Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​របៀប​ក្រពើ​រក្សា​ជីវិត​ដ៏​អស្ចារ្យ នៅពេល​ដែល​ទឹក​ត្រូវ​កក​ទាំងស្រុង​

spot_img

​បុគ្គលិក​ម្នាក់​នៅ​ឧទ្យាន​ល្បាប់ North Carolina បាន​បង្ហោះ​រូបភាព​ដ៏​ចម្លែក​អំពី​របៀប​រក្សា​ជីវិត​ក្នុង​ផ្ទាំង​ទឹកកក​របស់​ពពួក​ក្រពើ​។ អាមេរិក​កំពុង​ឆ្លងកាត់​នៅ​អំឡុង​ពេល​ដែល​អាកាសធាតុ​ធ្លាក់​ចុះ​ដល់​ទៅ -30°C​។ តាម​កាសែត​ដេលី​ស្តា​ឲ្យដឹងថា យ៉ាងតិច​ពលរដ្ឋ​ម​អាមេរិក​១០០​លាន​នាក់ កំពុង​រង​ឥទ្ធិពល​ពី​ការធ្លាក់​ចុះ​សីតុណ្ហភាព​ខាងលើ​។​

​ក្រពើ​ជា​អម្បូរ​សត្វ​ឈាម​ត្រជាក់ មានន័យ​ថា​ពួក​វា​មិន​អាច​ស្វ័យ​បង្កើត​កម្តៅ​ដើម្បី​រក្សា​សីតុណ្ហភាព​ឲ្យ​រាងកាយ​។ ពួក​វា​ស្វ័យ​សម្រួល​សីតុណ្ហភាព​តាម​យន្តការ​មួយ​ដែល​វិទ្យាសាស្ត្រ​ហៅថា ដំណេក​បង្កក​។ ពោល​គឺ​ក្រពើ​ទាំងនោះ​នឹង​បន្ថយ​សីតុណ្ហភាព​ខ្លួនប្រាណ​របស់​វា និង​ពន្យឺត​ដំណើរការ​បំប្លែង​សីតុណ្ហភាព​ឲ្យ​ក្នុង​កម្រិត​ទាប​គ្រប់គ្រាន់​សម្រាប់​រក្សា​ជីវិត​ប៉ុណ្ណោះ​។​

ក្រពើ​ទប់ទល់​នឹង​ធាតុ​ត្រជាក់​តាមរបៀប​ខុសគេ​

​ក្នុង​រូបភាព​ត្រូវ​បាន​បង្ហោះ​ផ្សាយ​នោះ គេ​ឃើញ​ក្រពើ​បាន​ត្រឹម​បញ្ឈរ​មាត់​របស់​វាឲ្យ​នៅ​ពី​លើ​ផ្ទាំង​ទឹកកក ខណៈពេលដែល​ខ្លួនប្រាណ​របស់​វា​ស្ថិតនៅ​ក្នុង​ផ្ទាំង​ទឹកកក​។ នេះ​ក៏​ជា​វិធី​ដែល​ពពួក​ល្មូ​ន​ដទៃទៀត តែង​ធ្វើ​ដើម្បី​ឆ្លង​ផុត​រដូវ​ធ្លាក់​ទឹកកក​។​

​ថ្វី​បើ​សំឡឹង​មួយ​ភ្លែត​ឃើញថា ហាក់ដូចជា​បាន​ងាប់ ប៉ុន្តែ​អ្នកជំនាញការ​ខាង​សត្វ​ព្រមាន​ថា ពពួក​ក្រពើ​ដែល​ស្ថិត​ក្នុង​ដំណេក​បង្កក​នេះ​ថ្វី​បើ​ខ្លួនប្រាណ​ឡើង​រឹងក្តី ប៉ុន្តែ​សុខភាព​វា​មាំមួន​ណាស់​។​

​ពួក​អ្នកជំនាញការ​ក៏​បានឲ្យដឹងថា ពួក​ក្រពើ​វា​តែង​ឲ្យដឹងថា ទីណា​ទីឋាន​របស់​វា​នឹង​ក្លាយជា​ទឹកកក ហេតុនេះ​វា​ត្រៀម​ខ្លួន​ចូលក្នុង​ដំណេក​បង្កក ដើម្បី​រក្សា​ជីវិត​បាន​ទាន់ពេលវេលា​។​

​អ្នកទស្សនា Clip ខាងលើ​ម្នាក់​បាន​សួរ​ទៅ​កាន់​អ្នកជំនាញកា​រថា រឿង​អ្វី​នឹង​កើតឡើង​នៅពេលដែល​ពួកគេ​ដើរ​ជាន់​លើ​ក្រពើ​ដែល​កំពុង​ដេក​បង្កក​នោះ​។ ពួក​អ្នកជំនាញការ​និយាយថា វា​មិន​អាច​ប្រតិកម្ម​ភាព​ភ្លាមៗ​ដូច​ពេល​មិន​ទាន់​ដេក​នោះទេ ព្រោះថា​ស្រទាប់​ទឹកកក​ជុំវិញខ្លួន​វា ធ្វើឲ្យ​វា​ត្រូវការ​ពេលវេលា​សម្រា​ប់​ធ្វើ​ចលនា​៕ សូ​យ​ន​

spot_img
×