Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ជួប​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម​

spot_img

​ភ្នំពេញ​៖ នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​ពុធ​ថ្ងៃ​៩​រោច ខែ​បុស្ស ឆ្នាំ​រកា ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ទ្វេភាគី និង​ទទួលទាន​អាហារ​ការងារ​ពេល​ថ្ងៃត្រង់​ជាមួយ លោក ង្វៀន សួន​ហ្វ៊ុក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ក្នុង​ជំនួប​ដែល​ធ្វើឡើង​ក្នុង​ពេល​ពិសារ​អាហារ​ការងារ​ថ្ងៃ​ត្រង់នេះ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម បាន វាយតម្លៃ​ខ្ពស់ និង​ចូលរួម​អបអរសាទរ​យ៉ាងខ្លាំង ចំពោះ​ប្រទេស​កម្ពុជា​ដែល​បាន​ទទួល​នូវ​កំណើន​សេដ្ឋកិច្ច​សង្គម​យ៉ាង​ល្អប្រសើរ​។ ជាពិសេស គឺ​ប្រទេស​កម្ពុជា​មាន​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ ពេញលេញ​។ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​មាន​ជំនឿ​ចំពោះ​កម្ពុជា​ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​ឡាន​ឆាង​លើក​ទី​២​នេះ គឺ​នឹង​នាំមក​នូវ​លទ្ធផល​ត្រចះត្រចង់​បំផុត ហើយ​មិនតែប៉ុណ្ណោះ គឺ​បាន​លើកស្ទួយ​កិត្តិយស និង​កិត្យានុភាព​របស់​ប្រទេស​កម្ពុជា​កាន់តែ​ខ្ពស់​ថែម​ទៀត ទាំង​នៅក្នុង​កម្រិត​តំបន់ និង​អន្តរជាតិ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​គ្នា​នេះ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម បាន​ជំរាបជូន សម្តេច​តេជោ​នាយករដ្ឋមន្ត្រី អំពី​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ (​កម្ពុជា​-​វៀតណាម​) ដែល​បាន​កើនឡើង​រហូត​ដល់​៣៨០០ លាន​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​កន្លង​ទៅ គឺ​មាន​ការកើនឡើង (២៥%) ក្នុងនោះ វៀតណាម​បាន​នាំ​ទំនិញ​កសិផល​កម្ពុជា ចូល​ទៅកាន់​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​២០១៧ ដែល​មាន​ប្រមាណ​ជាង​១០០០ លាន​ដុល្លារ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍ លោកនាយក​រដ្ឋមន្ត្រី​វៀត ណា​ម ង្វៀន សួន​ហ្វ៊ុក និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​២​។ ការអញ្ជើញ​ចូលរួម​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​គឺ​បាន​ចូល​រួមចំណែក​ដល់​ការពង្រឹង​មិត្តភាព និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ខ្លាំង​ឡើង​ថែមទៀត​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ធ្វើឲ្យ​កិច្ចប្រជុំកំពូល​ថ្ងៃ​នេះ​ទទួលបាន​ជោគជ័យ​ជាមិនខាន​៕ ដោយ​៖​កូឡាប​

spot_img
×