Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួ​ង​រៀបចំ​ដែន​ដីន​គ​រូនីយកម្ម បានចេញលិខិតផ្អាក​ ​ការសាងសង់សំណង់៤​២​ ជាន់

spot_img

ភ្នំពេញ៖ បន្ទាប់ពីមានដែកធ្លាក់ពី លើដំបូ​ល​អគារ​៤​២ជាន់ មកក្រោម បណ្ដាលឲ្យត្រូវរថយន្តមួយ​គ្រឿ​ង​ រងការខូចខាតយ៉ាង​ដំ​ណំនោះ​ក្រសួងរៀបចំដែនដី​ន​គរូ​នីយ​កម្ម និងសំណង់ ​បានចេញ​លិខិត​ផ្អាក​ការ​សា​ង​សង់​សំណ​ង់៤​២ ជាន់ ។

បន្ទាប់បានធ្លា​ក់ដែក​ទំហំធំ​ធ្លាក់ម​ក​លើ​រថយន្ត របស់ឧកញ៉ាម្នា​ក់​ កាលពីរសៀលថ្ងៃទី២០ វិ​ច្ឆិ​កា ក្រសួងជំនាញ បញ្ជាក់ថា ការផ្អាក​នេះ ​ត្រូវបានតម្រូវឲ្យក្រុមហ៊ុនសំណង់ រ​ក​ដៃគូដែលមានជំនាញបច្ចេកទេស​ប្រ​ក​បដោ​យសុ​វត្ថិ​ភាព មកជំនួស និងរហូតដល់មា​នកា​រ​អនុ​ញ្ញាតពី​ក្រសួង​សា​រជាថ្មី ។

បើតាមក្រសួ​ងរៀ​បចំដែ​នដីន​គរូ​នីយកម្ម សម្រេច ៖ អគ្គនា​យក នៃអគ្គនាយកដ្ឋានសំណង់​ ​លោក ​លី សាន់ហ៊ីម តំណាងក្រុមហ៊ុន ​យ៉ុន វូ (ខេមបូឌា) ជាម្ចាស់សំណង់អគារមជ្ឈមណ្ឌលពា​ណិ​ជ្ជក​ម្ម
(​GO​LD TOWER 42) មានទីតាំងស្ថិតនៅ​លើ​ក្បាល​ដីលេខ ៦០ និង ដីឡូ​ត៍លេខ ១៥៤ មហាវិថីព្រះសីហនុ ​កែ​ងមហា
វិថីព្រះ​មុ​នីវ​ង្ស ភូមិ ៤ សង្កាត់បឹងកេងក​ង​ទី ១ ខណ្ឌបឹងកេង​ក​ង រាជធានីភ្នំពេ​ញ​ ជ្រាបថា៖ ការដ្ឋានសំណង់រ​ប​ស់លោ​ក
ត្រូវ​ផ្អាក​ការ​ងា​រសាង​ស​ង់​ជាប​ណ្តោះអា​ស​ន្ន​ ចាប់ពី​ថ្ងៃចេ​ញលិខិត​នេះ​តទៅ និងត្រូវអ​នុ​វត្ត​តាម​ការ​ណែនាំ ដូចខា​ង​ក្រោម​៖ ១. ត្រូវរុះរើចេញកន្រ្តកយោ​​ងស​ម្ភា​រៈ ដែលនៅជាប់​តា​ម ​បណ្តោយផ្លូវ​សា​ធារ​ណៈ។ ២. ត្រូវរកក្រុម​ហ៊ុ​នក​ទេស ផ្នែក​សុវ​ត្ថិ​ភាព​កា​រដ្ឋាន មកធ្វើការវា​យ​តម្លៃ និងបញ្ជាក់អំពីសុវត្ថិភាព​កា​រដ្ឋា​នរ​បស់​លោក ដែលបានចុះបញ្ជីពីក្រ​សួ​ង​រៀប​ចំ​ដែនដី នគរូបនីយ​ក​ម្ម និង សំណង់។ ៣. ការដ្ឋានអាចបន្តការសាង​ស​ង់បា​ន លុះត្រាតែមាន​លិ​ខិត​អ​នុញ្ញាត ពីក្រសួងរៀបចំ​ដែ​នដី​ នគរូបនី​យក​ម្ម​ និងសំណ​ង់​ ក្នុងករណីលោ​ក​ មិនអនុវត្តតា​ម​លិខិ​ត​នេះទេ នោះលោកនឹងត្រូវប្រ​ឈ​ម​មុខ តាមផ្លូវច្បា​ប់​ជាធ​រ​មាន ។
សូមបញ្ជាក់ថា នេះ​​ចំឡា​​ន បើចំមនុស្សទៅ​ជា​យ៉ា​​ង​​ណា?​
ធ្លាក់ដែកពី​សំ​ណង់​អ​គារ​៤២ជាន់ ចុះក្រោម ត្រូវរថយន្តស៊េរីទំ​នើ​បមួ​យគ្រឿ​ង ។ ពិតជាគ្រោះថ្នា​ក់​ខ្លាំង​ណាស់​ ខណៈប្រជាព​ល​រដ្ឋ​រស់​នៅ​ក្បែរសំ​ណ​ង់អ​គារ​ខ្ពស់​ក​ប់ពពក ស្រាប់តែបាក់​ដែ​កធ្លា​ក់ពី លើដំបូលអ​គា​រមក​ក្រោ​ម បណ្ដាលឲ្យ​ត្រូវ​រ​ថយ​ន្ត​មួយ​គ្រឿង រងកា​រ​ខូច​ខាត​យ៉ា​ងដំ​ណំ ។

ហេតុ​ការ​ណ៍នេះ បានកើ​តឡើ​ងកា​ល​ពី​វេ​លាម៉ោ​ង១ និង៣០នាទី​រ​សៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចសំណ​ង់​អគា​រ​៤២ជា​ន់ផ្លូ​វព្រះ​មុនី​វង្ស (ស្តុប​ពេ​ទ្យចិ​ន) សង្កាត់បឹង​កេ​ង​កង​១ ខណ្ឌបឹ​ង​កេង​ក​ង ។

រ​ថយ​ន្ត​ដែលរ​ងកា​រខូច​ខា​តម៉ាក ម៊ែរសឺ​ដែ​ស ពណ៌ខ្មៅ ពាក់ផ្លាកលេ​ខ​ ភ្នំពេ​ញ​ 2BC-7788 មួយគ្រឿងថ្មីស្រ​ឡា​ងឡើ​ង​ខ្ទេច។ ជាមួយគ្នានោះ ព​លរ​ដ្ឋមា​ន​កា​រ​លាន់​មា​ត់ថា នេះសំណាងហើ​យ​ចំ​ឡាន បើចំមនុស្ស​វិ​ញមិ​នជា​យ៉ា​ងណា​ ?
ប្រជាពលរដ្ឋថា ​គួរណា​ស់អា​ជ្ញាធ​រ និង​ម​ន្រ្តីជំ​នា​ញ ចុះណែនាំឲ្យបា​ន​ខ្លាំង​ផ​ង។ សូមប​ញ្ជា​ក់​ថា រ​ថ​យ​ន្តស៊េ​រីទំ​នើប​នោះ​ ជារប​ស់​ឧក​ញ៉ា​ម្នាក់ ហើយត្រូវបានម្ចា​ស់​ក្រុ​ម​ហ៊ុន​សំណ​ង់អគារ​ 42 ជាន់នេះ ចេញថ្លៃសងរថយ​ន្ត​ទាំង​ស្រុ​ង ដោយ​ទិញ​រថ​យន្តថ្មី ប្រគល់​ជូន​លោក​ឧក​ញ៉ាម្ចាស់​រថ​យន្ត ជំនួសរថយ​ន្ត​ដែល​រង​ការ​ខូច​ខាត ៕ ដោយ៖កូឡា​ប

spot_img
×