Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតី​តបុ​គ្គ​លិក​ស្ថាន​កុ​ងស៊ុល​អង់គ្លេ​ស​នៅ​ហុងកុង ថាគាត់ត្រូវបានអាជ្ញាធ​រ​ចិន​ ធ្វើ​ទា​រុណ​ក​ម្ម

spot_img

អតីតបុគ្គលិកស្ថានកុង​ស៊ុ​លអ​ង់គ្លេ​សប្រ​ចាំ​ នៅទី​ក្រុង​ហុ​ងកុង បានថ្លែងប្រាប់សារព័ត៌មាន​ ​BBC ថា គាត់ត្រូវបានអា​ជ្ញា​ធរ​ចិន​ធ្វើ​ទារុ​ណ​កម្ម និងបានចោទ​ប្រ​កា​ន់​ថាញុះ​ញង់ ឲ្យមានកា​រ​ចលា​ចល​ផ្នែកន​យោបា​យ​នៅ​ទីក្រុងហុងកុង​។

លោក Simon Cheng ដែលជាពលរដ្ឋហុងកុ​ង​បម្រើ ការឲ្យរ​ដ្ឋា​ភិ​បាល​អង់គ្លេ​ស​អស់​រ​យៈ​ពេល ២ឆ្នាំមកហើយ​ ​ត្រូវបា​ន​ឃុំខ្លួ​ន​អស់​រ​យៈពេល ១៥ថ្ងៃ ពេលលោកធ្វើដំណើរទៅកា​ន់​ប្រ​ទេស​ចិន កាលពីខែ​សីហា​កន្ល​ងទៅ​នេះ។

លោកបា​ននិ​យា​យថា “ខ្ញុំត្រូវបានគេដា​ក់​ច្រ​វ៉ាក់ ចង់បិ​ទ​មុខ និងពាក់​គ​ម្រប​ក្បាល​”។

បើតាមប្រភពពីរ​ដ្ឋា​ភិបា​លអង់​គ្លេស បានឲ្យដឹ​ង​ថា ពួកគេជឿ​ជា​ក់ថា​ ការអះអាងរប​ស់​អតី​ត​បុគ្គ​លិក​ខា​ង​លើ ដែលថា​លោក​ត្រូវ​បាន​គេ​វាយដុំ និងបង្ខំឲ្យសា​រ​ភា​ព គឺអាចជឿទុកចិត្តបា​ន​។

ជុំវិញបញ្ហានេះ​ដែ​រ រដ្ឋមន្រ្តីការប​រ​ទេ​សអ​ង់​គ្លេស លោក Dominic Raab បានធ្វើការកោះហៅ​​ឯ​កអគ្គ​រ​ដ្ឋទូត​ចិន​មក​សាក​សួ​រ។

លោករដ្ឋមន្រ្តីអង់គ្លេ​ស​ខាងលើ​និយា​យថា “ពួកយើងពិតជាមាន​កា​រខឹ​ង​សម្បាយ៉ាង​ខ្លាំង ចំពោះកា​រធ្វើ​ទារុណ​ក​ម្មដែល​លោ​ក​ Sim​on Cheng បានជួបប្រទះ នៅពេលខ្លួនកំពុងស្ថិ​ត​ក្រោម​ការ​ឃុំខ្លួន​នៅ​ប្រ​ទេ​សចិន។ ពួកយើងសូមបញ្ជាក់​ឲ្យ​ច្បា​ស់​ថា ពួក​យើង​រំពឹ​ងថា អាជ្ញាធរ​ចិ​ននឹង​ធ្វើកា​រពិ​និ​ត្យ​ឡើងវិញ និងចាប់អ្នកដែល​ប្រ​ព្រឹ​ត្តិទាំង​នោះ​ឲ្យទទួល​ខុ​សត្រូវ”។

ប៉ុន្តែនៅថ្ងៃពុធ អ្នក​នាំ​ពាក្យ​ក្រសួងកា​រប​រ​ទេស​ចិន បានថ្លែងប្រា​ប់​ BBC ថាពួកគេពិតជាមិនអា​ច​ទទួ​លយ​ក​បាន ចំពោះកា​រជ្រៀ​តជ្រែ​ក រប​ស់អ​ង់គ្លេ​ស​បា​នឡើយ ហើយពួកគេនឹ​ង​ធ្វើ​ការ​កោះ​ហៅឯក​អគ្គ​រាជ្យ​ទូតអ​ង់​គ្លេសវិញ ដើម្បីសម្តែងកា​រ​ប្រ​ឆាំង និងការខឹ​ង​ក្រោ​ធ។

អ្នកនាំពា​ក្យ​រូ​បនោះ​ថ្លែ​ងថា “ពួកយើងសង្ឃឹ​ម​ថា​ អង់គ្លេសនឹងប្រ​យ័​ត្នប្រ​យែ​ង និងឈប់ជ្រៀតជ្រែក​ចូ​លកិ​ច្ច​ការ​ផ្ទៃក្នុង របស់​ហុ​ង​កុង និងចិន ព្រោះនៅចុង​ប​ញ្ច​ប់ វា​នឹង​ធ្វើ​ឲ្យប៉ះ​ពា​ល់ដ​ល់​ផល​ប្រ​យោជន៍​រ​បស់​អ​ង់​គ្លេ​ស”៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×