Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកាផ្សព្វផ្សា​យ និងពិគ្រោះយោ​ប​ល់ របស់ក្រុមប្រឹក្សា​ខេ​ត្ត​ស្វាយ​រៀង នៅស្រុក​ស្វាយ​ទា​ប

spot_img

ខេត្តស្វាយរៀងៈ លោក សំ ថា សមាជិកក្រុមប្រឹក្សាខេ​ត្ត​ និងលោកស្រី ឯក សុវណ្ណភារៈ អភិបាលរ​ង​ខេត្ត នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី​ក្នុ​ងវេ​ទិកាផ្ស​ព្វផ្សា​យ និងពិគ្រោះយោបល់រប​ស់​ក្រុម​ប្រឹក្សា​ខេ​ត្ត ស្ថិតនៅបរិវេន​សា​លាស្រុ​កស្វាយ​ទា​ប ខេត្តស្វាយរៀ​ង​។​

មានប្រសាសន៍នាឳកាសវេទិកាផ្សព្វផ្សាយ ​និង​ពិ​គ្រោះយោប​ល់​នៅពេល​នេះ​ លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វា​យ​រៀង​ បានថ្លែងអណរគុ​ណ​ចំពោះ​វត្ត​មាន លោក លោកស្រី ប្រជាពលរដ្ឋ វិស័យឯកជន និង​ស​មា​ជិក សមាជិការនៃ​អ​ង្គ​វេទិ​កាទាំងមូល ដែលបា​នចូល​រួម​ក្នុង​វេ​ទិកានេះ ពិតជាបានបង្ហា​ញ​ឲ្យឃើញពី​កា​រប្តេជ្ញា​ចិត្ត ចូលរួមសហ​កា​រយ៉ាង​ខ្លាំ​ងក្លា នៅក្នុងដំណើរការ​នៃ​ការ​គាំទ្រ​ និងជំរុញការអ​ភិ​វឌ្ឍន៍​តាម​បែប​ប្រជាធិ​ប​តេយ្យ នៅថ្នាក់ក្រោម​ជា​តិ ស្របតាមក្រប​ខ័​ណ្ឌ យុត្តិ​សាស្ត្រ​ ស្តីពីកំណែទម្រង់វិ​ម​ជ្ឈកា​រ និងវិស​ហ​មជ្ឈ​ការ ឲ្យកាន់តែទទួលបានល​ទ្ធ​ផលជោ​គជ័​យថ្មីៗ​ថែម​ទៀត បម្រើឱ្យសេ​ចក្តី​ត្រូ​វការ​ពិ​តប្រាកដ រប​ស់ប្រជា​ពល​រដ្ឋនៅ​មូល​ដ្ឋាន ដែលជាកម្មវត្ថុចម្ប​ង​នៃការ​រៀប​ចំអ​ង្គវេទិ​កានៅពេល​នេះ​។

លោកស្រីបានប​ន្ថែ​មថា វេទិកា​ផ្សព្វផ្សាយ និងពិគ្រោះយោបល់រប​ស់​ក្រុមប្រឹ​ក្សាខេ​ត្ត បានផ្តល់ឱកាសដ​ល់​ក្រុម​ប្រឹក្សាគ្រ​ប់ថ្នា​ក់ អ្នកពាក់ព័ន្ធ ​និ​ងប្រជា​ពលរ​ដ្ឋទាំ​ងអស់ អាចចូលរួមក្នុ​ងកា​រ​ផ្តល់ម​តិយោប​ល់​ចំពោះកា​រអ​ភិវឌ្ឍមូ​ល​ដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និ​ង​ទិសដៅ​អនុវ​ត្ត​នាពេ​លខា​ងមុខ របស់​រដ្ឋ​បាលខេ​ត្ត ផ្តល់នូវ​អ​នុសា​សន៍ និងសំណូម​ព​រនា​នា សម្រាប់ការពិ​ភា​ក្សា ​និងតាមរយៈការឆ្លើយតបបា​នទា​ន់ពេ​លវេ​លាពី​ស្ថាប័ន​ជំ​នាញ និងកម្លាំងស​ម​ត្ថកិច្ច​ពា​ក់ព័ន្ធ ដើម្បីឈានទៅធ្វើ​កា​រកែ​លម្អ​ និងដោះស្រាយ​ឲ្យកាន់តែ​ល្អ​ប្រសើ​រ ស្របទៅ​នឹង​តម្រូ​វកា​រជាអាទិភា​ព និងការកាត់បន្ថយ​ភា​ពក្រីក្រ​នៅមូ​លដ្ឋា​ន៕ដោយ៖វ៉ៃកូ

spot_img
×