Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​ចិន ស្វាគមន៍​សហគ្រាស​ចិន កាន់តែច្រើន មក​វិនិយោគ​បង្កើត​មុខរបរ ក្នុងប្រទេស​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បានប្រកាស​ព័ត៌មាន​ថា នា​ថ្ងៃទី​២០ ខែវិច្ឆិកា កិច្ចសន្ទនា រវាង​សភា​ពាណិជ្ជកម្ម​ចិន កម្ពុជា និង​គណៈប្រតិភូ​សហគ្រិន នៃ​សមាគម​ជំរុញ​កិច្ចសហប្រតិបត្តិការ​ត្បូង ត្បូង​ប្រទេស​ចិន ត្រូវបាន​រៀបចំឡើង ក្នុង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​។

​លោក​Lyu Xinhua ប្រធាន​សមាគម​ជំរុញ​កិច្ចសហប្រតិបត្តិការ​ត្បូង ត្បូង​ប្រទេស​ចិន លោក​Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក​Jing Jun​ប្រធានសភា​ពាណិជ្ជកម្ម​ចិន កម្ពុជា និង​ព្រមទាំង​អ្នក​ទទួលខុស​សហគ្រាស ដែលមាន​ចំនួន​សរុប​ជាង​៣០​នាក់ បា​នប​ញ្ជើ​ញ​ចូលរួម​ក្នុង​កិច្ចសន្ទនា​នេះ​។​

​លោក​ឯកអគ្គរដ្ឋទូត​ចិន បានធ្វើ​ការណែនាំ​អំពី​ចំណុច​សំខាន់ៗ នៃ​ទំនាក់ទំនង​ទ្វេភាគី រវាង​ចិន និង​កម្ពុជា ជាពិសេស​ស្ថានភាព​បច្ចុប្បន្ន នៃ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង រវាង​ប្រទេស​ទាំងពីរ ដើម្បី​ស្វាគមន៍​សហគ្រាស​ចិន កាន់តែច្រើន មក​វិនិយោគ​បង្កើត​មុខរបរ ក្នុងប្រទេស​កម្ពុជា​។ ហើយ​ធ្វើការ​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ ស្តីអំពី​មជ្ឈដ្ឋាន​វិនិយោគ​ពាណិជ្ជកម្ម បទពិសោធន៍​វិនិយោគ និង​ឱកាស​កិច្ចសហប្រតិបត្តិការ ជាមួយនឹង​សហគ្រិន ដែលមាន​វត្ត​មាននៅ​ទីនោះ​។​

​សមាគម​ជំរុញ​កិច្ចសហប្រតិបត្តិការ​ត្បូង ត្បូង​ប្រទេស​ចិន ត្រូវបាន​បង្កើតឡើង​នា​ខែសីហា ឆ្នាំ​២០១៤ ក្នុង​គោលបំណង​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ ជាក់ស្តែង លើ​វិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ បច្ចេកវិទ្យា និង​វិស័យ​ផ្សេងទៀត​រវាង​ចិន និង​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​ជាច្រើន​។ ក្រោយពី​បាន​បង្កើត​សមាគម​នេះ​មក នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើ​ទី​១៤ ដែល​បានរៀបចំ​ជូន​សហគ្រិន ហើយ​គោលដៅ​នៃ​ទីតាំង មាន​ចំនួន​៣​ប្រទេស រួមមាន ប្រទេស​វៀតណាម កម្ពុជា និង​ហ្វីលីពីន​៕​ដោយ​៖​កូ​ឡាប​

spot_img
×