Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុង​សាងសង់​ជណ្តើរ​ឈើ​ថ្មី​នៅ​រមណីយដ្ឋាន​ក្បាលស្ពាន​

spot_img

​សៀមរាប​៖ ជណ្តើរ​ឈើ​នៅ​រមណីយដ្ឋាន​ក្បាលស្ពាន​ដែល​សាងសង់ឡើង​កាលពី​ឆ្នាំ​២០០៧ បានទទួល​រង​នូវ​ការ​ពុកផុយ ចាស់​ទ្រុឌទ្រោម​ដោយសារ​អាយុកាល កម្តៅ និង​ទឹកភ្លៀង​នោះ ពេលនេះ​ត្រូវបាន​សាងសង់​ថ្មី​ឡើងវិញ​នៅតាម​ទីតាំង​ចាស់ ដោយ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ឡើង​ចុះទៅ​ទស្សនា​រមណីយដ្ឋាន​មួយ​នេះ​។​

លោក ពុទ្ធ សុទ្ធ មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​បានឱ្យដឹងថា ដំណើរការ​សាងសង់​ស្ពាន​ឈើ​ថ្មី​នៅ​រមណីយដ្ឋាន​ក្បាលស្ពាន​បាន​ចាប់ដំណើរការ​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា គ្រោង​នឹង​បញ្ចប់​ត្រឹម​រយៈពេល​១​ខែ​។

​ប្រធាន​គម្រោង​រូបនេះ​បញ្ជាក់ថា ជណ្តើរ​ឈើ​ថ្មី​ធ្វើ​នៅ​ទីតាំង​ចាស់​ដដែល មាន​៣​ចំណុច គឺ​នៅ​រោង​ជម្រក​ទី​១ រោង​ជម្រក​ទី​២ និង​ចំណុច​ទឹកធ្លាក់​។ ចំពោះ​ឈើ​ដែល​ប្រើ​មាន​ចំនួន​៩​ម៉ែត្រគូប ជា​ប្រភេទ​ឈើ​ផ្ចឹក​និង​រាំង ដែល​អាច​ធន់​បាន​ពី​១០​ទៅ​១៥​ឆ្នាំ​។

​ទាក់ទង​នឹង​ដំណើរការ​ជួសជុល​នេះដែរ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​រៀបចំ​ត្រួសត្រាយ​ធ្វើ​ផ្លូវ​វាង​សម្រាប់​ភ្ញៀវ​មក​ទស្សនា​ដើរ​បណ្តោះអាសន្ន​។ ពិសេស​សូម​ការយោគយល់​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ខណៈ​ក្រុមការងារ​កំពុង​បំពេញភារកិច្ច​រយៈពេល​ខ្លី​ឱ្យបាន​ល្អប្រសើរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×