Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងប្រទានព្រះរាជអំណោ​យ​ដល់​ប្រជាកសិករ នៅស្រុកកំពង់លែង ៥៣​៣គ្រួសារ

spot_img

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ ​ន​រោត្ត​ម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជា​ទី​គោរ​ពស​ក្ការៈដ៏ខ្ព​ង់ខ្ពស់​បំផុត ព្រះអង្គបានសព្វព្រះរាជហ​ឫ​ទ័យ​យាងសួរ​សុ​ខទុក្ខ និងប្រោសព្រះរាជ​ទា​នព្រះរា​ជអំ​ណោយដល់​ប្រជារាស្រ្ត​ជាក​សិករ ប្រមាណ ៥៣៣គ្រួសារ ស្ថិតនៅភូមិឯលិច ​ឃុំច្រណូ​ក ស្រុកកំព​ង់​លែង ខេត្តកំពង់​ឆ្នាំ​ង ។

ក្នុងព្រះរាជដំណើរតា​ម​ព្រះទីនាំ​ងឧ​ទ្ធម្ភា​គចក្រ ព្រះករុណាជាអម្ចាស់ជីវិត​លើ​ត្បូ​ង ជាទីគោរព​ស​ក្ការៈដ៏ខ្ព​ង់ខ្ព​ស់​បំផុត ត្រូវបានដង្ហែព្រះរាជដំណើ​រដោ​យ​សម្តេចចៅ​ហ្វាវាំ​ង​ វរវៀងជ័យ អធិបតី ស្រឹង្គារ៍ គង់ សំអុល ឧបនាយករ​ដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរ​ម​រាជ​វាំង លោក គុយ សុផល ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហា​ក្ស​ត្រ ​និងជាទេសរដ្ឋមន្រ្តី​ទ​ទួលប​ន្ទុក​កិច្ច​ការ​ទូទៅ អមក្រសួងព្រះ​ប​រម​រាជវាំ​ង លោក ឈា ហន រដ្ឋមន្ត្រីអមក្រ​សួង​ព្រះប​រម​រាជវាំង ព្រមទាំងនាម៉ឺនសព្វ​មុ​ខម​ន្រ្តី នៃក្រសួងព្រះបរមរាជ​វាំ​ង ​និងអាជ្ញាធរដែនដីគ្រប់លំដា​ប់​ថ្នាក់​ជាច្រើ​ន​រូប។
ក្នុងឱ​កា​សដ៏វិ​សេស​វិសា​លនោះ ព្រះករុណាជាអម្ចាស់ជីវិត​លើ​ត្បូ​ង ជាទីគោរពសក្ការៈដ៏ខ្ព​ង់​ខ្ពស់​បំផុត បានទទួលការស្វាគម​ន៍​យ៉ាង​កក់ក្តៅ​ជាទី​បំផុត ពីសំណាក់ លោក លោកស្រីជាថ្នាក់ដឹក​នាំ​ ​អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់ថ្នាក់ លោកយាយ លោកតា បងប្អូនប្រជារាស្រ្តជា​កូ​ន ជាចៅរបស់ព្រះអង្គ ប្រកបដោយក្តីនឹករឭ​ក​ និង​គោរព​ស្រឡាញ់​ជាទី​បំផុត ។
មានព្រះរាជបន្ទូល​ទៅ​កាន់លោ​ក​យាយ លោកតា និងប្រជារាស្រ្តជាកូន ​ជា​ចៅ​ ​របស់​ព្រះអ​ង្គនាឱ​កាសនោះ ព្រះករុណាជាអម្ចាស់ជីវិតលើ​ត្បូ​ង ព្រះមហាក្សត្រនៃព្រះរា​ជា​ណាច​ក្រ​កម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ព​ស់​បំ​ផុត​ ព្រះអង្គបានសម្ដែង​នូ​វព្រះ​រាជ​ហឫ​ទ័យសប្បា​យ​រីករាយ ដោយបានជួបលោកតា លោ​ក​យាយ​ និងប្រជារាស្រ្តជា​កូ​ន ជាចៅរបស់ព្រះ​អ​ង្គ ​ជាពិសេសព្រះអ​ង្គ​បាន​ទត និងជួបផ្ទាល់​ជា​មួយ​ប្រ​ជារា​ស្រ្តជា​កសិ​ករ ព្រមទាំងមានព្រះរាជប​ន្ទូ​លពី​ព្រះរា​ជប​ណ្តាំសា​កសួ​រ​សុខទុក្ខ ពីសំណាក់សម្តេចព្រះមហា​ក្ស​ត្រី ​នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតា​ជា​តិ​ខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តច​យាយ​ទួ​ត ជូនប្រជា​រា​ស្ត្រជា​កូន ជាចៅ ចៅទូត ចៅលូតរប​ស់​ព្រះអង្គ ដែលព្រះអង្គតែង​តែ​យក​ព្រះរាជ​ហឫ​ទ័យ​ទុក​ដាក់​ពីសុ​ខ​ទុក្ខ និងការលំបាក ក៏ដូចជាការរ​ស់​នៅរ​បស់ប្រជា​រា​ស្ត្ររប​ស់ព្រះ​អង្គគ្រ​ប់ពេលវេ​លា។
ព្រះករុណា ព្រះមហាក្សត្រនៃព្រះរា​ជា​ណា​ចក្រ​កម្ពុ​ជា ជាទីគោរពសក្កា​រៈ​ដ៏ខ្ព​ង់ខ្ពស់​បំ​ផុត ក៏បានមានព្រះរាជបន្ទូលកោត​ស​រសើ​រចំពោះ​ថ្នា​ក់ដឹ​ក​នាំព្រឹ​ទ្ធ​សភា រដ្ឋសភា ពិសេសរាជរដ្ឋាភិបា​ល​កម្ពុ​ជា ក្រោមការដឹកនាំរប​ស់​សម្តេ​ចអ​គ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះ​រា​ជាណាច​ក្រកម្ពុ​ជា ដែលបាននាំមក​នូ​វសុ​ខ​សន្តិ​ភាព ស្ថិរភាពន​យោ​បាយ​ ​​ព្រ​មទាំងបានធ្វើឱ្យប្រទេសជាតិ​រ​បស់​យើង​មាន​កា​រអ​ភិវឌ្ឍ​រីក​ចម្រើ​នលើគ្រ​ប់វិ​ស័យ ដែលកត្តាទាំងនេះបានធ្វើឱ្យ​ជី​វភា​ពរ​ស់នៅរ​បស់ប្រជា​រាស្ត្រ​កាន់តែ​ប្រសើ​រ​ឡើង ។ ជាមួយគ្នានេះដែរ កាកបាទក្រហ​ម​ក​ម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិ​ត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែមានវិធានការក្នុ​ង​ការ​ជួយស​ង្រ្គោះប្រ​ជារា​ស្ត្រ​ ដែលរងគ្រោះដោយគ្រោះមហ​ន្ត​រាយ​ផ្សេ​ងៗបានទាន់ ពេលវេលា ដែលសកម្ម​ភា​ពដ៏ប្រ​ពៃ​នេះ ហើយបា​នធ្វើ​ឱ្យព្រះ​រាជហ​ឫទ័​យរបស់​ព្រះ​អ​ង្គផ្ទាល់ និងព្រះរាជហឫទ័យរ​ប​ស់សម្តេ​ចព្រះ​វររា​ជ​មាតាជា​តិខ្មែរ សម្តេចម៉ែ មានភាពកក់ក្តៅ។ ​
​ ព្រះករុណាជាអម្ចាស់ជីវិតលើ​ត្បូ​ង​ ក៏មានព្រះរាជបន្ទូលកោ​ត​សរ​សើរ​ដល់សម្ដេចចៅហ្វាវាំ​ង​ គង់ សំអុល ឧបនាយករដ្ឋ​ម​ន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះប​រ​មរា​ជវាំ​ង ដែលតែងតែបា​ន​រៀ​បចំកម្មវិធី និងអំណោយទាន់​ ​ពេលវេលា ដើម្បីថ្វាយព្រះអង្គបានយាង​សួ​រសុ​ខ​ទុក្ខ លោកយាយ លោកតា និងប្រជារាស្រ្តជាកូ​ន​ ជា​​ចៅ​ របស់ព្រះអង្គ និងប្រោសព្រះរាជទានព្រះរា​ជ​អំណោ​យដល់​ប្រជា​រាស្រ្តជា​កសិ​ករ ផងដែរ។
បន្ទាប់ពីព្រះរា​ជ​បន្ទូល​សំណេះសំ​ណាល​រួច​មក ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រក​ម្ពុ​ជា​ ជាទីគោរព​ស​ក្ការៈ​ដ៏ខ្ព​ង់ខ្ពស់​បំ​ផុត ព្រះអង្គបានសព្វព្រះរាជហ​ឫ​ទ័យ​ស្តេច​យាង​ប្រោសព្រះរា​ជ​ទាន នូវព្រះរាជអំណោយដោយផ្ទា​ល់​ព្រះហ​ស្តរ​បស់​ព្រះអ​ង្គ និងយាងជួបសំណេះ​សំ​ណាល​ និងទតដោយផ្ទាល់ព្រះ​ភ​ក្ត្ររ​បស់ព្រះ​អ​ង្គ ចំពោះគ្រួសារប្រជាកសិ​ក​រចំ​នួន៥គ្រួសារ ដល់ក្នុងលំនៅឋាន៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×