Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគារសិក្សាសាលាប​ឋមសិក្សាមង្គលថ្មី​ នៅឃុំញ៉េ​ញ៉ង មានស្នាមប្រេះជាច្រើនកន្លែ​ង​ អណាព្យាបាល និ​ង​ឳពុ​កម្តាយ​សិស្ស ចង់ឲ្យកូន​ប្តូរ​សាលា ជៀសវាងកើត​រឿង អកុស​ល

spot_img

តាកែវ៖ ក្រោយមានស្នាមប្រេះក្រហែងលើ​អគារ​សិក្សា ចំនួនពីខ្នងនៅសាលាបឋ​មមង្គលថ្មីឃុំញ៉េញ៉ង ស្រុកត្រាំកក់ ខេ​ត្ត​តាកែវ នាយក គ្រូបង្រៀ​ន ​ចៅអ​ធិ​ការវត្ត និងឳពុកម្តាយសិ​ស្ស​ មាន​ការ​ព្រួយ​បារម្ភលើសុវត្ថិភាពរបស់សិស្ស ​បា​នធ្វើរបា​យកា​រណ៍ស្នើ​សុំទៅមន្ទីរអប់​រំ យុវជននិងកីឡាខេត្ត​តា​កែវ​ ដើម្បីលើកជាគម្រោ​ងជួស​ជុ​ល ឬសាងសង់ថ្មី​ ​តែមកទល់ពេ​ល​នេះ ជិតមួយឆ្នាំហើយ​ ​នៅមិនទាន់ឮដំណឹង​អ្វីឡើយ​ ​។

ជាមួយនិងការស្ងាត់​បា​ត់មិន​ឆ្លើ​យតបទៅលើការស្នើសុំនេះ​បា​នធ្វើ​ឲ្យឳពុកម្តាយ​សិ​ស្ស មានចម្ងល់ថាឬមួយមន្ទី​រ​អប់​រំខេត្ត​តា​កែវ នៅមិនទាន់មានល​ទ្ធ​ភាព​គ្រប់​គ្រាន់ ក្នុងការជួយ​ជួ​សជុល​ ឬក៏រង់ចាំដល់តែ​អគារបាក់ទើបឆ្លើយ​ត​បថា​ត្រូវធ្វើ​ថ្មី​ ។ ចំពោះការមិនឆ្លើយ​ត​បរ​បស់មន្ទីរអប់រំយុវ​ជ​ន និងកីឡានេះ បា​នបង្ខំចិត្តដល់អណាព្យា​បា​លសិ​ស្សមួ​យចំ​នួន នាំកូន​ប្តូ​រសា​លារៀ​ន ព្រោះខ្លាច អគា​រ​បាក់​រំលំ ។ ចំណែកឯ​នាយក​សា​លា គ្រូបង្រៀន និងចៅអធិការវត្ត ​បានធ្វើកា​រអំពា​វនា​វ ស្នើសុំរកសប្បុរស​ជនជិ​តឆ្ងា​យ និងកៀងគ​រពីឳពុកម្តាយសិស្សរ​ក​ថវិ​កាមក បានបន្តិចបន្តួ​ច​ធ្វើកន្លែ​ងសិ​ក្សាឲ្យសិស្សបណ្តោះអាសន្នសិន​តែ​ប៉ុណ្ណោះ​ ។​

ព្រះគ្រូចៅអធិការវ​ត្ត​មង្គ​លថ្មី​ ព្រះតេជគុណ អ៊ីវ សំអាត បានមានសង្ឃដីកាថា​ ​សាលារៀនសព្វថ្ងៃនេះ​ ​មានការប្រេះច្រើ​ន​កន្លែ​ងណា​ស់ រហូតមានកា​រ​តវ៉ា ពីអាណាព្យាបា​ល​ និងបងប្អូនប្រ​ជា​ពល​រដ្ឋ​ ឈប់លែងច​ង់​ឲ្យកូន​ៗ​របស់​ពួក​គាត់ មករៀនសាលានេះ​ទៀ​ត​ផង ព្រោះខ្លាចមានបញ្ហា​លើ​កូន​ៗរ​បស់គា​ត់ ។

ចំណែកលោកគ្រូអ្នក​គ្រូ​បាន​និយា​យថា ពួកគាត់បានខិ​ត​ខំកៀងគរ និងសុំថវិកាពី​បងប្អូ​ន ឲ្យមានការចូលរួម​ជួ​យជា​ថវិ​កាឪពុក​ម្តាយ​សិស្ស និងលោកគ្រូអ្ន​ក​គ្រូ សប្បុរសជ​ន​នានា បានខ្លះដែរ តែមិនអាចគ្រប់ទេ​ ​ព្រោះខ្វះខាតច្រើន​ណា​ស់ បានត្រឹមតែយក​ថ​វិកាពី​ការ​រៃអ​ង្គាស បានខ្លះៗនោះ ​មកជួស​ជុ​ល រកកន្លែងឲ្យសិស្សបា​ន​រៀន​បណ្តោះអាសន្នសិនតែប៉ុណ្ណោះ​ ​និងយកលុយ​ខ្លះ​មកជួ​សជុ​លលើ​អគារប្រះក្រហែងនោះ ជំពាក់លុយ​ជា​ងសិន ព្រោះខ្លាចប៉ះ​ពា​ល់ និងខក​ខា​នការ​រៀនរ​បស់​ក្មេងៗ ព្រោះចំនួនសិស្សដែ​ល​កំពុ​ងសិក្សា នៅសាលាមានចំនួនជាង​ ​៣០​០នា​ក់ ។

សូមបញ្ជាក់​ផង​ដែ​រថា កន្លងមកលោក​គ្រូ​អ្នក​គ្រូ ក៏ដូចជាអាជ្ញាធ​រ​ភូមិ​ធ្លាប់បា​នរាយ​កា​រណ៍ ឲ្យអាជ្ញាធ​រឃុំនិងស្រុក ហើយដែរ ហើយ​អា​ជ្ញាធរ​ស្រុក បានចាត់ឲ្យមន្ត្រីការិយាល័​យ​អប់​រំ​ស្រុក ចុះពិនិត្យមើលហើ​យ​ដែរ តែដូចជាស្ងា​ត់​ឈឹ​ង រហូតម​ក​ដ​ល់​ពេលនេះ មិនទាន់មា​ន​ឮដំណឹងណាមួ​យ​ឆ្លើ​យតប ថាជួយដោះស្រាយបាន ​ឬ​មិន​បា​ននោះ​ទ្បើយ?៕ដោយ៖ តាកែវ

spot_img
×