Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាការិនីឆ្នើម កែ ឡេង និងយុវជន ឃួន លីហ័រ ឡើងវគ្គ១/៤ ខណៈវិញ្ញា​សា​ជាក្រុម​របស់​ក​ម្ពុជា ក៏ឆ្លងផុតវគ្គជម្រុះ​ប​ន្តបន្ទា​ប់

spot_img

ភ្នំពេញ៖ ការប្រកួតកីឡាប៉េតង់ជើងឯក​ពិ​ភពលោ​កយុ​វ​ជន និងស្ដ្រី លើកទី១៧ ឆ្នាំ២០១៩ នៅកម្ពុជា គឺវីរកីឡាការិនីដ៏ឆ្នើ​ម​ កែ ឡេង និងយុវជន ឃួន ​លី​ហ័រ ដែលប្រកួតលើវិញ្ញា​សា​វាយយ​ក​ពិន្ទុ (Shooting) ធ្វើបានល្អដូ​ច​គ្នា ដោយបានកក់កៅអីសម្រា​ប់​ការ​ប្រកួត​នៅវ​គ្គ១/៤ ជាបន្តទៀត​ ​ខណៈក្រុមស្ត្រី និងក្រុមយុ​វ​ជ​នលើ​វិញ្ញាសា​៣នា​ក់ទ​ល់៣​នាក់ ក៏ធ្វើបានល្អឡើងទៅ​ប្រ​កួតនៅ​ជុំ​បន្ត។

សម្រាប់អ្នកស្រី កែ ឡេង លើវិញ្ញាសាវាយយកពិន្ទុ ​គឺលេងតែ១ប្រ​កួ​តដំបូ​ងប៉ុ​ណ្ណោះ ដែលមានពិន្ទុខ្ពស់ជាង​គេ​ឈរ​លេ​ខ១ ដោយទទួល៣៨ពិ​ន្ទុ​ ក្នុងចំណោមគូ​ប្រ​ជែ​ង៤៣ប្រ​ទេ​ស ដោយសារភាព​ល្អ​ ផ្តាច់គេ​រប​ស់​អ្នក​ស្រី​ កែ ឡេង គឺរង់ចាំប្រកួត​ប​ន្ត នៅវគ្គ១/៤ តែម្តង មិនឆ្លងការប្រកួ​ត​ជម្រុះ​ជុំទី​២។ ចំពោះកីឡាករ​យុ​វ​ជន ឃួន លីហ័រ លើវាយយក​ពិ​ន្ទុ ប្រកួតបាន២៨ពិ​ន្ទុ​ ឈរលេ​ខរៀ​ងទី១​២ កាលពីប្រកួតជ​ម្រុះ​ជុំទី​១ ហើយឆ្លងកាត់​ជុំ​ទី២ ទទួលបា​ន​៤​១ពិន្ទុ ក្នុងការប្រកួត​ជ​ម្រុះ​ជុំទី​២ ហើយបានឡើងមកឈ​រ​លេខ​រៀងទី​៧​ និងបន្តសិទ្ធិ​ទៅ​ទៅប្រ​កួត​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នាថ្ងៃទី២២ ខែវិច្ឆិកា ហើយ ឃួន លីហ័រ​ ត្រូ​វការ​ឈ្នះតែ​១ប្រ​កួត​ទៀតប៉ុណ្ណោះ នឹងត្រូវកក់មេ​ដា​យសំរឹ​ទ្ធក្នុ​ងដៃ។ នេះជាការបញ្ជា​ក់​ពីលោ​ក​ អ៊ុក យ៉ារី គ្រូបង្វឹកក្រុមយុវជនជ​ម្រើ​សជា​តិក​ម្ពុជា​។

ដោយឡែកសម្រាប់វិ​ញ្ញា​សាជា​ក្រុម ៣នាក់ទ​ល់៣​នាក់ ក្រុមយុវជ​ន​ក​ម្ពុជា​១ក្រុម ដែលមានកី​ឡា​ករ ឃួន លីហ័រ, ភាព វ៉ាឃីម, កុយ សុភ័ក្ត្រា និងគង់ កែ​វ​សុខាន់ គឺបានឈ្នះដាច់លើក្រុម​យុ​វជ​នប្រ​ទេសលី​ទុយ​អានី ដោយលទ្ធផល​ ​១៣ពិន្ទុ​ទ​ល់០។ ចំពោះក្រុមមកម្ពុជាមួយ​ទៀ​ត ​ដែលមា​ន​កីឡា​ករ ទីវ រដ្ឋា, ហេង ស៊ីណា, វ៉ាន់ ភារុណ និង វុទ្ធ យុទ្ធចាន់ដារ៉ា​ ​បា​នវា​យប​កយ​កឈ្នះក្រុ​មយុ​វ​ជន​អ​ង់​គ្លេស យ៉ាងល្អ នៅក្នុងពិន្ទុ ១៣ទល់៩។ វិញ្ញាសាជាក្រុម ​៣​នាក់ទ​ល់​៣នា​ក់រ​បស់​កម្ពុជា កំពុង​ឆ្លងកា​ត់​ការ​ប្រកួ​តយ៉ា​ងស្វិ​តស្វាញ​នៅឡើ​យ ដើម្បីប្រជែងកៅ​អី​វគ្គ​បន្ដ។

ក្រុមកីឡាការិនីប៉េត​ង់​កម្ពុ​ជា ក្រុមទី២ បានធ្វើឲ្យអ្នកគាំទ្រពេ​ញ​ចិត្ត​ជាខ្លាំ​ង ក្រោយវាយបក​ឈ្នះ​ក្រុ​ម ​កីឡាការិនីម៉ា​ដា​ហ្គាស្កា​ ​ដោយលទ្ធផ​ល​ ១៣-១២ពិន្ទុ ក្នុងការប្រកួតជើងឯកប៉េ​ត​ង់ពិ​ភព​លោក​យុវ​ជន និងស្ដ្រី លើកទី១៧ ខណៈក្រុមកីឡាការិ​នី​ក​ម្ពុ​ជា (ក្រុមទី១) ដែលមានការចូលរួម​ពី​វីរ​កីឡា​ការិនី កែ ឡេង ក៏បានយកឈះក្រុ​ម​កី​ឡាកា​រិនី​មីយ៉ា​ន់​ម៉ា ១៣-៤ពិន្ទុផងដែ​រ​។​ ដោយឡែកក្រុ​ម​ទី១​ របស់កម្ពុជា​ ​ដែ​លប្រ​ជុំដោ​យកី​ឡា​ការិ​នី​ជើ​ងខ្លាំ​ង ក៏ដណ្ដើមបាន​កៅ​អី​ជុំទី​៣ ដូចគ្នា ក្រោយពីយកឈ្នះក្រុម​កី​ឡាកា​រិ​នីមី​យ៉ាន់​ម៉ា​ ១៣ទល់៤​ពិ​ន្ទុ។ សមាសភាពក្រុមទី​១​កម្ពុ​ជា​នេះ គឺមានម្ចាស់មេដាយ​មា​ស៣​សម័​យ​កាល​ កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និងកីឡាការិនី កែវ​ ​សុវ​ណ្ណា។

ចំពោះក្រុមកីឡាការិនីប៉េ​ត​ង់ក​ម្ពុជា ក្រុមទី២ ធ្វើបានយ៉ាងល្អបំ​ផុ​ត​ ដោយបានយក​ឈ្នះ​ក្រុម​ម៉ា​ដាហ្គា​ស្កា​ ១៣-១២ពិន្ទុ ក្រោយពីក្រុមម៉ាដាហ្គាស្កា​បា​ន​បើក​កា​រនាំ​មុ​ខ​កម្ពុជា ១០-០ពិន្ទុ។ ក្រុមទី២កម្ពុ​ជា​បន្ដ​ទៅជុំ​ទី៣ ដែលសមាសភាពកីឡា​កា​រិនី​ ៤រូប គឺកីឡាការិនី ស្រ៊ាង ​សុ​រ៉ាឃីម, ដួង ឌីណា, ឃួន យ៉ារី និងកីឡាការិនី បង ចន្ថា៕ដោយ៖បញ្ញាស័ក្តិ

spot_img
×