​ខ្មែរ វៀតណាម និង​ឥស្លាម​នៅក្នុង​ក្រុង​កំពង់ឆ្នាំង ភាគច្រើន​គឺ​ជនជាតិ​វៀត​ណា​ា​ម​អោយ​ឡើងមក​រស់នៅ​លើគោក ។
​លោក ស៊ុន សុវណ្ណារិទ្ធ បាន​អោយដឹងទៀតថា​៖​មក ដល់ពេលនេះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៨០%​បាន​អូ​សប​ង្គឿ​ង​ផ្ទះទឹក​របស់ខ្លួន រស់​នៅលើ​ខ្នង​កោះ​ចំការ​ជាប់មាត់​ទន្លេ​ក្នុងភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ ឆ្នាំង ជាង​១​ឆ្នាំ​មកហើយ ។

​ចំពោះ​ការជុំរុញ​ក្រុមហ៊ុន​ម៉ៅការ​ចាក់ដី​រៀបចំ​ទីតាំង​ខាងលើនេះ គឺ​តំណាង​សមាគមន៍​ប្រជាពលរដ្ឋ បាន​ចរចា​ជាមួយ​ក្រុមហ៊ុន​ចាក់ដី​ត្រូវ​គ្នា​ហើយ​គឺ​ខាង​ក្រុម ហ៊ុន​ត្រូវ​ចាក់ដី​អោយ​រួចរាល់​សិន ទើប​ទូទាត់​លុយ​ជា​ក្រោយ ។
​ដូច្នេះ​តាម​គម្រោង​នៅក្នុង​ឆ្នាំ​២០២០​នេះ ក្រសួង​សាធារណការ និង​ផ្តល់​ថវិកា​ជួយ​កសាង​ផ្លូវ​កៅស៊ូ​២ ខ្សែ ប្រវែង​ជាង​៧​គីឡូម៉ែត្រ ចេញពី​ទីតាំង​ភូមិ​ថ្មី​នេះហើយ​នៅពេល​ធ្វើ​ផ្លូវ​រួចរាល់ និង​រៀបចំ​ប្រព​ន្ធ័​ទឹកស្អាត​អគ្គី ស​នី នឹង​រៀបចំ​ត​បណ្តាញ​អោយស្រប​តាម​គោល នយោបាយ​អភិវឌ្ឍន៍ របស់​ប្រមុខ​រាជរដ្ឋាភិបាល ៕ បញ្ញា​ស័ក្តិ​

spot_img
×