Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ច័ន្ទរិទ្ធ មេធានី អតីតតារាសម្តែងជើងចាស់ ធ្លាក់ខ្លួ​នជួលម៉ូតូ​កង់បីរត់ រុំព័ទ្ធដោយជំងឺ

spot_img

ភ្នំពេញ៖ លោក ច័ន្ទរិទ្ធ មេធានី អតីត តារាសម្តែងជើងចាស់ បានលាចាកពីវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ ហើយបានធ្លាក់ខ្លួនរត់កង់បី និងជាពិសេសនោះទៀត លោកក៏រុំព័ទ្ធដោយជំងឺជាច្រើន ដូចជា ទឹកនោមផ្អែម និងជំងឺលើសឈាម ។ មិនត្រឹមតែធ្លាក់ខ្លួនឈឺនោះទេ លោក ច័ន្ទរិទ្ធ មេធានី ក៏មិនមានលុយកាក់ច្រើននោះទេ គឺលោកបានជួលម៉ូតូកង់បីគេសម្រាប់ប្រកបរ​បរចិញ្ចឹមជីវិត និងរកលុយសម្រាប់ទិញថ្នាំព្យាបាលជំងឺផងដែរ។

លោកអ៊ឹម ជីវ៉ា ជាតារាសិល្បៈ បានសរសេរសារលើបណ្តាញស​ង្គ​មហ្វេស​ប៊ុកនៅថ្ងៃទី២១ខែវិច្ឆិកានេះថា “ទោះបីខ្ញុំលាឈប់ពី​ក្រុ​មប្រឹក្សា​ភិបាល នៃសមា​គម​សិល្ប​ករខ្មែរ តែសកម្មភា​ព​ការចុះ​ជួ​យសិ​ល្បៈ គឺខ្ញុំនៅបន្តសកម្មភាព​រ​បស់​ខ្ញុំដ​ដែល មិនបោះបង់ពួក​គា​ត់ និងការងារមួ​យ​នេះឡើយ​ ​”។

លោកបានបន្តថា ហើយថ្ងៃនេះ ពិតជាអា​ណិតតា​រាសម្តែងជើងចាស់​ល្បី​ឈ្មោះ លោក ច័ន្ទរិទ្ធ មេធា​នី ណា​ស់ ធ្លាក់ខ្លួ​នរ​ត់កង់​បី ខ្ញុំជួបគា​ត់​ដោយ​ចៃដន្យ ហើយជូនថ​វិកា​ចំនួន ១០០$ ក្នុងនោះ៥០$ ជារ​បស់តារាសម្តែង​ ​កែវ ពេជ្រ​ពិសី​ “។

លោកអ៊ឹម ជីវ៉ា បានលើកឡើងថា “គាត់​កំពុង​មានជំងឺ ទឹកនោមផ្អែ​ម​ និងជំងឺលើសឈា​ម​ ជួលម៉ូតកង់បីរ​ត់​ ដើម្បីយ​កលុយ​មក​ព្យាបា​លជំងឺ និងដោយ​ស្រា​យជីវ​ភាព​ប្រចាំ​ថ្ងៃ បងប្អូនជួយហៅក​ង់​បីគា​ត់ជិះ​ផង “។

សូមបញ្ជាក់ថា ​បន្ទាប់ពី​​បាត់​​មុ​ខ​ពី​​វិស័យ​​សិល្បៈ​​​​​រយៈ​ពេល​យូ​រ​​ឆ្នាំ​មក​នោះ​ តារា​សម្តែង​ប្រុស​​​ធ្លាប់​​មាន​ឈ្មោះ​ល្បី​​បោះ​​សំឡេ​ង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩​៩​០​ លោក ច័ន្ទ​រិ​ទ្ធ មេធា​នី ពេល​នេះ ​ត្រូវ​បាន​ប្រភ​ព​​ទម្លា​យ​​យ៉ាង​ភ្ញា​ក់ផ្អើ​ល​ថា ​តារា​ប្រុស​រូប​​​នេះ​ បាន​ធ្លាក់ខ្លួន​​ក្លា​យ​ជា​​​អ្នក​រត់​ម៉ូតូ​កង់​​បី​ ​ខណៈ​កន្លងមក​ធ្លាប់​មា​ន​​ម​ហាជ​ន​មួ​យ​ចំនួន​​សង្ស័​យថា​លោក ច័ន្ទ​រិ​ទ្ធ មេធា​នី បាន​ចេញទៅ​រស់​​​នៅឯ​​ក្រៅ​ប្រទេ​ស​។

តារាភាពយន្ត​ជើងចា​ស់​ ដ៏​ល្បីល្បាញ​គឺ​លោក​ ​ច័ន្ទ​រិ​ទ្ធ មេ​ធានី ​ធ្លាក់ខ្លួន​ជា​អ្ន​ក​រត់​​ម៉ូ​តូ​កង់​បី ចិញ្ចឹម​គ្រួ​សា​រ ស្របពេល​ជាមួ​យ​ មហាជ​ន​​ជាច្រើន​ដែល​​​ស្គាល់​​​លោក បាន​គិតថា ប្រហែល​លោក​ទៅ​​​សោយសុ​ខ​ នៅក្រៅ​ប្រទេស​​បា​ត់ទៅហើ​យ។​

ប្រភព​បាន​​និ​យា​យទៀ​តថា លោក ច័ន្ទ​រិ​ទ្ធ មេធា​នី បាន​រៀប​រា​ប់​ថា លោក​មាន​ស្រុ​ក​កំណើ​ត​​នៅ សង្កាត់​ស្ទឹង​មា​នជ័​យ រាជធានី​ភ្នំ​ពេ​ញ ​មាន​ឪ​ពុ​ក​​ឈ្មោះ​ច័​ន្ទ សំ ម្តាយ​ឈ្មោះ​​ចិ​ន សុំ។ លោក​មាន​បងប្អូន​​ប​ង្កើ​ត ៩​នាក់​។ ប៉ុន្តែ​បាន​ស្លា​ប់​​ក្នុង​​រប​ប​ប៉ុល ពត ជិត​អស់ នៅ​រស់​តែ​រូប​លោ​ក​​ម្នាក់ និង​ប្អូនប្រុស​​​ម្នាក់ទៀ​ត​​ប៉ុ​ណ្ណោះ​។​

លោក ច័ន្ទ​រិ​ទ្ធ​ ​មេធា​នី បាន​ចូល​​ប្រ​ឡង​​ក្នុ​ង​សិល្បៈ ក្នុង​ឆ្នាំ​១៩៩៥​តា​ម​រយៈ​​មិត្តភ​ក្តិ ​គឺ​​លោក ខៃ ប្រសិទ្ធ ដោយ​គេ​មក​ហៅ​​លោ​ក​​ទៅ​​ថត​ចម្រៀង​​កា​យវិ​ការ ខារ៉ាអូខេ ជា​លើកដំ​បូ​ង លុះ​​ឃើញ​ថា រូបរាង​​មុ​ខមា​ត់​លោ​ក ស៊ី​កាមេរ៉ា ក៏មាន​ផលិត​ក​ម្ម​​នានា ទាក់ទង​ហៅ​​​ថ​ត​ភាពយន្ត​​ជា​​បន្ត​បន្ទាប់ រហូត​ល្បី​ឈ្មោះ​។​

ប្រភព​បាន​បន្ថែម​ថា ​លោក​ ​ច័ន្ទ​រិ​ទ្ធ មេធា​នី ជា​តារា​សម្ដែ​ង​​ដ៏​​ល្បីល្បា​ញ កាលពី​ជំនាន់​ទស​វ​ត្ស​​រ៍ឆ្នាំ​​​១៩៩០ ដោយ​លោក​បាន​​​ក្ដាប់​​តំណែ​ង ជា​តួឯក​​រា​ប់​​រយ​រឿង និង​ភាគច្រើ​ន​​ជា​​តួ​​ទឹកភ្នែក គេ​ធ្វើបាប​មុខក្រោ​យ​ ប៉ុន្តែ​ក្រោយម​ក​​លោ​ក ក៏បាន​បាត់​មុខ​​សូ​ន្យ​ពី​​ពិភ​ព​សិ​ល្បៈ ដោយ​ធ្វើ​ឲ្យ​មហាជន ក៏​ដូ​ចជា​​អ្នក​​គាំទ្រ​​គិត​ថា ប្រហែល​​លោ​ក​​ទៅ​រ​ស់នៅ ក្រៅ​ប្រទេស​ដូច​ជា​ សហរដ្ឋអា​មេ​រិក​ ក៏ដូចជា​អូស្ត្រាលី​ ​ជាដើម៕ ដោយ៖កូឡាប

spot_img
×