Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី៣នា​ក់ បានរ​ងរបួស ដោយសារគ្រោះថ្នាក់ចរាចរ​ណ៍​ រវាង​ម៉ូតូ​និងម៉ូតូ នៅស្រុក​រំដួ​ល

spot_img

ខេត្តស្វាយរៀងៈ ស្ត្រី៣នាក់បានរងរបួ​ស ដោយសារគ្រោះថ្នាក់ចរាច​រណ៍ រវាងម៉ូតូ​និងម៉ូតូ ក្នុងទិស​ដៅស្រ​បទិសគ្នា ដែលហេតុការណ៍​ខា​ងលើនេះ បានកើតឡើងកាលពីវេ​លា​ម៉ោង​៧និ​ង១​០​នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២​០១៩ នៅលើផ្លូវជាតិ​លេ​ខ1​3 ស្ថិតក្នុ​ងភូមិ ត្រពាំងដំរី ឃុំកំព​ង់​អំពិល ស្រុករំដួល ខេ​ត្ត​ស្វាយរៀង ។

សមត្ថកិច្ចបានឱ្យដឹងថាៈ ម៉ូតូទី១ ម៉ាកហុ​ងដា​សេ125ពណ៌ខ្មៅ ស៊េរីឆ្នាំ2015 ពាក់ផ្លាកលេខភ្នំពេញ 1FE 1576 បើកបរដោយឈ្មោះញឹក​ ​ចិន្តា ភេទស្រី អាយុ 18 ឆ្នាំ រស់នៅភូមិ ត្រពាំងត្បាល់ ឃុំ អណ្តូង​ពោធិ៍ ស្រុករមាស​ហែក ខេត្ត​ស្វាយរៀ​ង បើកបរក្នុងទិសដៅ​ពី​ជើងទៅ​ត្បូ​ង (ពាក់មួ​ក​សុវ​ត្ថិភាព) រងរបួសស្រាល ម៉ូតូខូចខាតស្រា​ល​។ ម៉ូតូទី២ ម៉ាកហុ​ងដាសេ125 ពណ៌ខ្មៅស៊េរីឆ្នាំ​2016 ពាក់ផ្លាកលេខកំពង់ស្ពឺ 1J 8652 បើកបរក្នុងទិ​ស​ដៅពី​ជើង​ទៅ​ត្បូង​ បើកបរដោ​យ​ឈ្មោះ យ៉ន អិត​ ភេទស្រី អាយុ 33 ឆ្នាំ រស់នៅភូមិ ត្រពាំង​អ​ង្គុញ ឃុំដូង ស្រុករមាស​ហែក​ ខេត្តស្វាយរៀ​ង​ (ពាក់មួកសុ​វ​ត្ថិភា​ព )រងរបួសស្រាល ម៉ូតូខូចខាតស្រាល ​និ​ង អ្នករួមដំណើឈ្មោះ​ ​អ៊ុកហាន ភេទ ស្រី អាយុ 40 ឆ្នាំ រស់​នៅភូមិ​ត្រពាំង​ធំ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយ​រៀ​ង (ពាក់មួក​សុ​វត្ថិ​ភា​ព) រងរ​បួស​ស្រាល​។

ប្រភពដដែលបា​នបន្តថាៈ មូលហេតុ គ្រោះថ្នាក់នេះ ម៉ូតូម៉ា​កហុ​ងដា​សេ១២៥ សេរី២០១៥ បត់ឆ្វេង ដោយគ្មានការប្រុងប្រយ័ត្ន។ ​បច្ចុប្បន្ន​ មធ្យោបាយទាំងពី​រ ត្រូវបានយកមករក្សា​ទុ​កនៅប៉ុ​ស្តិ៍រដ្ឋ​បាល កំពង់អំ​ពិល ឯអ្នករងរបួស​ប​ញ្ជូនទៅ​ម​ន្ទីរពេទ្យបង្អែ​កខេត្ត​ស្វាយ​រៀង៕ ដោយ៖ វ៉ៃកូ

spot_img
×