Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនបរទេស​ចំនួន ១៩៧​នាក់ គោលដៅ​ចំនួន ២​ទីតាំង ដែល​សង្ស័យ​លួច​បើក​ល្បែងភ្នាល់​អន​ទ្បា​ញ ដោយ​ខុសច្បាប់​

spot_img

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះ​ត្រួតពិនិត្យ​គោលដៅ​ចំនួន ០២​ទីតាំង ដែល​សង្ស័យ​លួច​បើក​ល្បែងភ្នាល់​អន​ទ្បា​ញ ដោយ​ខុសច្បាប់ និង​បាន​ឃាត់ខ្លួន​ជនបរទេស​ចំនួន ១៩៧​នាក់ មាន ៦​សញ្ជាតិ និង​បាន​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង មាន កុំព្យូទ័រ​លើ​តុ ១០​គ្រឿង ទូរស័ព្ទដៃ​មួយចំនួន បញ្ជូនទៅ​ទីស្នាក់ការ​ត្រៀម​បណ្តេញចេញ ខេត្តសៀមរាប និង​បានសម្រេច​បិត​សៀ​ល​អគារ​។​

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានប្រកាសថា នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នា​ថ្ងៃ​អង្គារ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយមាន​ការចង្អុល​ដឹកនាំ​ពី លោក នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ ក្រុម​ប្រតិបត្តិការ​ចម្រុះ នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ដឹកនាំ​ផ្ទាល់​ដោយ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ កែវ វណ្ណ​ថន អគ្គនាយករង​អ​នោ្ត​ប្រវេសន៍ សហការ​ជាមួយ​នាយកដ្ឋាន ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​, ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​អាជ្ញាធរ​មូលដ្ឋាន ដោយមាន​ការសម្របសម្រួល​នីតិវិធី ដោយ​លោក​ព្រះរាជអាជ្ញារង តេង សា​ម៉ៃ បាន​ចុះ​ត្រួតពិនិត្យ​គោលដៅ​ចំនួន ០២​ទីតាំង ដែល​សង្ស័យ​លួច​បើក​ល្បែងភ្នាល់​អន​ទ្បា​ញ ដោយ​ខុសច្បាប់​។​

​ក្នុង​ការចុះ​ត្រួតពិនិត្យ​ទីតាំង​ទាំង ០២​កន្លែង​នេះ ១-​នៅ​នាគ​ទិ​ព្ទ​២ ក្រុង​ប៉ោយប៉ែត មានច្បាប់​អនុញ្ញាត និង​២-​នៅផ្ទះ​ល្វែង​ក្រុមហ៊ុន ប៉ា​រ៉ា​ម៉ិច ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្មាន​ច្បាប់​អនុញ្ញាត​បើក​អាជីវកម្ម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វឌ្ឍនៈ មង្គល ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​ខាងលើ បាន​ឃាត់ខ្លួន​ជនបរទេស​ចំនួន ១៩៧​នាក់ ស្រី ១២៣​នាក់ មាន ០៦​សញ្ជាតិ និង​បាន​បញ្ជូន​ជនសង្ស័យ​ខាងលើ រួមជាមួយ​វត្ថុតាង​មាន កុំព្យូទ័រ​លើ​តុ ១០​គ្រឿង ទូរស័ព្ទដៃ​មួយចំនួន បញ្ជូនទៅ​ទីស្នាក់ការ​ត្រៀម​បណ្តេញចេញ ខេត្តសៀមរាប និង​បានសម្រេច​បិត​សៀ​ល​អគារ​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×