Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្លោះក្នុងរង្វង់ សមា​គ​មសិល្បៈ រឿងថវិកានោះ ត្រូវសម្រុះសម្រួលគ្នាបញ្ចប់ ក្នុងស្មា​រតីជាគ្រួសារអ្នកសិល្បៈ

spot_img

ភ្នំពេញ៖ លោក អ៊ឹម ជីវ៉ា ជាសមាជិកសមា​គ​មសិល្បៈ បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី២១ខែវិច្ឆិកានេះថា ដោយមានការសម្របសម្រួល និងផ្តល់យោបល់ពីសំណាក់លោកស្រី ហ៊ុន ស៊ីណាត មកនោះ លោកផ្ទាល់ រួមជាមួយមេធាវី និងភាគីលោក ហេង ឡុង ក្នុងស្មា​រតីជាគ្រួសារអ្នកសិល្បៈ បានសម្រុះសម្រួលគ្នា ឈប់តបតគ្នា​ ​ត្រូវចេះយោគយ​ល់​ទេគ្នា ចេះសាម​គ្គីគ្នាចា​ប់ពី​ថ្ងៃនេះ​តទៅ ។

លោក អ៊ឹម ជីវ៉ា សូមជម្រាបជូនសាធារ​ណជន និងបងប្អូនអ្នកសារ​ព័​ត៌មាន មេត្តា​ជ្រាប​ថា​៖ “ក្រោយពី​បាន​ជួបជជែកគ្នា​រ​វាងខ្ញុំ​បាទ មេធាវី និងភាគីលោក ​ហេ​ង ឡុង ក្នុងស្មារតីជាគ្រួសារអ្នក​សិ​ល្បៈ ​ភាគីទាំ​ងអ​ស់ បានសម្រេចបញ្ចប់ការ​យ​ល់ច្រឡំគ្នា នាពេ​លក​ន្លងមក ដោយស​ន្តិវិធី”។

ក្នុងន័យនេះផងដែរ លោកអ៊ឹម ជីវ៉ា សូមធ្វើបំភ្លឺទាក់ទងនឹងការយល់ច្រឡំគ្នានាពេលកន្លងមក ដូចខាងក្រោម៖ កាលពីថ្ងៃទី15 វិច្ឆិកា 2019 ខ្ញុំបាទប្រ​កាស​លាឈប់​ពីសមា​គ​មសិល្បៈ ដោយភ្ជាប់ជាមួយការ​ស្នើ​សុំឲ្យ​មានបំ​ភ្លឺ​ចំនួន ៩ ចំនុច ទាក់ទងនឹងការងាររបស់សមាគម តាមរយៈគណនីហ្វេសបុករបស់ខ្ញុំបាទ ដែលខ្លឹមសារដែលខ្ញុំបាទបាន P​ost ធ្វើឲ្យមានការ​យល់ច្រឡំ ពីសំណាក់បង ហេង ឡុង និងអ្នកបង​ ចន ច័ន្ទលក្ខិណា ថាជាការបរិហា​កេ​រ្ត៍ ការប្រមាថ និងការគំរា​ម​កំហែ​ងហែក​កេរ្តិ៍ទៅវិញ​ ដែលធ្វើឲ្យ ប៉ះពាល់អារម្មណ៍​រ​បស់ពួ​ក​គាត់ ដែលជាបុគ្គល​ស្អា​ត​ស្អំ និងខិតខំដើម្បីសិល្បៈ​នា​ពេល​កន្ល​ងមក។

លោកបន្តថា ” ខ្ញុំបានយល់ច្បា​ស់​ថា សកម្មភាពបណ្តឹងរ​ប​ស់​បង ហេង ឡុង និងអ្នកបង ចន ច័ន្ទលក្ខិណា គឺជាសកម្មភាព​ប្រ​កបសី​លធ​ម៌ ដោយមិនមានចេតនា​អា​ក្រក់​ណា​មួយ​មកលើខ្ញុំ​ឡើ​យ ផ្ទុយទៅវិ​ញ​វាជា​សិទ្ធិ​ស្របច្បាប់​រប​ស់​ពួកគាត់ ដែលត្រូវតែធ្វើយ៉ាងចាំ​បា​ច់កា​រពារ​ភាពស្អា​តស្អំ​ ភាពចាស់ទុំ និងកិត្តិយសរបស់​ស​មាគ​ម ហើយខ្ញុំបាទក៏មិនកា​រ​អាក់​អន់ស្រ​ពន់​ចិត្តអ្វី ទាក់ទងនឹងសក​ម្ម​ភាព​រប​ស់​ពួកគា​ត់ឡើ​យ ដោយខ្ញុំបាទ បានយល់ច្បាស់ពីសិ​ទ្ធិ​រ​បស់​ពួក​គាត់ ក្នុងនា​មខ្ញុំ​បាទជាបញ្ញវន្តម្នាក់ ដែលបានបញ្ចប់ការសិ​ក្សា​បរិញ្ញា​បត្រ​ច្បាប់​ ផ្ទុយ​ទៅវិញ​ខ្ញុំបា​ទយល់​ឃើញថា​ វាគឺជាសេចក្តីថ្លៃ​ថ្នូរមួយ​ដែលអ្ន​កសិ​ល្បៈ មិនឈ្លោះហែកហួរគ្នា​តាម​បណ្តា​ញស​ង្គម Facebook” ។

លោកបានបញ្ជាក់ថា ” បើទោះបីជាខ្ញុំបានលាឈប់​ពី​សមាគ​មសិ​ល្បៈហើ​យក្តី ប៉ុន្តែខ្ញុំនៅតែស្រឡាញ់​រាប់អានបង ហេង ឡុង និងអ្នក​បង ​ចន ​ច័ន្ទ​លក្ខិណា ដោយស្មារតីជាគ្រួសារអ្នក​សិ​ល្បៈតែមួ​យ​ ហើយលោកក៏សូម​ថ្លែងអំ​ណរ​អរគុណ​ដល់អ្ន​កម្តា​យ ហ៊ុន សីណាត ​ដែលជាអ្នកម្តាយដែល​មា​នព្រហ្ម​វិ​ហារ​ធម៌ ដែលបា​ន​ឲ្យកូនសម្រុះសម្រួល​គ្នា​ ឈប់ត​បតគ្នា ​ត្រូវចេះ​យោគ​យល់ទេគ្នា ចេះសាម​គ្គីគ្នា​ចាប់​ពីថ្ងៃនេះតទៅ រស់ក្នុងដំបូលស​ន្តិ​ភាព​តែមួយ”៕ដោយ៖កូឡាប

spot_img
×