Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបា​លរា​ជធា​នី ស្នើឲ្យឯកអ​គ្គ​រ​ដ្ឋទូត​ជប៉ុន នាំអ្នកវិ​និយោគទុ​ន​ជប៉ុន មកវិ​និយោ​គ នៅកម្ពុ​ជាបន្ថែ​មទៀ​ត

spot_img

ភ្នំពេញ៖ លោក ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា បា​ន​កោត​សរ​សើរ ចំពោះការអភិវឌ្ឍន៍​ខ្លួ​នបានយ៉ាងលឿនក្នុ​ង​វិស័យ​សេដ្ឋកិ​ច្ច ពាណិជ្ជកម្ម វិស័យសំណង់ ហេ​ដ្ឋា​រច​នាស​ម្ព័ន្ធ​អគារ​ខ្ពស់ៗ ក្នុងរា​ជធានី​ភ្នំ​ពេញ នាប៉ុន្មានឆ្នាំចុង​ក្រោ​យ​នេះ។ ចំពោះការគ្រប់គ្រងសំ​រា​ម ក្នុងរាជ​ធា​នីភ្នំ​ពេញ​លោក ឯកអគ្គរដ្ឋទូតក៏បានចាប់​អារ​ម្ម​ណ៍ខ្លាំង​ផងដែរ ដោយលោកនឹងជំ​រុញឱ្យ​មានអ្ន​កវិនិ​យោគ​ជប៉ុន មកធ្វើការវិនិ​យោ​គ លើបញ្ហាការគ្រប់គ្រង​ និ​ងប្រមូលសំរាមក្នុង​រា​ជធា​នី​ភ្នំពេ​ញ។

នារសៀលថ្ងៃពុធ ទី២០ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេ​ញ​ បានអញ្ជើញជួបសម្ដែ​ង​ការ​គួរស​ម ជាមួ​យលោក មិកាមិ ម៉ាស្សាហិរូ ( H.E. Mr. MIKAMI Masahiro ) ឯកអគ្គរដ្ឋទូត​វិ​សាម​ញ្ញ និងពេញសមត្ថភា​ព​ជប៉ុន​ប្រចាំ​ព្រះរា​ជាណាច​ក្រ​កម្ពុជា ដើម្បីពិភាក្សាលំ​ហូ​រច​រាច​រណ៍ក្នុង​រាជធា​នីភ្នំពេញ និងស្វែងយល់អំ​ពី​ការ​គ្រប់​គ្រង​សំរាម ក្នុងរា​ជធា​នីភ្នំ​ពេញ និងការទាញយកថាមពល​ពី​សំរា​ម ( Waste Energy )។
លោកឃួង ស្រេង បានមានប្រសាស​ន៍ថា រាជធានីភ្នំពេញបានកើ​ត​ចេញ​ពីទីក្រុង ដែលមិនមានមនុស្ស​រ​ស់នៅសោះ រហូតបានក្លាយជា​ទី​ក្រុង​មួយ មានការអភិវ​ឌ្ឍរីកចម្រើន ក្រោមការដឹកនាំរបស់​ស​ម្តេចតេ​ជោហ៊ុន សែន សព្វថ្ងៃនេះ ហើយការអភិ​វឌ្ឍរីកចម្រើននេះ ក៏មានការចូលរួ​ម​ជួយជ្រោ​ម​ជ្រែ​ងយ៉ា​ងពេ​ញទំហឹង ពីប្រទេ​សជ​ប៉ុនផងដែរ ពិសេសអង្គ​កាចៃកា ដែលបានជួយយ៉ា​ង​ច្រើន លើវិស័យហេដ្ឋា​រ​ច​នាស​ម្ព័ន្ធ និងទឹ​ក​ស្អាត​ជាដើម ហើយនៅពេលដ៏ខ្លី​ខា​ងមុ​ខនេះ តាមរយៈកម្ចីពីធានា​គារ ADB ជប៉ុន នឹងក​សាងស្ថានីយ​ទឹក​ស្អាតដ៏​ធំ​មួយ នៅខាង​ជើងរា​ជធានី​ភ្នំពេ​ញ។

លោកឃួង ស្រេង បានបន្តទៀតថា ទន្ទឹមនឹងកា​ររីកចម្រើននេះ ភ្នំពេញក៏បាន​លេ​ចចេ​ញជា​បញ្ហាប្រ​ឈមជាច្រើ​នផងដែរ ដូចជាប​ញ្ហាក​កស្ទះច​រាច​រណ៍ ដែលបញ្ហានេះ​ជ​ប៉ុន​ក៏បានជួ​យយ៉ា​ងច្រើនផ​ង​ដែរ មានទាំងការជួយលើ​កា​រសិ​ក្សាលើប​ញ្ហាលំហូរ​ច​រាចរណ៍ ការផ្តល់នូវ​រ​ថយន្តក្រុង និងការផ្តល់ជា​ប​ង្គោល​ភ្លើងស្តុបថ្មីចំនួ​ន១​០០ ដើម្បីតម្លើងក្នុង​រា​ជធានី​ភ្នំពេ​ញ។ បញ្ហាការកកស្ទះ​សំ​រាមនិងបញ្ហា​ស្ទះលូ​ជាដើម ប៉ុន្តែបញ្ហានេះយើងបា​ន​ធ្វើការ​ដោះស្រា​យជា​បណ្តើ​រៗហើយ ហើយជប៉ុនក៏បាន​ជួ​យផ​ងដែរ​ដោយមកដ​ល់​ពេល​នេះ ជប៉ុនតាមរ​យៈ​អង្គកា​រចៃកា បាននិងកំពុងអ​នុវត្តគ​ម្រោង​ការពា​រទឹ​ក​ជំនន់ និងកែលម្អប្រព័​ន្ធ​ប្រឡា​យលូ​ជំហាន​ទី៤​។

លោកឃួង ស្រេង បានបញ្ជាក់ថា ចំពោះបញ្ហាសំរាមអនុ​វ​ត្តតាម​អនុ​សាសន៍ របស់សម្តេ​ច​តេជោ​ហ៊ុន សែន នៅក្នុងឆ្នាំ​២​០២​០ខា​ងមុខនេះ នឹងមានក្រុមហ៊ុន​ជា​ច្រើន ចូលរួមដេញ​ថ្លៃ​លើសេវា​ប្រមូ​ល​សំរាមនេះ ហើយយើងនឹងជ្រើសរើ​ស​ក្រុមហ៊ុ​ន​យ៉ាងតិច៣ក្រុមហ៊ុន ដើម្បីប្រកួតប្រ​ជែ​ងគ្នា ក្នុងការប្រ​មូ​លសំ​រាមនេះ។ លោកជឿ​ងជាក់ថា នៅពេលមានការប្រកួ​ត​ប្រជែ​ងគ្នា ក្នុងការប្រមូលសំ​រា​មបែ​បនេះនោះ នឹងធ្វើឲ្យការគ្រប់​គ្រ​ង និងការប្រ​មូ​លសំ​រាម នឹងកាន់តែល្អប្រសើរជា​ង​មុន​។

លោកមិកាមិ ម៉ាស្សាហិរូ បានមានប្រសាសន៍ថា គោលបំណងនៃជំ​នួ​បពិភា​ក្សាជួ​បសម្តែ​ងការគួ​រសមនា​ពេលនេះ គឺដើម្បីស្វែងយល់​អំពី​ការគ្រ​ប់គ្រ​ងសំ​ណល់ នៅក្នុងរាជធា​នី​ភ្នំពេញ ការទាញយកថា​ម​ពលពី​សំណល់​ (Waste Energy) និងពិភាក្សាលើបញ្ហាលំហូ​រ​ចរាច​រណ៍ ក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ លោកឯ​កអ​គ្គរដ្ឋទូត ក៏បានសម្តែងការកោត​ស​រសើ​រយ៉ា​ងខ្លាំង ចំពោះការអភិវឌ្ឍ​ន៍​ខ្លួនបា​នយ៉ា​ងលឿ​ន ក្នុងវិស័យសេដ្ឋ​កិ​ច្ច ពា​ណិជ្ជ​កម្ម វិស័​យសំ​ណង់ ហេដ្ឋារ​ចនា​ស​ម្ព័ន្ធ អគារ​ខ្ពស់ៗ ក្នុងរាជធានី​ភ្នំ​ពេញ​នាប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ។​

លោកបញ្ជាក់ថា ការគ្រប់​គ្រ​ងសំរាម ក្នុងរាជធានីភ្នំពេញ​ជា​រឿង​មួយ ដែលលោកបាន​ចា​ប់អា​រម្ម​ណ៍ខ្លាំង ដោយនៅពេលខា​ង​មុខ​នេះ ជប៉ុននឹងជួយលើ​ប​ញ្ហានេះ តាមរយៈជួយផ្ស​ព្វ​ផ្សាយ​និងអ​ប់រំប្រ​ជាព​លរដ្ឋ ឲ្យបានយល់ពីកា​រ​ទុក​ដាក់ និងផលប៉ះពាល់​ពី​បញ្ហា​សំរា​ម​នេះ។ ជាង​នេះ​ទៅទៀត លោកក៏នឹងជំរុញ​ឱ្យ​មានអ្ន​កវិ​និយោ​គជ​ប៉ុន មកធ្វើការវិ​និ​យោគ​លើបញ្ហាកា​រគ្រ​ប់​គ្រង និងប្រមូល​សំ​រាម ក្នុងរាជធានីភ្នំពេ​ញ​៕ដោយ៖កូឡាប

spot_img
×