Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​គ្រោង​ព្រលាន​យន្តហោះ​ថ្មី​មួយ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១៨

spot_img

​ភ្នំពេញ​៖​កម្ពុជា​គ្រោង​ព្រលាន​យន្តហោះ​ថ្មី​មួយ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១៨ ដោយ​ក្រុមហ៊ុន​ចិន​ជា​អ្នក​អនុវត្ត​គម្រោង​ហើយ​គម្រោង​ប្លង់​ស្ថាបត្យកម្ម អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ នឹង​ត្រូវ​ចុះហត្ថលេខា ក្នុង​ដំណើរ​ទេស្សន​កិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាង នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រី​បញ្ជាក់ថា​៖​ចំពោះ​ព្រលានយន្តហោះ​ថ្មី​នេះ រាជរដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ចិន​ជា​អ្នកវិនិយោគ​ក្រោម​កិច្ចសន្យា​៥៥​ឆ្នាំ ដែល​មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ​៩០០​លាន​ដុល្លារ សាងសង់​នៅលើ​ផ្ទៃដី​៧០០​ហិកតា ក្នុងស្រុក​សូត្រ​និគ​មន្ត ចម្ងាយ​៥០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​។

​​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​បញ្ជាក់​ឱ្យដឹង នា​ព្រឹក​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៨​ថា ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​៥.៦​លាន​នាក់ កើនឡើង​១១.៦​ភាគរយ​។​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ក្នុងចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទាំងនោះ ទេសចរ​ចិន​មាន​ជាង​១.២​លាន​នាក់ កើនឡើង ៤៦​ភាគរយ ឈរ​លើ​លំដាប់​លេខ​១​។​លោក​បាន​បន្តទៀតថា មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​១៥​ក្រុមហ៊ុន (​កម្ពុជា​មាន​៣​ក្រុមហ៊ុន និង​ចិន​មាន​១២​ក្រុមហ៊ុន​) ដែល​បាន​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ទៀងទាត់ (scheduled flights) ភ្ជាប់​កម្ពុជា​-​ចិន​ចំនួន​១៥៥​ជើង ក្នុង​មួយ​សប្ដាហ៍ (​មិនទាន់​គិត​ជើងហោះហើរ​ពិសេស​-Charter flights ប្រមាណ​៥០​ជើង​ទៀត ក្នុង​មួយ​សប្តាហ៍​) ទាំង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និង​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ខេត្ត​ព្រះសីហនុ​ផងដែរ​។​

​គួរបញ្ជាក់​ថា​៖ ឆ្លើយតប​នឹង​កំណើន​ភ្ញៀវ​ទេសចរ ដែល​កើនឡើង​ជា​រៀងរាល់ឆ្នាំ ពិសេស​នៅ​ទឹកដី​អង្គរ​ដ៏​អ​ច្ឆិ​រិយៈ​របស់​កម្ពុជា រាជរដ្ឋាភិបាល​បាន​សាងសង់​ព្រលានយន្តហោះ​ថ្មី​មួយទៀត នៅ​ខេត្ត​សៀមរាប​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×