Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុ​ស​រប​ស់អ​តីតប្រ​ធានា​ធិបតី​អា​ឡឺម៉ង ត្រូវគេចាក់ស្លាប់ពេលកំពុង​ប​ង្រៀន​

spot_img

កូនប្រុសរបស់អតីតប្រ​ធា​នាធិ​ប​តីអាឡឺម៉ង លោក Richard von Weizsäcker ត្រូវបា​នជ​នស​ង្ស័យ​ចា​ក់​ឲ្យស្លា​ប់ ពេលលោកកំពុងបង្រៀ​ន​នៅទី​ក្រុ​ងប៊ែឡាំង កាលពីយប់ថ្ងៃ​អ​ង្គារ។ នេះបើតាមការបញ្ជាក់​រ​បស់​ប៉ូលីស​មូ​លដ្ឋាន។

លោក Fritz​ v​on Weizsäcker វ័យ ៥៩ឆ្នាំ ជាវេជ្ជបណ្ឌិត។ មុនពេលគេចាក់ លោកកំ​ពុ​ងធ្វើ​ការ​បង្រៀ​ននៅ​ម​ន្ទី​រ​ពេទ្យ Schlosspark​-​Klinik ស្ថិតនៅក្នុង​ស្រុ​ក Charlottenburg ភាគខាងលិចទីក្រុ​ង​ប៊ែឡាំ​ង។ នេះបើតាមការបញ្ជាក់រ​បស់​អ្នក​នាំ​ពាក្យ​ប៉ូលី​ស។

នៅម៉ោងប្រហែល ៧យ​ប់​ មានបុរសម្នាក់បាន​ដើ​រម​ក​ក្បែ​រលោ​ក Fritz von Weizsäcker នៅក្នុងប​ន្ទ​ប់ប​ង្រៀ​ន និងបានធ្វើការចាក់គា​ត់​ដោយ​កូន​កាំបិ​ទ។ ទោះបីជាមានការជួ​យ​សង្រ្គោះ​ក្តី​ លោកបានស្លាប់នៅនឹងក​ន្លែ​ង​កើតហេតុ​។​ ប៉ូលី​សនិ​យា​យថា បុរសជនជាតិអាឡឺ​ម៉​ង​ម្នាក់​អា​យុ ៥៧ឆ្នាំ ត្រូវបានចាប់ខ្លួន​។​

ក្នុងហេ​តុ​កា​រ​ណ៍​នោះ ប៉ូលីសម្នាក់អាយុ ​៣៣​ឆ្នាំបានធ្វើការអន្ត​រា​គ​មន៍ ដោយបានវាយសន្ធប់​ទៅ​លើជ​ន​ស​ង្ស័យ​ និងបានចាប់​ខ្លួ​ន​ជនសង្ស័យ​។​

ប៉ូលីសម្នាក់ក៏បានរងរបួស​ធ្ង​​ន់​ធ្ងរផងដែរ ប៉ុន្តែរបួសមិនរបស់​គា​ត់មិ​ន​គំរា​មកំហែង​ដល់អា​យុជី​វិត​នោះទេ៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×